ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេ​ជោ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព​ និង​ប្រកបដោយ​ផ្លែផ្កា​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​ កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ បាន​ដឹក​ នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វិល​ត្រឡប់​មក​ ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ ទី​២៧​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពាក់​ ព័ន្ធ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ ស៊ី​វិញ​ហើយ​តាម​អាកាសយាន​ក្រុមហ៊ុន​ កម្ពុជា​អង្គរ​អ៊ែ​រ​ ។​

​លោក​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ដ្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​អ្នក​សារ​ ព័ត៌មាន​ជាតិ​ និង​អន្ដរជាតិ​ស្ដី​ពី​លទ្ធផល​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ និង​ជំនួប​ទ្វេភាគី​ ដោយ​សង្ខេប​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​នៅ​ ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន​ និង​ វិនិយោគិន​សាកល​ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​វិនិយោគិន​ចូល​មក​បណ្ដាក់ទុន​នៅ​ក្នុង​ តំបន់​អាស៊ាន​នេះ​ ព្រោះ​អនាគត​អាស៊ាន​ នឹង​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​ ក្នុង​កិច្ចប្រជុំ​នេះ​សម្ដេច​តេ​ជោ​បាន​ ជម្រាប​ជូន​អង្គប្រជុំ​អំពី​ការ​ដាក់​ចេញ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​គោល​ នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ថ្មី​ឆ្នាំ​ ២០១៥-២០២៥​ នៅ​ក្នុង​យុទ្ធសាស្ដ្រ​ ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ។​ ទន្ទឹម​ នឹង​នោះ​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ អំពី​សក្ដានុពល​របស់​ព្រះរាជាណាចក្រ​ កម្ពុជា​ទៅ​លើ​វិស័យ​ជា​ច្រើន​ ក្នុង​នោះ​ សម្ដេច​បាន​មាន​ប្រសាសន៍​កៀរគរ​ឱ្យ​ វិនិយោគិន​បរទេស​ទាំងអស់​មក​បណ្ដាក់​ ទុន​នៅ​កម្ពុជា​ ។​

​បន្ទាប់​មក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២៧​ ដែល​មាន​សារសំខាន់​ណាស់​ សម្រាប់​ប្រមុខរដ្ឋ​ ប្រមុខ​រាជរដ្ឋាភិបាល​ អាស៊ាន​ ពីព្រោះ​នៅ​ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ ប្រវត្ដិសាស្ដ្រ​ ដោយ​ប្រមុខរដ្ឋ​ ប្រមុខ​ រាជរដ្ឋាភិបាល​អាស៊ាន​បាន​បង្កើត​សហ​ គម​ន៍​អាស៊ាន​ ហើយ​បាន​ប្រកាស​ជា​ផ្លូវ​ ការ​ហើយ​ដែល​ឈរ​លើ​មូលដ្ឋាន​ “​ប្រជា​ ជន​យើង​ សហគមន៍​យើង​ ចក្ខុវិស័យ​ យើង​”​ ។​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២៧​នេះ​លោក​ប្រធានាធិបតី​ ដា​តូ​ស្រ៉ី​ម៉ូ​ដ​ ណា​ជីប​ បាន​ប្រកាស​ ទទួលស្គាល់​ ព្រមទាំង​ផ្ដល់​ជា​រង្វាន់​ថវិកា​ ផង​ និង​រង្វាន់​ស្នាដៃ​ផង​ដល់​ស្ថាប័ន​ និង​ បុគ្គល​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​ក្នុង​ការ​ចូលរួម​កសាង​សហគមន៍​ អាស៊ាន​នេះ​ និង​វិស័យ​ផ្សេងៗ​ ។​ ចំពោះ​ ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​មេដាយ​ គឺ​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ ដោយ​លោក​ ហ៊ុន​ ម៉ា​នី​ បាន​ចូលរួម​ ទទួល​មេដាយ​ផង​ដែរ​ ។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​ នេះ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣​ ទី​១-​សេចក្ដីថ្លែងការណ៍​ទីក្រុង​គូ​ឡា​ឡាំ​ ពួរ​ឆ្នាំ​២០១៥​ ស្ដី​ពី​ការ​បង្កើត​សហគមន៍​ អាស៊ាន​,​ ទី​២-​ចុះហត្ថលេខា​លើ​សេចក្ដី​ ថ្លែងការណ៍​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ស្ដី​ពី​ អាស៊ាន​ឆ្នាំ​២០២៥​ រីក​ចម្រើន​ទៅ​មុខ​ ទាំងអស់​គ្នា​ និង​ទី​៣-​ចុះហត្ថលេខា​លើ​ អនុស្សរណៈ​ស្ដី​ពី​ការ​ប្រឆាំង​ការ​ជួញដូរ​ មនុស្ស​ ជា​ពិសេស​ស្ដ្រី​និង​កុមារ​ ។​ ក្រៅ​ ពី​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ទាំង​២​ ខាងលើ​គឺ​មានការ​អនុម័ត​លើ​ឯកសារ​ ចំនួន​៧​ផ្សេង​ទៀត​ ទី​១-​សេចក្ដីថ្លែងការណ៍​ ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ស្ដី​ពី​មនុស្ស​ចាស់​ ការ​ ផ្ដល់​សិទ្ធិ​ឱ្យ​មនុស្ស​ចាស់​នៅ​ក្នុង​អាស៊ាន​,​ ទី​២-​សេចក្ដី​ប្រកាស​រួម​អាស៊ាន​ស្ដី​ពី​ បម្រែបម្រួល​អាកាសធាតុ​,​ ទី​៣-​អនុម័ត​ លើ​ក្របខ័ណ្ឌ​តំបន់​និង​ផែនការ​សកម្ម​ ភាព​ដើម្បី​អនុវត្ដ​សេចក្ដីថ្លែងការណ៍​ ស្ដី​ពី​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​,​ ទី​៤-​ សេចក្ដីថ្លែងការណ៍​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ស្ដី​ពី​ការ​អប់រំ​ថ្នាក់ឧត្ដម​សិក្សា​,​ ទី​៥-​ អនុម័ត​លើ​ផែនការ​សកម្មភាព​តំបន់​ ស្ដី​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​,​ ទី​៦-​អនុម័ត​លើ​ផែនការ​សកម្មភាព​ តំបន់​ស្ដី​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ កុមារ​,​ ទី​៧-​អនុម័ត​លើ​សេចក្ដី​ថ្លែង​ ការណ៍​ស្ដី​ពី​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥​ អំពី​បរិស្ថាន​ និង​របៀបវារៈ​ទាក់ទង​នឹង​ បម្រែបម្រួល​អាកាសធាតុ​ ។​

