ព័ត៌មានទាន់ហេតុការណ៍៖

លូច​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​គេ​ បង​បង្កើត​ខឹង​ទាញ​កាំបិតប៉័ងតោ​កាប់​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​លួច​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​គេ​ហើយ​ត្រូវ​បាន​បងប្រុស​បង្កើត​របស់​ស្ដ្រី​នោះ​ឃើញ​ក៏​បាន​ទាញ​ កាំបិតប៉័ងតោ​កាប់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ខណៈ​ដែល​បុរស​រង​គ្រោះ​កំពុង​តែ​ដេក​ប្រឡែង​គ្នា​ជាមួយ​​ស្ដ្រី​ជា​ប្អូន​ (​ប្អូនស្រី​ជន​ដៃដល់​)​ នៅ​ក្នុង​បន្ទប់​តែ​ ពីរ​នាក់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៨​ យប់​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ផ្លូវ​លេខ​២០០៤​ ភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ត្រូវជា​បងប្អូន​បង្កើត​របស់​ស្ដ្រី​ នោះ​មានឈ្មោះ​ចាន់​ ធី​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ជា​ជាងសំណង​ស្នាក់​នៅ​ទីតាំង​ កើតហេតុ​ខាងលើ​។​ ចំណែក​ជន​រង​គ្រោះ​ មាន​ ឈ្មោះ​ សង់​ សុវណ្ណ​ដា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​មានមុខរ​បរជា​ជាង​លាប​ ថ្នាំ​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​ឱ្យ​ដឹង​ថា​ នៅ​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ ឃើញ​ជន​រង​គ្រោះ​និង​ប្អូនស្រី​របស់​ខ្លួន​ កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​តែ​ពីរ​នាក់​ ហើយដោយ​ឃើញ​បុរស​រង​គ្រោះ​ពុំ​មាន​ពាក់អាវ​ហើយ​ប្រឡែង​លេង​ជាមួយនឹង​ប្អូនស្រី​របស់​ខ្លួន​ដែល​មាន​ប្ដី​ហើយ​នោះ​ ទើប​ជន​បង្ក​ទប់​កំហឹង​មិន​បាន​ក៏​ទាញ​ កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ត្រូវជា​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​រង​របួស​ ធ្ងន់​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​មន្ទី​ពេទ្យ​ ព្រះ​កុសុមៈ​ ។​

​បើ​តាម​សំដី​របស់​ជន​រង​គ្រោះ​បាន​ ឱ្យ​ដឹង​ថា​ រូបគេ​បាន​ស្គាល់​ស្ដ្រី​នោះ​រយៈ​ ពេល​កន្លះ​ខែ​ទៅ​ហើយ​ថែម​ទាំង​ដឹង​ថា​ នារី​នោះ​មាន​ប្ដី​ទៀត​ផង​ ។​ នៅ​មុន​ពេល​ កើតហេតុ​រូបគេ​បាន​យក​ទូរ​សព្ទ័​ដៃ​ម៉ាក​ណូ​គា​ទៅ​បញ្ចាំ​ឱ្យ​នារី​នោះ​បាន​ប្រាក់​ ១៥.០០០​រៀល​ស្រាប់តែ​បុរស​ដែល​ត្រូវជា​បង​បង្កើត​បាន​យក​កាំបិតប៉័ងតោ​ កាប់​មក​លើ​រូបគេ​តែ​ម្ដង​ ។​ ចំណែក​ជន​ បង្ក​បាន​និយាយ​ប្រាប់​បុរស​រង​គ្រោះ​ថា​ ប្អូនស្រី​គាត់​មាន​ប្ដី​ហើយៗ​មិន​គួរ​ណា​ ឯង​ធ្វើ​បែប​នេះ​ទេ​ ប៉ុន្ដែ​គេ​នៅ​តែ​មិន​ ស្ដាប់​ទើប​ទាញ​កាំបិត​ទៅ​កាប់​តែ​ម្ដង​ ទៅ​ ។​

​ក្រោយ​ពី​កើតហេតុ​ជនសង្ស័យ​ត្រូវ​ បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ឃាត់​ ខ្លួន​យក​មក​សួរនាំ​និង​បញ្ជូន​បន្ដ​ទៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​ តាម​នីតិវិធី​ ។​ ចំណែក​ជន​រង​គ្រោះ​ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ ពេទ្យ​ ៕​ តុង​ សីហា​

 

IMG-20151123-WA0036 IMG-20151123-WA0035 IMG-20151123-WA0040 IMG-20151123-WA0039


ចែករំលែក៖