ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ចំណាស់​យក​គោ​ទៅ​ចង​បាត់​ពី​ផ្ទះ​មួយ​យប់​ព្រឹក​ឡើង​ភ្ញាក់ផ្អើល​ឃើញ​ស្លាប់​ក្នុង​វាលស្រែ​ក្រោយ​ភូមិ​

ចែករំលែក៖

​ខេត្ត​កំពង់​ស្ពឺះ​ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ក្ន​ង​វាល​ស្រេ​ក្រោយ​ភូមិ​ ក្រោយ​បាត់​ពី​ផ្ទះ​មួយ​យប់​យក​គោ​ទៅ​ចងអោយ​ស៊ី​ស្មៅ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៦​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូ​មិន​រា​ណ៍​ ឃុំ​ខ្ទុំ​ក្រាំ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ​ ទុ​ច​ ញឹក​ ភេទ​ស្រី​ អាយុ​៧១​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​។​

​ប្រភព​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​បាត់​ខ្លួន​ គឺ​គាត់​បាន​ដឹកគោ​ទៅ​ចងអោយ​ស៊ី​ស្មៅ​តាំងពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ម្ល៉េះ​ហើយ​ក៏​បាត់​ខ្លួន​រហូត​ដល់​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​វាលស្រែ​ក្រោយ​ភូមិ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​។​

​សព​ត្រូវ​បាន​នគរបាល​បច្ចេកទេស​ត្រួតពិនិត្យ​ទៅ​តាម​ជំនាញ​ឃើញ​ថា​ ស្ត្រី​រង​ក្រោះ​ត្រូវ​បាន​ឃាតក​វាយ​នឹង​វត្ថុ​រឹង​ត្រូវ​ក្បាល​ចំនួន​៣​កន្លែង​ហើយ​ជាន់ពន្លិច​ភក់​ទៀត​ផង​ ។​ ក្រោយ​ពិនិត្យ​ចប់​សមត្ថកិច្ច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ទទួល​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​សេនា​ស័ក្តិ​

sd3

sd3 (1)


ចែករំលែក៖