​ក្រៅពី​នេះ​ប្រមុខរដ្ឋ​ ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​អាស៊ាន​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​ មតិ​ទៅ​លើ​ប្រធានបទ​ជា​ច្រើន​ជា​រួម​ ប្រមុខរដ្ឋ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ ស្វាគមន៍​ការ​បង្កើត​សហគមន៍​អាស៊ាន​ ឆ្នាំ​២០១៥​នេះ​ ។​ ក្នុង​នោះ​មាន​សហ​ គម​ន៍​សន្ដិសុខ​នយោបាយ​សហគមន៍​ អាស៊ាន​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​ សំខាន់​គឺ​ឱ្យ​មាន​ទីផ្សារ​និង​មូលដ្ឋាន​ ផលិតកម្ម​តែ​មួយ​ ដើម្បី​កាត់​បន្ថយ​ ភាព​ក្រីក្រ​ និង​ធ្វើ​យ៉ាងណា​ឱ្យ​ជីវភាព​ របស់​ប្រជាពលរដ្ឋ​មានការ​ប្រសើរ​ឡើង​ ជា​លំដាប់​ និង​កាត់​បន្ថយ​គម្លាត​នៃ​ការ​ អភិវឌ្ឍ​ ព្រមទាំង​ការ​ពង្រឹង​និង​ពង្រីក​ កិច្ច​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ ពិសេស​ ការ​ជំរុញ​ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​វិ​និ​ យោគ​ក្នុង​តំបន់​នេះ​តែ​ម្ដង​ ។​

​តួលេខ​សំខាន់​នៅ​ក្នុង​សហគមន៍​ អាស៊ាន​បើ​មើល​ចំនួន​ប្រជាពលរដ្ឋ​តាម​ សាសនា​វិញ​គឺ​២៤០​លាន​នាក់​ក្នុង​ អាស៊ាន​អ្នក​កាន់សាសនា​អ៊ិ​ន​ស្លា​ម​,​ ១៤០​ លាន​នាក់​កាន់សាសនា​ព្រះពុទ្ធ​,​ ១៣០​ លាន​នាក់​កាន់សាសនា​គ្រឹ​ស្ដ​ និង​សាសនា​ ដទៃ​ទៀត​ ។​ ពាណិជ្ជកម្ម​ពិភពលោក​ របស់​អាស៊ាន​ឡើង​តួលេខ​មួយ​ថ្មី​គឺ​២,៥៣​ លាន​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៤​ បើ​ ប្រៀបធៀប​នៅ​ឆ្នាំ​២០០៧​ គឺ​មាន​ត្រឹម​ តែ​១៣៦,២​លាន​ដុល្លារ​ ឯ​ពាណិជ្ជកម្ម​ ក្នុង​អាស៊ាន​ឡើង​ដល់​៦០៨,៣​ពាន់​លាន​ ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​ ។​ ផលិតផល​ សរុប​សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន​គឺ​ មាន​ប្រមាណ​២,៥៧​លាន​លាន​ដុល្លារ​ ឆ្នាំ​២០១៤​ និង​ជំរុញ​ឱ្យ​មាន​កំណើន​ ផលិតផល​ក្នុងស្រុក​អាស៊ាន​នឹង​ឡើង​ដល់​ ៧​ភាគរយ​ថែម​ទៀត​នៅ​ឆ្នាំ​២០២៥​ ។​

