ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​សងខាង​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៧​ និង​៤០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤​ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​អ្នក​ជិះ​កង់​រង​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ​នោះ​ឈ្មោះ​ នួន​ សុខា​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលជ្រោយ​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ។​ ចំណែកឯ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ង​នោះ​មានឈ្មោះ​ ឈឹ​ម​ សុ​ភ័​ស្ត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កម្មករ​ មាន​ទីលំនៅ​ក្នុងភូមិ​អំពិលទឹក​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ បើកបរ​ម៉ូតូ​ម៉ា​ស៊ុ​យ​ហ្ស៊ូ​គី​ ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-5318​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពែ​ល​កើតហេតុ​សាក្សី​បានឃើញ​ភាគី​ម៉ូតូ​ស្មាស់​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ស្ត្រី​រង​គ្រោះ​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង​តែ​ម្តង​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ដកហូត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​លើក​ដែក​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ដោយ​ភាគី​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​កង់​ស្ត្រី​រង​គ្រោះ​ពីក្រោយ​ ខណៈ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ ៕​ស្អាង​ជ័យ​

 

sed (3) sed (2) sed (1) sed


ចែករំលែក៖