ព័ត៌មានទាន់ហេតុការណ៍៖

ចុងឆ្នាំ​២០១៦​ផ្លូវជាតិ​លេខ​១​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ស្រប​ពេល​ដែល​ក្រុម​ ការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ​១​កំពុង​ តែ​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​ ដែល​បាន​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​ប្រវែង​៤​ គីឡូម៉ែត្រ​ចាប់ពី​សង្កាត់​វាល​ស្បូវ​មក​ ដល់​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ពិបាកធ្វើ​ ដំណើរ​ឆ្លងកាត់​ មានការ​ស្ទះចរាចរណ៍​ រលាក់​ស្ទើរ​ធ្លាក់​ ថ្លើម​ខាតបង់​ពេលវេលា​ ពិសេស​ធ្វើ​ឱ្យ​ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​រអ៊ូរទាំ​គ្រប់ៗ​គ្នា​។​ អ្នកខ្លះ​លើក​ឡើង​ថា​ មាន​ភាព​យឺតយ៉ាវ​ ក្នុង​ការ​ស្ថាបនា​អាជ្ញាធរ​រាជធានី​-​ខណ្ឌ​ មិន​យកចិត្ដទុកដាក់​ទៅ​លើ​បញ្ហា​សណ្ដាប់​ ធ្នាប់​សាធារណៈ​ និង​បរិស្ថាន​ជាដើម​ ។​

​ផ្ដើម​ចេញពី​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ ជាតិ​លេខ​១​ដែល​កំពុង​ស្ថាបនា​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​នៃ​គណៈ​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ថ្លែង​ជា​ សាធារណៈ​ក្នុង​ពិធី​បរិស្ថាន​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ថា​ សូម​ឱ្យ​បងប្អូន​ប្រជា​ពល​ រដ្ឋ​មានការ​យោគយល់​ព្រោះ​ពេល​នេះ​ ការដ្ឋាន​សំណង់​ផ្លូវជាតិ​លេខ​១​កំពុង​តែ​ ដំណើរ​ឱ្យ​បាន​រួចរាល់​ទៅ​តាម​គម្រោង​ ។​ ក្នុង​ចន្លោះ​ពេល​ដែល​ការដ្ឋាន​កំពុង​ដំណើរ​ ការ​បាន​ធ្វើ​ឱ្យ​អ្នកដំណើ​ឆ្លងកាត់​ផ្លូវ​នេះ​ មានការ​រអ៊ូរទាំ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ សាធារណៈ​បំពុលបរិស្ថាន​កាក​សំណល់​ ផ្សេង​ត្រូវ​បាន​គេ​បោះចោល​ពាស​វាល​ ពាស​កាល​។​ បញ្ហា​នេះ​ទាំង​អស់នេះ​អាជ្ញា​ ធរ​ខណ្ឌ​នឹង​ដោះស្រាយ​ឱ្យ​បាន​នៅ​ពេល​ ដែល​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថាបនា​រួច​ រាល់​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ ។​ តាម​ គម្រោង​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរ​ ជាតិ​របស់​ជប៉ុន​ដែល​ហៅ​កាត់​ថា​ JICA​ នោះ​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​១​នឹង​ រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៦​ខាង​ មុខ​នេះ​ ។​

​ក្រោយ​បញ្ចប់​ការ​ស្ថាបនា​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាជ្ញាធរ​ខណ្ឌ​នឹង​ចាត់​ វិធានការ​តឹងរ៉ឹង​ទៅ​លើ​ការងារ​សណ្ដាប់ធ្នាប់​សាធារណៈការ​គ្រប់គ្រង​កាក​សំណល់​ ដើម្បី​ឱ្យ​រាជធានី​-​ខណ្ឌ​មាន​សោ​ភ​ណ​ ភាព​ ទីក្រុង​ស្អាត​ សេវាកម្ម​ល្អ​ ។​

​ជាមួយ​គ្នា​នេះ​លោក​អភិបាល​ខណ្ឌ​ បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់​និង​មន្ដ្រី​ទទួល​ការងារ​តាម​ជំនាញ​ត្រូវ​អនុវត្ដ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន​ប្រកបដោយ​ ភាព​ទទួលខុសត្រូវ​រួម​គ្នា​ការពារ​បរិស្ថាន​ ឱ្យ​បាន​ល្អ​ ជា​ពិសេស​បញ្ហា​សំរាម​ និង​ កាក​សំណល់​រឹង​ផ្សេងៗ​ទៀត​ ។​

​នៅ​ក្នុង​ពិធី​ទិវា​បរិស្ថាន​ជាតិ​នេះ​ដែរ​ លោក​អភិបាល​ខណ្ឌ​ អភិបាលរង​ខណ្ឌ​ បាន​ដឹកនាំ​មន្ដ្រី​ សិស្សានុសិស្ស​សម្អាត​ បរិស្ថាន​ចាប់ពី​ស្ដុ​ប​ច្បារ​អំពៅ​ទៅ​ដល់​ស្ពាន​ព្រះ​មុនី​វង្ស​និង​ប្រើប្រាស់​រថយន្ដ​ បាញ់​ទឹក​សម្អាត​ដី​នៅ​លើ​ស្ពាន​ព្រះ​មុនី​ វង្ស​ផង​ដែរ​ ៕​ សណ្ដោស​

 

ses (5) ses (6) ses (7) ses (4) ses (3) ses (2) ses (1) ses


ចែករំលែក៖