​លោក​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​ មន្ដ្រី​បាន​បន្ដ​ថា​ ប្រមុខរដ្ឋ​ ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​អាស៊ាន​ទាំងអស់​បាន​ប្ដេជ្ញា​ចិត្ដ​ ជា​ថ្មី​បន្ដ​ជំរុញ​ឱ្យ​មានការ​ធ្វើ​សមា​ហរ​ណ​ កម្ម​អាស៊ាន​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​ មុន​ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ ខាង​មុខ​ទៀត​ ស្ថិត​នៅ​ក្រោម​សហគមន៍​ ដែល​នៅ​សេសសល់​ និង​បង្កើត​ផែនការ​ ការងារ​ទី​៣​ គំនិត​ផ្ដួចផ្ដើម​ដែល​គ្រោង​ ធ្វើ​នៅ​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២៥​ ។​ ក្រៅ​ ពី​នេះ​ប្រមុខរដ្ឋ​ ប្រមុខ​រាជរដ្ឋាភិបាល​ អាស៊ាន​ក៏​បាន​ផ្លាស់​ប្ដូរ​មតិ​អំពី​បញ្ហា​ តំបន់​ និង​អន្ដរជាតិ​ ជា​ពិសេស​ទៅ​លើ​ បញ្ហា​ភេរវកម្ម​ បញ្ហា​សមុទ្រ​ចិន​ខាង​ ត្បូង​ បញ្ហា​មជ្ឈិមបូព៌ា​ បញ្ហា​ប្រែប្រួល​ អាកាសធាតុ​ និង​បញ្ហា​ឆ្លង​ដែន​ជាដើម​។​ នៅ​ឆ្នាំ​២០១៦​ ប្រទេស​ឡាវ​នឹង​ធ្វើ​ជា​ ប្រធាន​អាស៊ាន​ ហើយ​បាន​បញ្ជូន​មូល​ បទ​រួច​ហើយពី​ការ​ប្រែក្លាយ​ចក្ខុវិស័យ​ ទៅ​ជា​ការ​ពិត​សម្រាប់​សហគមន៍​ អាស៊ាន​ ។​

​បន្ទាប់​មក​មាន​កិច្ចប្រជុំ​អាស៊ាន​-​ ចិន​លើក​ទី​១៨​ ។​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ មេដឹកនាំ​ប្រទេស​អាស៊ាន​ និង​ចិន​បាន​ កត់សម្គាល់​លើ​ឯកសារ​២​ ទី​១-​របាយ​ ការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ដ​ផែនការ​ សកម្មភាព​ឆ្នាំ​២០១១-២០១៥​ ដើម្បី​ សន្ដិភាព​ និង​វិបុលភាព​ ដើម្បី​អនុវត្ដ​ សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ភាព​ជា​ដៃគូ​ យុទ្ធសាស្ដ្រ​អាស៊ាន​-​ចិន​ សម្រាប់​សន្ដិ​ ភាព​ និង​វិបុលភាព​,​ ទី​២-​បាន​កត់​ សម្គាល់​ទៅ​លើ​ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ដ​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​អាស៊ាន​-​ចិន​ សម្រាប់​សន្ដិភាព​ និង​វិបុលភាព​ឆ្នាំ​ ២០១៦-២០២០​ ។​

​ប្រទេស​ចិន​បាន​ចាត់​ទុក​ថា​ ទំហំ​ ពាណិជ្ជកម្ម​អាស៊ាន​ធំ​ជាងគេ​ចាប់តាំងពី​ ឆ្នាំ​២០០៩​មក​ រហូត​មក​ដល់​ពេល​នេះ​ ទំហំ​សេដ្ឋកិច្ច​ចិន​នៅ​អាស៊ាន​នេះ​ធំ​ណាស់​ សម្រាប់​ចិន​ អាស៊ាន​គឺជា​ពាណិជ្ជកម្ម​ធំ​ ជាងគេ​ទី​៣​ ដែល​ទំហំ​សេដ្ឋកិច្ច​ទាំង​សង​ ខាង​ឡើង​រហូត​ដល់​៣.៦៦៥​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៤​ ដែល​សម្បូរ​ដោយ​វិ​និ​ យោគ​ទុន​បរទេស​មក​ប្រមូលផ្ដុំ​នៅ​ អាស៊ាន​នេះ​ ។​ ឆ្នាំ​២០១៤​ មាន​ជិត​៩​ ពាន់​លាន​ដុល្លារ​ ។​ អាស៊ាន​-​ចិន​បាន​ឯក​ ភាព​គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ ទាំង​សងខាង​ឡើង​ដល់​១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ។​

