ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​៣​នាក់​និង​សង្គ្រោះ​ច្រើន​នាក់​បន្ទាប់​ពី​ផឹក​ស្រាស​កំដរ​កម្មវិធី​បុណ្យសព​

ចែករំលែក៖

​ខេត្ដក្រចេះ​ ៖​ យ៉ាង​ហោច​ណាស់​មាន​ អ្នក​ភូមិ​៣​នាក់​រស់នៅ​ក្នុងភូមិ​ចារ​ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ បាន​ស្លាប់​ជា​បន្ដ​ បន្ទាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​និង​ មាន​អ្នក​ភូមិ​ជាង​២០​នាក់​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ ក្រោយ​ពី​អ្នក​ភូមិ​ទាំងនោះ​ទៅ​កំដរ​បុណ្យសព​អ្នក​ភូមិ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ជំងឺ​បាន​កើត​មាន​អាការ​ក្អួតចង្អោរ​ វិល​ មុខ​ ទន់ដៃទន់ជើង​ ស្រវាំងភ្នែក​។​

​អ្នក​ភូមិ​ដែល​មាន​អាការ​ស្រាល​ឱ្យ​ ដឹង​ថា​ អាការ​ក្អួត​ ចង្អោរ​ វិលមុខ​ ទន់​ ដៃ​ទន់​ជើង​នេះ​ នៅ​បន្ទាប់​ពី​ជន​រង​គ្រោះ​ ទាំងនោះ​បាន​នាំ​គ្នា​ហូប​ចុក​ផឹកស្រា​ក្នុង​ ពេល​ទៅ​កំដរ​បុណ្យសព​អ្នក​ភូមិ​កាលពី​ ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ដូច្នេះ​ អាការ​នេះ​សង្ស័យ​ជន​រង​គ្រោះ​ដែល​ ស្លាប់​និង​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​អាការ​ទន់​ ដៃ​ទន់​ជើង​ អស់កម្លាំង​នេះ​ ដោយសារ​ ពុល​ម្ហូបអាហារ​និង​ស្រាស​។​

​នគរបាល​ស្រុក​សំបូរ​បានឱ្យ​ដឹង​ថា​ ក្រៅពី​មាន​អ្នក​ភូមិ​៣​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​កើត​មាន​អ​ការ​ធ្ងន់ធ្ងរ​ ក្អួតចង្អោរ​ វិលមុខ​ស្រវាំងភ្នែក​ ទន់​ដៃជើង​ ក៏​មាន​ អ្នក​ភូមិ​ស្រី​-​ប្រុស​ប្រមាណ​ជាង​២០​នាក់​ ទៀត​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ​បង្អែក​ខេត្ដ​និង​មណ្ឌល​សុខ​ ភាព​ស្រុក​ ។​

​នគរបាល​បាន​បន្ដ​ថា​ ជន​រង​គ្រោះ​ ដែល​ស្លាប់​ទី​១-​ឈ្មោះ​ ប៉ែន​ ផាង​ ភេទ​ ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចារ​ ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ បាន​ស្លាប់​ កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ បន្ទាប់​ពី​ចូល​ រួម​កំដរ​បុណ្យសព​ហើយ​បាន​ផឹកស្រា​.​ស​ជាមួយនឹង​អ្នក​ភូមិ​ឯទៀត​រយៈពេល​មួយ​ ថ្ងៃ​រួច​មក​។​ ជន​រង​គ្រោះ​ទី​ ២-​ឈ្មោះ​ ឈឹ​ម​ ឆោម​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់​ នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ស្លាប់​នៅ​ថ្ងៃ​ អាទិត្យ​ ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ផឹកស្រា​.​ស​កំដរ​បុណ្យសព​ ជាមួយនឹង​អ្នក​ភូមិ​រយៈពេល​២​ថ្ងៃ​ ។​ លុះ​ មក​ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ត្រូវ​បាន​គេ​ រាយការណ៍​ថា​ អ្នក​ភូមិ​ម្នាក់​ទៀត​បាន​ ស្លាប់​ តែ​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​ នៅឡើយ​ទេ​ ។​

​អ្នក​ភូមិ​ចារ​ថ្នោល​បានឱ្យ​ដឹង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ មាន​អ្នក​ភូមិ​ ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ហើយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ទៅ​ចូលរួម​កំដរ​ បុណ្យសព​ដោយ​បាន​ហូប​អាហារ​និង​ផឹក​ ស្រាស​បន្ទាប់​ពី​នោះ​មក​អ្នក​ដែល​ទៅ​ចូល​ រួម​កំដរ​បុណ្យ​ស្រាប់តែ​មាន​អាការ​ ក្អួតចង្អោរ​ វិលមុខ​ ស្រវាំងភ្នែក​ ទន់​ ដៃ​ទន់​ជើង​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​៣​នាក់​ ខាងលើ​ស្លាប់​ជា​បន្ដបន្ទាប់​និង​អ្នក​ភូមិ​ ប្រមាណ​២០​នាក់​ទៀត​មាន​អាការ​ ស្រ​ដៀង​គ្នា​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ ផង​ដែរ​។​

​លោក​ ឈិ​ន​ សំបូរ​ អធិការរង​នគរ​ បាល​ស្រុក​សំបូរ​បាន​និយាយ​ថា​ នៅ​ មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​មាន​អាការ​វិលមុខ​ ទន់ដៃទន់ជើង​ ក្អួត​ ចង្អោរ​ ស្រវាំងភ្នែក​ក្នុង​នោះ​ មាន​២​ នាក់​ធ្ងន់​ និង​កំពុង​តែ​នាំ​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​និង​មួយ​ចំនួន​ទៀត​សម្រាក​ នៅ​មណ្ឌល​សុខភាព​ស្រុក​ ។​

​លោក​ ឈិ​ន​ សំបូរ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ ថា​ បន្ទាប់​ពី​មាន​ករណី​មនុស្ស​ស្លាប់​នេះ​ អាជ្ញាធរ​ស្រុក​បាន​បង្កើត​គណៈកម្មការ​ ដើម្បី​ត្រួតពិនិត្យ​មើល​ស្រា​ និង​ម្ហូប​ ចំណីអាហារ​ដើម្បី​ស្វែងរក​មូលហេតុ​ ព្រោះ​អាការ​របស់​ជន​រង​គ្រោះ​ទាំងអស់​ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ បណ្ដាល​មក​ពី​សារធាតុពុល​នៅ​ក្នុង​ស្រា​ ៕​ កោះ​ទ្រុង​

IMG_3599


ចែករំលែក៖