ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល​៦​នាក់

ចែករំលែក៖

​ខេត្ត​កំពង់​ង​ឆ្នាំង​ ៖​ មនុស្ស​ស្រី​ ប្រុស​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញ​មួយ​ទំហឹង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦​ និង​ គីឡូម៉ែត្រ​លេខ​៨៧​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ នៅ​ភូមិ​ទួល​ខ្សាច់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ដ​មួយ​គ្រឿង​ ម៉ាក​តូ​យ៉ូ​តា​ កាម​រី​ឆ្លាម​១​គ្រឿង​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ ២A-០៧២៧​ ធ្វើ​ដំណើរ​ ក្នុង​ក​ទិស​ដៅ​ពី​ជើង​ត្បូង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​នី​សាន់​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២J-២៣៥៧​ដែល​បើក​ក្នុង​ទិស​ដៅ​ផ្ទុយ​ បាន​បើក​យ៉ាង​លឿន​ហើយ​ជែង​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ ក៍​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​ពេញ​មួយ​ទំហឹង​តែ​ម្តង​ បណ្តាល​អោយ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៦​នាក់​ ចំពោះ​អ្នក​រង​របួសធ្ងន់​ចំនួន​៤​នាក់​ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

ចំណែកឯ​មធ្យោបាយ​បង្ក​រទាំង​ពីរ​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្តំ​ពង់​ឆ្នាំង​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ ៕​ ច​ន្ថា​

 

ses ses (3) ses (2) ses (1)


ចែករំលែក៖