​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ -​ចិន​បាន​រំលឹក​ថា​ ការ​បង្កើត​ធនាគា​រវិ​និ​ យោគ​រចនាសម្ព័ន្ធ​អាស៊ី​នេះ​នឹង​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ​បាន​ឯកភាព​គ្នា​ ជំរុញ​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​ប្រតិបត្ដិ​ ការ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើ​យ៉ាងណា​ឱ្យ​ មានការ​អនុវត្ដ​ពេល​ខាង​មុខ​ឱ្យ​មាន​ ប្រសិទ្ធភាព​ ។​

​កិច្ចប្រជុំ​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១៣​ បាន​កត់សម្គាល់​ដោយឡែក​២​ ទី​១-​របាយការណ៍​សង្ខេប​ពី​វឌ្ឍនភាព​ក្នុង​ ការ​អនុវត្ដ​ផែនការ​សកម្មភាព​ដើម្បី​ អនុវត្ដ​ភាព​ជា​ដៃគូ​អាស៊ាន​និង​ឥណ្ឌា​ សម្រាប់​សន្ដិភាព​ វឌ្ឍនភាព​ វិបុលភាព​ ក្នុង​ឆ្នាំ​២០១០-២០១៥​ ទី​២-​ផែនការ​ សកម្មភាព​ ភាព​ជា​ដៃគូ​អាស៊ាន​-​ឥណ្ឌា​ ដើម្បី​សន្ដិភាព​ វឌ្ឍនភាព​ វិបុលភាព​ ឆ្នាំ​២០១៦-២០២០​ ។​ ក្រៅពី​នេះ​ក៏​បាន​ ផ្លាស់​ប្ដូរ​មតិ​គ្នា​មួយ​ចំនួន​រវាង​អាស៊ាន​-​ ឥណ្ឌា​ទៅ​លើ​សក្ដានុពល​ជា​ច្រើន​ ។​ ដូច្នេះ​ ក្នុង​ន័យ​នេះ​អាស៊ាន​-​ឥណ្ឌា​ជំរុញ​ឱ្យ​រដ្ឋ​ មន្ដ្រី​សេដ្ឋកិច្ច​ទាំង​សងខាង​ពិនិត្យ​មើល​ ធ្វើ​យ៉ាងណា​ឱ្យ​ពាណិជ្ជកម្ម​សេរី​រវាង​ អាស៊ាន​-​ឥណ្ឌា​នេះ​ឱ្យ​បាន​ទទួលលទ្ធផល​ ច្រើន​ជាង​មុន​ ។​ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ បាន​សន្យា​ឱ្យ​ក្រុម​ភ្នាក់ងារ​មាន​មូលនិធិ​ ១០០​លាន​ដុល្លារ​ ឱ្យមក​បណ្ដាក់ទុន​នៅ​ អាស៊ាន​ ។​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ ឥណ្ឌា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-​ ឥណ្ឌា​ឱ្យ​ឡើង​ដល់​១០០​ពាន់​លាន​ដុល្លារ​ នៅ​ពេល​ខាង​មុខ​នេះ​ ។​

​ចំពោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣​ លើក​ទី​១៨​ ក៏​បាន​អនុម័ត​លើ​ឯកសារ​ មួយ​គឺ​របាយការណ៍​ចុង​ក្រោយ​ស្ដី​ពី​ការ​ តាមដាន​ផែនការ​អនុវត្ដ​អនុសាសន៍​ របស់​ទស្សនវិស័យ​អាស៊ី​-​បូព៌ា​លើក​ទី​២​ ហើយ​មានការ​កត់សម្គាល់​លើ​ឯកសារ​៣​ ទី​១-​របាយការណ៍​វឌ្ឍនភាព​,​ ទី​២-​ការ​ អនុវត្ដ​ផែនការ​ការងារ​នៃ​សហ​ប្រតិបត្ដិ​ ការ​អាស៊ាន​បូក​៣​ ឆ្នាំ​២០១៣-២០១៧,​ ទី​៣-​អនុស្សរណៈ​នៃ​បណ្ដាញ​បញ្ញា​ជន​ អាស៊ី​-​បូព៌ា​ ។​ ក្របខ័ណ្ឌ​អាស៊ាន​បូក​៣​ នេះ​ជា​ក្របខ័ណ្ឌ​សំខាន់​ណាស់​សម្រាប់​ អាស៊ាន​ ជា​មូលដ្ឋាន​មួយ​ដ៏​រឹង​មាំ​សម្រាប់​ សេដ្ឋកិច្ច​ ។​ ទំហំ​សេដ្ឋកិច្ច​អាស៊ាន​បូក​៣​ នេះ​បាន​ឡើង​ដល់​៧.២៧១​ពាន់​លាន​ ដុល្លារ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​ លំហូរ​នៃ​វិ​និ​ យោគ​បរទេស​ក្នុង​តំបន់​អាស៊ាន​នេះ​ឡើង​ ដល់​១៦៧​ពាន់​លាន​ដុល្លារ​ ។​ ក្នុង​ក្រប​ ខ័​ណ្ឌ​អាស៊ាន​-​ចិន​-​កូរ៉េ​-​ជប៉ុន​ ប្រមុខ​ រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ផ្លាស់​ ប្ដូរ​មតិ​គ្នា​លើ​បញ្ហា​តំបន់​មួយ​ចំនួន​ ដូច​ ជា​សមុទ្រ​ចិន​ខាងត្បូង​ បញ្ហា​ឧបទ្វីប​កូរ៉េ​ ជាដើម​ ។​ នៅ​ឆ្នាំ​២០១៦​ ប្រមុខរ​ដ្ឋា​ភិ​ បាល​អាស៊ាន​បូក​៣​បាន​រំពឹង​ថា​ នឹង​ចុះ​ ហត្ថលេខា​លើ​អនុស្សរណៈ​ទិដ្ឋាការ​លើ​ វិស័យ​ទេសចរណ៍​អាស៊ាន​បូក​៣​ និង​អំពី​ ការ​វិភាគ​ឡើង​វិញ​នូវ​តួនាទី​ដើម្បី​ពង្រឹង​ កិច្ចសង្គ្រោះ​បន្ទាន់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ បូក​៣​ដែល​ជា​យន្ដការ​មួយ​សម្រាប់​ឱ្យ​ មាន​សន្ដិសុខ​ស្បៀង​ និង​កាត់​បន្ថយ​ភាព​ ក្រីក្រ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​៣​ ។​ ក្នុង​

