ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​លុ​ច​ស៊ី​ស​បុក​ជាមួយ​រថយន្ត​ហា​យ​ប្រ៊ី​ត​ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ សង​1800$​ បញ្ចប់រឿង​

ចែករំលែក៖

​ភ្នំពេញៈ​ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​រថយន្ត​ហា​យ​ប្រ៊ី​ត​ពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង​ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​២០១៥

​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ កែង​និង​៣១៥​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ហា​យ​ប្រ៊ី​ត​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.7885​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ ក្នុង​ល្បឿន​ល្មម​ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​លុ​ច​សិ​ុ​ស​RX300​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S.4180​ បើកបរ​ដោយ​បុរស​៣​នាក់​ក្នុង​រថយន្ត​ ហើយ​ទំនងជា​ស្រវឹង​ផង​ បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៥​ មក​ផ្លូវ​៥៩៨​ក្នុង​ល្បឿន​លឿន​ ពេល​មក​ដល់​ផ្លូវ​៥៩៨​បាន​បទ​មក​ស្ដាំ​ទៅ​ជើង​ដោយ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ហា​យ​ប្រ៊ី​ត​ចំ​កង់​មុខ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ដាច់​កាឡេ​បន្តដំណើ​បាន​ប្រហែល​១០០​ម៉ែត្រ​ទើប​ទៅ​មុខ​លេង​រួច​ ក៏​ត្រូវ​បាន​ម្ចាស់​រថយន្ត​ហា​យ​ប្រ៊ី​ត​ឃាត់​បាន​រថយន្ត​និង​ម្ចាស់​ភ្លាមៗ​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​ស​សង​ទៅ​ភាគី​រថយន្ត​ហា​យ​ប្រី​ត​ចំនួន​1800$​ ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្ដង​ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ ៕​ សុខា​ សែន​ជ័យ​

IMG_9466

IMG_9467

IMG_9464

IMG_9465


ចែករំលែក៖