ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌ​ប្រពន្ធ​ដុត​ផ្ទះ​ឆេះ​ម៉ត់​ខាន​នៅ​ត្រូវ​សមត្ថកិច្ច​ចាប់​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ បុរស​ឈាម​ក្ដៅ​ ម្នាក់​ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​គ្មាន​ ហេតុផល​ត្រឡប់​ពី​ផឹកស៊ី​ស្រវឹង​ចាក់​ សាំង​ដុត​ផ្ទះ​ឆេះ​ម៉ត់​ត្រូវ​សមត្ថកិច្ច​ ឃាត់ខ្លួន​ ។​ ករណី​ នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​ ៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​ភូមិ​ក្រាំង​ត្បែង​ ឃុំ​ត្រ​ញំ​ង​ ជោរ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្ដកំពង់ស្ពឺ​ ។​

​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ នៅ​ ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​ គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​តែ​ទ្រព្យ​ សម្បត្ដិ​និង​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៣​ម៉ែត្រ​ គុណ​នឹង​៥​ម៉ែត្រ​ត្រូវ​បាន​ឆេះ​បំផ្លាញ​ទាំងស្រុង​ ។​

​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា​ បុរស​ជា​ប្ដី​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ តុលាការ​បន្ទាប់​ពី​ប្រពន្ធ​បាន​ប្ដឹង​ពាក់​ ព័ន្ធ​ប្រើ​អំពើ​ហិង្សា​និង​ដុត​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​នៅ​ក្នុងផ្ទះ​ ព្រមទាំង​ផ្ទះ​ទាំងមូល​។​ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ ផាត​ ភី​ អាយុ​៣០​ឆ្នាំ​ ជា​កសិករ​ រស់នៅ​ភូមិ​-​ ឃុំ​កើតហេតុ​ មាន​ប្រពន្ធ​ឈ្មោះ​ ប៉ូ​ វុន​ អាយុ​២៤​ឆ្នាំ​ ។​

​បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ នៅ​ មុន​ពេល​កើតហេតុ​គេ​បានឮ​ប្ដី​ប្រពន្ធ​ ខាងលើ​នេះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ ហើយ​បុរស​ជា​ប្ដី​បាន​ដើរ​ចេញពីផ្ទះ​បាត់​ ទៅ​ ។​ លុះដល់​ព្រលប់​ថ្ងៃ​ខាងលើ​គេ​ ឃើញ​ជនសង្ស័យ​ត្រឡប់​មក​វិញ​ក្នុង​ អាការ​ស្រវឹងស្រា​ជោក​ ហើយ​មួយសន្ទុះ​ ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​តែ​ ម្ដង​។​ អ្នក​ភូមិ​បាន​បន្ដ​ថា​ ជនសង្ស័យ​និង​ ប្រពន្ធ​តែងតែ​ឈ្លោះប្រកែក​គ្នា​មិនសូវ​ លស់​ពេល​ដែល​ជម្លោះ​នេះ​កើត​ចេញពី​ ប្ដី​ចូល​ចិត្ដ​ផឹកស្រា​ស្រវឹង​ព្រឹកល្ងាច​ ហើយ​រករឿង​ប្រចណ្ឌ​ប្រពន្ធ​ដោយ​គ្មាន​ ហេតុផល​ ។​

​បើ​តាម​នគរបាល​ដកស្រង់​ចម្លើយ​ ជនសង្ស័យ​ប្រាប់​ឱ្យ​ដឹង​ថា​ មូលហេតុ​ ដែល​គេ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នេះ​ព្រោះ​ សង្ស័យ​ប្រពន្ធ​លួច​មាន​សហាយស្មន់​ ជាមួយ​ប្រុស​ក្នុងភូមិ​ ។​ ចម្លើយ​ជន​ សង្ស័យ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ទាត់​ចោល​ព្រោះ​មិន​មាន​ភស្ដុ​តាង​ជាក់លាក់​ហើយ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ ជនសង្ស័យ​ទៅ​តុលាការ​ពាក់ព័ន្ធ​ដុត​ បំផ្លាញ​ផ្ទះ​និង​ទ្រព្យសម្បត្ដិ​ ៕​ សេនា​ស័ក្ដិ​

IMG-20151123-WA0019


ចែករំលែក៖