​ន័យ​នេះ​សម្ដេច​តេ​ជោ​បាន​លើក​ឱ្យ​មាន​ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​ អាស៊ាន​-​ កូរ៉េ​ អាស៊ាន​-​ជប៉ុន​ដើម្បី​ជំរុញ​កិច្ច​សហ​ ប្រតិបត្ដិកា​រលើ​វិស័យ​៤​មាន​ ពាណិជ្ជ​ កម្ម​,​ វិនិយោគ​,​ ទេសចរណ៍​ និង​វិស័យ​ វប្បធម៌​ក្នុង​ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន​ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​៣​នេះ​ ។​

​កិច្ចប្រជុំ​មួយទៀត​គឺ​ជំនួប​រវាង​ថ្នាក់​ ដឹកនាំ​អាស៊ាន​បូក​៣​ជាមួយ​ក្រុមប្រឹក្សា​ សេដ្ឋកិច្ច​អាស៊ី​-​បូព៌ា​ ។​ នេះ​ជា​ជំនួប​ លើក​ទី​១​ហើយ​ដែល​ប្រមុខរដ្ឋ​ ប្រមុខ​ រដ្ឋាភិបាល​អាស៊ាន​បូក​៣​ក្នុង​ក្របខ័ណ្ឌ​ អាស៊ី​-​បូព៌ា​នេះ​ ។​ កិច្ចប្រជុំ​នេះ​ប្រមុខ​ រដ្ឋាភិបាល​បាន​ស្ដាប់​របាយការណ៍​របស់​ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​-​បូព៌ា​ ហើយ​ បាន​ដាក់​ជូន​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​៣​ ក្នុង​ឆ្នាំ​២០១៥​នេះ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​ អា​មេ​រិ​ក​លើក​ទី​៣​ ដែល​មាន​លោក​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ចូលរួម​ផ្ទាល់​ ។​ កិច្ចប្រជុំ​កំពូល​ នេះ​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ និង​សហរដ្ឋអាមេរិក​បាន​អនុម័ត​ទៅ​លើ​ សេចក្ដី​ប្រកាស​រួម​ស្ដី​ពី​ភាព​ជា​ដៃគូ​យុទ្ធ​ សាស្ដ្រ​អាស៊ាន​-​សហរដ្ឋអាមេរិក​ ដោយ​បាន​កត់សម្គាល់​ទៅ​លើ​ឯកសារ​២​ ទី​១-​ឯកសារ​របាយការណ៍​វឌ្ឍនភាព​ស្ដី​ពី​ ការ​អនុវត្ដ​ផែនការ​សកម្មភាព​អាស៊ាន​-​ សហរដ្ឋអាមេរិក​ឆ្នាំ​២០១១-២០១៥​ និង​ ផែនការ​សកម្មភាព​ដើម្បី​អនុវត្ដ​ភាព​ជា​ដៃគូ​អាស៊ាន​-​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៦​ -២០២០​ ។​ ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ អាស៊ាន​-​សហរដ្ឋអាមេរិក​បាន​ឯកភាព​ គ្នា​ដំឡើង​កិច្ច​សហប្រតិបត្ដិការ​អាស៊ាន​-​សហរដ្ឋអាមេរិក​ឡើង​ដល់​កម្រិត​មួយ​ ថ្មី​ជា​កម្រិត​យុទ្ធសាស្ដ្រ​ដែល​មិន​ធ្លាប់​ មាន​ពី​មុន​មក​ ។​ ប្រមុខរដ្ឋ​ ប្រមុខរ​ដ្ឋា​ ភិ​បាល​អាស៊ាន​បាន​ទទួលយក​ការ​អញ្ជើញ​ ពី​លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​ អាស៊ាន​-​សហរដ្ឋអាមេរិក​ដែល​គ្រោង​ ធ្វើ​នៅ​ឆ្នាំ​២០១៦​ នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ ឡង់​ ដើម្បី​គម្រប់​ខួប​អនុស្សាវរីយ៍​៤០​ ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ជា​ប្រទេស​ដៃគូ​ ចាស់​របស់​អាស៊ាន​ ។​ នៅ​ក្នុង​កិច្ចប្រជុំ​ នេះ​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​បាន​អនុម័ត​លើ​ឯកសារ​មួយ​ស្ដី​ពី​ការ​ប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​ អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​ស្ដី​ពី​ខួប​អនុ​ ស្សាវ​រី​យ៍​ទី​៤០​នៃ​កិច្ច​ទំនាក់ទំនង​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​ ដោយ​បាន​កត់សម្គាល់​ ទៅ​លើ​ឯកសារ​ផ្សេងៗ​ទៀត​ គឺជា​ផែន​ ការ​សកម្មភាព​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​ ដើម្បី​អនុវត្ដ​សេចក្ដី​ប្រកាស​រួម​សម្រាប់​ ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ឆ្នាំ​២០១៦-​ ២០២០​ និង​របាយការណ៍​សង្ខេប​ស្ដី​ពី​ សកម្មភាព​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​ ដើម្បី​អនុវត្ដ​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ ភាព​ជា​ដៃគូ​ទូលំទូលាយ​អាស៊ាន​-​នូ​វែ​ល​ ហ្សេ​ឡង់​សម្រាប់​ឆ្នាំ​២០១០-២០១៥​។​

