ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ និង​លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ជួប​ពិភាក្សា​គ្នា​ដូច​ការ​គ្រោងទុក​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ នាយក​ រដ្ឋមន្ត្រី​រុ​ស្ស៊ី​ បាន​ជួប​ពិភាក្សា​គ្នា​ដូច​ការ​គ្រោងទុក​ ស្ថិត​នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ ។​

​ជំនួប​ពិភាក្សា​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​រុ​ស្ស៊ី​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នាំ​មក​នូវ​ប្រយោជន៍​ជា​ច្រើន​ សម្រាប់​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​។​ តាម​ការ​គ្រោងទុក​នៅ​ក្រោយ​ជំនួប​ពិភាក្សា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ នឹង​ធ្វើ​ជា​អធិបតី​រួម​គ្នា​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ដូច​ជា​៖​

​ទី​១៖​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេ​វ​កម្ម​ រវាង​អង្គភាព​ស៊ី​ប​ការណ៍​ហិរញ្ញ​ វត្ថុ​កម្ពុជា​ និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុ​ស្ស៊ី​។​

​ទី​២៖​ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ និង​កិច្ចព្រមព្រៀង​បំពេញបន្ថែម​ រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ និង​ទីភ្នាក់ងារសារព័ត៌មាន​ SPUTNIK,

​ទី​៣៖​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ រវាង​វិទ្យុជាតិ​កម្ពុជា​ និង​ទីភ្នាក់ងារសារព័ត៌មាន​ SPUTNIK,

​ទី​៤៖​ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ចសហការ​ និង​សហប្រតិបត្តិការ​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​រួបរួម​រុ​ស្ស៊ី​,

​ទី​៥៖​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ រវាង​ក្រុ​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ និង​ក្រសួង​អភិវឌ្ឍ​សេដ្ឋកិច្ច​សហព័ន្ធ​រុ​ស្ស៊ី​ ស្តី​ពី​ការ​សម្រួល​វិនិយោគ​ទុក​

​ទី​៦៖​ លក្ខខណ្ឌ​ប្រតិបត្តិ​ របស់​ក្រុមការងារ​ជាន់ខ្ពស់​ កម្ពុជា​-​រុ​ស្ស៊ី​ ស្តី​ពី​គម្រោង​វិនិយោគ​អាទិភាព​រួម​ ៕

 

Hs-Russy-1


ចែករំលែក៖