ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រា​ស្រវឹង​ចុះ​ងូតទឹក​ទន្លេបាសាក់​លង់​ស្លាប់​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ​ហើយ​បាន​ចុះ​ទៅ​ងូតទឹក​ទន្លេបាសាក់​តែ​ម្នាក់ឯង​ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​តាម​រក​ប្រទះ​ឃើញ​អណ្តែត​ទឹក​ទន្លេបាសាក់​នៅ​ខាងក្រោយ​វត្ត​ទួល​សង្កែ​ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​ ជុំ​ជ្រោយ​តាកែវ​ ស្រុក​កោះធំ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ សៀ​ក​ លី​ធូ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ហង្ស​ ឃុំ​កំពង់​កុង​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​ ជន​រង​គ្រោះ​រូប​នេះ​ជា​មនុស្ស​ញៀន​ស្រា​ ផឹក​ស្រវឹង​រាល់ថ្ងៃ​ ។​លុះ​មក​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​ ហើយ​បាន​ដើរ​ទោ​ងូតទឹក​ទន្លេបាសាក់​ក្រោយ​ផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង​ ពេល​កំពុង​ងូតទឹក​នោះ​ជន​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​ហើយ​សាកសព​បានរ​អណ្តែត​តាម​ខ្សែទឹក​ទៅ​ទើ​នៅ​ខាងក្រោយ​វត្ត​ទួល​សង្កែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កោះធំ​ បាន​សហការ​ជាមួយ​អ​ជ្ញា​ធរ​មូលដ្ឋាន​ និង​ ក្រុម​គ្រួសារ​សព​បាន​ធ្វើការ​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​ឃើញ​ថា​ ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ​ គឺ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​ ។​ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ទៅ​ក្រុម​គ្រួសារ​សព​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ស្អាង​ជ័យ​
sew (1) sew


ចែករំលែក៖