​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​បន្ថែម​ អាហារូបករណ៍​និង​កម្មវិធី​ផ្លាស់​ប្ដូរ​និស្សិត​មានឱកាស​ផ្លាស់​ប្ដូរ​ច្រើន​ជាង​មុន​ ។​ នាយក​រដ្ឋមន្ដ្រី​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ ច្រើន​មក​បណ្ដា​ប្រទេស​អាស៊ាន​ ។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​បាន​លើក​ចំណុច​ខ្លៗ​ ជា​ ពិសេស​បាន​ថ្លែងអំណរគុណ​ដល់រ​ដ្ឋា​ភិ​ បាល​នូ​វែ​ល​ហ្សេ​ឡង់​ដែល​បាន​ទទួលយក​បងប្អូន​ខ្មែរ​ជា​ជនភៀសខ្លួន​ដោយ​បាន​ បណ្ដុះបណ្ដាល​ហើយ​បាន​មក​ជួយ​អភិវឌ្ឍ​ប្រទេស​នៅ​គ្រា​ដែល​កម្ពុជា​កន្លង​ទៅ​ជួប​សង្គ្រាម​ ។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​ ១០​ ។​ នៅ​ក្នុង​នោះ​ប្រទេស​ទាំង​១៨​បាន​ ចូលរួម​ដែល​ជា​វេទិកា​មួយ​យ៉ាង​សំខាន់​ នៃ​បណ្ដា​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​នៃ​ កិច្ចប្រជុំ​មួយ​នេះ​បាន​អនុម័ត​ទៅ​លើ​ឯកសារ​៧​ ទី​១-​សេចក្ដីថ្លែងការណ៍​ទីក្រុង​ គូ​ឡា​ឡាំ​ពួរ​ស្ដី​ពី​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​ លើក​ទី​១០,​ ទី​២-​អនុម័ត​ទៅ​លើ​សេចក្ដី​ ថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​ ស្ដី​ពី​ចលនា​សកលនិយម​កណ្ដាល​,​ ទី​៣-​ការ​អនុម័ត​ទៅ​លើ​សេចក្ដី​ប្រកាស​នៃ​ កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​ ស្ដី​ពី​ការ​លើក​ កម្ពស់​កិច្ច​សហប្រតិបត្ដិកា​រលើ​លំហ​ សមុទ្រ​,​ ទី​៤-​ ការ​អនុម័ត​ទៅ​លើ​សេចក្ដី​ ប្រកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​ ស្ដី​ពី​ការ​ប្រឆាំង​ភាព​ហិង្សា​ ជ្រុលនិយម​,​ ទី​៥-​ ការ​អនុម័ត​ទៅ​លើ​សេចក្ដី​ប្រកាស​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​ស្ដី​ពី​បញ្ហា​ ពាក់ព័ន្ធ​សន្ដិសុខ​និង​ការ​ប្រើប្រាស់​បច្ចេក​ វិទ្យា​ព័ត៌មាន​ទូរគមនាគមន៍​,​ ទី​៦-​ការ​ អនុម័ត​ទៅ​លើ​សេចក្ដី​ប្រកាស​នៃ​កិច្ចប្រជុំ​ កំពូល​អាស៊ី​-​បូព៌ា​ស្ដី​ពី​ការ​លើកកម្ពស់​ សន្ដិសុខ​សុខាភិបាល​តំបន់​អាស៊ាន​ស្ដី​ពី​ជំងឺឆ្លង​ដែល​មាន​សក្ដានុពល​អាច​រីក​ដុះដាល​យ៉ាង​ខ្លាំង​ និង​ទី​៧-​អនុម័ត​លើ​ផែន​ ទី​បង្ហាញផ្លូវ​របស់​ថ្នាក់ដឹកនាំ​អាស៊ី​-​បូព៌ា​ ស្ដី​ពី​ការ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ ។​

