ព័ត៌មានទាន់ហេតុការណ៍៖

ឡិច​ស៊ី​ស​ RX300​ បុក​តូ​យ៉ូ​តា​ Hilux​ រួច​រុញ​ផ្ទប់​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ខូចខាត​ដំណំ​

ចែករំលែក៖

​ភ្នំពេញ​៖​ មាន​ករណី​គ្រោះថ្នាក​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​២​គ្រឿង​ បុក​បន្តកន្ទុយ​គ្នា​ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ខូចខាត​យ៉ាងដំណំ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ចោមរោម​មើល​គ្រប់​គ្នា​ ។​

​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​ និង​៥០​នាទី​ រសៀល​ ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​២៦១​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​។​

​ប្រភព​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ Lexus​ RX300​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-2293​ បើកបរ​ដោយ​បុរស​មិន​ស្គាលឈ្មោះ​និង​អាសយដ្ឋាន​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦១​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​ លុះ​មក​ដល់​កែង​ផ្លូវ​១៥៦​បាន​រ៉េ​ចង្កូត​បុក​រថយន្ត​ Toyota​ Hilux​ Vigo​ ពណ៌​ស្ករ​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS-5556​ ចំពាក់​កណ្តាល​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត​ដែល​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​ពេល​នោះ​ រថយន្ត​ Lexus​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ​1BF-2181​ មួយ​គ្រឿង​ទៀត​តែ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ គ្រាន់តែ​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ភ័យ​ព្រលឹង​ចុង​សក់​ប៉ុណ្ណោះ​ ។​

​សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ និង​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរ​ ខណ្ឌទួលគោក​ចុះ​វាស់វែង​និង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​៕​ ប្រាថ្នា​

Untitled-1


ចែករំលែក៖