​ក្រៅពី​នេះ​ប្រមុខរដ្ឋ​ ប្រមុខរ​ដ្ឋា​ភិ​ បាល​បាន​ផ្លាស់​ប្ដូរ​មតិ​គ្នា​អំពី​បញ្ហា​ សមុទ្រ​ចិន​ខាងត្បូង​,​ បញ្ហា​ឧបទ្វីប​កូរ៉េ​,​ ការ​ទទួលស្គាល់​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ ប្រទេស​២០​ និង​ឧបទ្វីប​កូរ៉េ​ ។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ ទី​១៨​ ។​ កិច្ចប្រជុំ​នេះ​គឺ​កត់សម្គាល់​ទៅ​ លើ​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​ផែនការ​សកម្មភាព​អាស៊ាន​ជប៉ុន​ឆ្នាំ​២០១១-២០១៥​និង​ការ​អនុវត្ដ​ផែនការ​នៃ​សេចក្ដី​ប្រកាស​ក្នុង​វិស័យ​អាស៊ាន​-​ជប៉ុន​ ស្ដី​ពី​ មិត្ដភាព​ កិច្ច​សហប្រតិបត្ដិការ​ ។​ កន្លង​ មក​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​មួយ​ចំនួន​ ហើយ​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ បាន​ស្វាគមន៍​ចំពោះ​វិភាគទាន​របស់​ជប៉ុន​ ១១០​ពាន់​លាន​ដុល្លារ​សហការ​ជាមួយ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​ចូលរួម​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ ដោយ​គុណភាព​នៅ​អាស៊ាន​ ។​ ប្រមុខរដ្ឋ​ រដ្ឋាភិបាល​អាស៊ាន​បាន​កត់សម្គាល់​ស្ដី​ពី​ការ​ចេញផ្សាយ​ថ្មី​របស់​ជប៉ុន​សម្រាប់​ស្ថិរ​ ភាព​សន្ដិសុខ​នៅ​ក្នុង​តំបន់​និង​អន្ដរជាតិ​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដោយ​បាន​គាំទ្រ​នូវ​ច្បាប់​ថ្មី​របស់​ជប៉ុន​ ព្រោះ​កន្លង​មក​ ជប៉ុន​បាន​ដើរតួ​នាទី​រួច​ស្រេច​ទៅ​ហើយ​ នៅ​ឆ្នាំ​១៩៩២-៩៣​ ដោយ​បាន​បញ្ជូន​ កងទ័ព​មួក​ខៀវ​ក្រោម​ឆត្រ​អង្គការ​សហ​ ប្រជាជាតិ​ ។​

​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ផង​ដែរ​អំពី​ភាព​ជា​ដៃគូ​របស់​ជប៉ុន​,​ ការ​អភិវឌ្ឍ​ រចនាសម្ព័ន្ធ​,​ ការ​វិនិយោគ​សម្រាប់​ អនាគត​អាស៊ី​ ក្នុង​នោះ​ជប៉ុន​បាន​បណ្ដាក់​ ទុន​១១០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ ។​ សម្ដេច​តេ​ជោ​បាន​ថ្លែង​ អំណរ​គុណ​ជប៉ុន​ដែល​គាំទ្រ​កិច្ច​សហ​ ប្រតិបត្ដិការ​មេគង្គ​ជប៉ុន​ដែល​ផ្ដល់​ ជំនួយ​៧៥០​លាន​យ៉េន​(yen)​សម្រាប់​ ៣​ឆ្នាំ​ខាង​មុខ​ ។​

​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េ​លើក​ទី​១៧​។​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ប្រមុខរដ្ឋ​ រដ្ឋាភិបាល​ អាស៊ាន​និង​ប្រមុខ​រដ្ឋាភិបាល​កូរ៉េ​បាន​ អនុម័ត​កត់សម្គាល់​ទៅ​លើ​របាយការណ៍​ជា​សំខាន់​ស្ដី​ពី​សកម្មភាព​អាស៊ាន​-​កូរ៉េ​ ដើម្បី​អនុវត្ដ​សេចក្ដីថ្លែងការណ៍​រួម​ភាព​ ជា​ដៃគូ​យុទ្ធសាស្ដ្រ​សម្រាប់​សន្ដិភាព​ វិបុលភាព​២០១១-២០១៥​ និង​សម្រាប់​ ឆ្នាំ​២០១៦-២០២០​ ។​ កូរ៉េ​និង​អាស៊ាន​ ជា​ដៃគូ​វិនិយោគ​ដ៏​សំខាន់​ដែល​អាស៊ាន​ និង​កូរ៉េ​ធ្វើ​យ៉ាងណា​ឱ្យ​កើនឡើង​ដល់​ ២០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ។​ អាស៊ាន​ស្វាគមន៍​ការ​គាំទ្រ​របស់​កូរ៉េ​ ចំពោះ​ដំណើរការ​មជ្ឈមណ្ឌល​សម្រប​ សម្រួល​អាស៊ាន​សម្រាប់​មនុស្សធម៌​ ។​

​ដោយសារ​ឆ្នាំ​នេះ​កម្ពុជា​បាន​ទទួល​ ឋានៈ​ជា​អ្នកសម្របសម្រួល​អាស៊ាន​-​កូរ៉េ​ក្នុង​រយៈពេល​៣​ឆ្នាំ​២០១៥-២០១៨​។​ ក្នុង​ក្របខ័ណ្ឌ​នេះ​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា​អាស៊ាន​និង​កូរ៉េ​ត្រូវ​ជំរុញ​ការ​អនុវត្ដ​វិស័យ​អាទិភាព​មួយ​ចំនួន​ ពិសេស​ ពាក់ព័ន្ធ​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ ការ​ អភិវឌ្ឍ​នៃ​សហគ្រាស​តូច​-​មធ្យម​ ការ​ ត​ភ្ជាប់​អាស៊ាន​និង​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ ជំរុញ​វិស័យ​អប់រំ​ វិទ្យា​ សាស្ដ្រ​បច្ចេកទេស​ ។​

​ជា​ចុង​ក្រោយ​កិច្ចប្រជុំ​អង្គការ​សហ​ ប្រជាជាតិ​លើក​ទី​៧​និង​កិច្ចប្រជុំ​កំពូល​ អាស៊ាន​ ។​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​កត់សម្គាល់​នៅ​ពីលើ​របាយការណ៍​ ជា​ដៃគូ​ទូលំទូលាយ​រវាង​អាស៊ាន​-​អង្គការ​ សហប្រជាជាតិ​ ឆ្នាំ​២០១៣-២០១៥​ ដែល​ត្រូវ​បាន​ដាក់​រួម​គ្នា​ដោយ​អគ្គ​លេខា​ ធិ​ការ​អាស៊ាន​និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ។​ ឆ្នាំ​២០១៥​ជា​ខួប​ លើក​ទី​៧០​នៃ​ការ​បង្កើត​អង្គការ​សហ​ ប្រជាជាតិ​ ។​

​បន្ទាប់​មក​ជំនួប​ទ្វេភាគី​រវាង​សម្ដេច​តេ​ជោ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ទោះបី​មាន​រយៈពេល​ខ្លី​ក៏​ដោយ​ជា​ទម្លាប់​សម្ដេច​ តេ​ជោ​តែងតែ​ឆ្លៀត​ជួប​សម្ដែង​ការ​គួរសម​ ។​ ក្នុង​នោះ​លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ នាយក​រដ្ឋមន្ដ្រី​ជប៉ុន​បាន​ប្រកាស​ថា​ រ​ដ្ឋា​ ភិ​បាល​ជប៉ុន​នឹង​ផ្ដល់​កម្ចីសម្បទាន​១៥០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវជាតិ​លេខ​៥​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​ ។​

​ក្នុង​ជំនួប​មួយ​ផ្សេង​ទៀត​សម្ដេច​ តេ​ជោ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ អូស្ដ្រាលី​ដែល​ក្នុង​ជំនួប​នោះ​ផ្ដោត​៣​ ចំណុច​ ទី​១-​ការ​ជំរុញ​ឱ្យ​មាន​កំណើន​ វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិ​និ​ យោគ​,​ ២-​ការ​បន្ដ​អនុវត្ដ​កិច្ចព្រមព្រៀង​ ជនអន្ដោប្រវេសន៍​ និង​៣-​គឺ​ការ​អញ្ជើញ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ដ្រាលី​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ សម្ដេច​តែងតែ​កៀរគរ​អ្នក​វិនិយោគ​ឱ្យមក​រកស៊ី​នៅ​កម្ពុជា​ ។​ រីឯ​បញ្ហា​បន្ដ​ អនុវត្ដ​កិច្ចព្រមព្រៀង​ជនអន្ដោប្រវេសន៍​នោះ​គឺ​អ្នក​ដែល​មក​រស់នៅ​កម្ពុជា​គឺ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ដ​ ។​ រីឯ​ការ​ អញ្ជើញសម្ដេច​តេ​ជោ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ដ្រាលី​នោះ​ សម្ដេច​ តេ​ជោ​ទទួលយក​ការ​អញ្ជើញ​ហើយនឹង​ ធ្វើ​ទស្សនកិច្ច​នៅ​អូស្ដ្រាលី​នា​ពេល​ខាង​ មុខ​ ៕​ ហេង​ សូ​រិ​យា​

 

IMG_1528 IMG_1536 IMG_1532 IMG_1529


ចែករំលែក៖