ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្របួច​ចោរលួច​រថយន្ដ​៥​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កាលពី​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន​៥​នាក់​ជា​បន្ដបន្ទាប់​ពី​ ស្រាវជ្រាវ​ដឹង​ថា​ ពួក​គេ​បាន​ធ្វើ​សកម្ម​ ភាព​លួច​រថយន្ដ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ ។​ កិច្ច​ ប្រតិបត្ដិការ​នេះ​មានការ​ឯកភាព​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ ពេញ​ផង​ដែរ​ ។​

​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​កម្លាំង​ សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ សុខ​ ចំរើន​ ហៅ​ណ​ន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ក្នុង​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ជា​មុខសញ្ញា​ ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៦​ខែ​ក្នុង​ឆ្នាំ​២០០៩,​ ទី​២-​ឈ្មោះ​ ជា​ សំណាង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ ទីលំនៅ​បច្ចុប្បន្ន​ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​,​ ទី​៣-​ឈ្មោះ​ ទូច​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​ របរ​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ លេខ​៣៣​ ផ្លូវ​លេខ​៥៣​ សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​,​ ទី​៤-​ឈ្មោះ​ ឃិ​ន​ សា​មុត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ ឌុ​ប​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២២​ ផ្លូវ​លេខ​ ៥៣​ សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ និង​ ទី​៥-​ឈ្មោះ​ ប្រឹង​ ធី​ ភេទ​ប្រុស​ អាយុ​៤៥​ ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ បច្ចុប្បន្ន​ផ្ទះ​ជួល​ ភូមិ​ព្រែក​ហូរ​ ឃុំ​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ។​

​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្ដិ​ ការ​នេះ​យើង​បាន​រក​ឃើញ​សម្ភារ​មួយ​ ចំនួន​និង​បាន​ដកហូត​ម៉ូតូ​២​គ្រឿង​ម៉ាក​ Pulsa​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​ លេខ​ភ្នំ​ ពេញ​ 1CX-5117​ មួយ​គ្រឿង​សេ​១០០​ កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​កណ្ដាល​ 1A-2139​ មួយ​គ្រឿង​ប្រដាប់​កាច់​សោ​ ក​ម៉ូតូ​ចំនួន​៤​និង​ដែក​ទីប​សម្រាប់​ស៊ក​ ដែក​កាច់ក​ម៉ូតូ​ឬ​រថយន្ដ​មួយ​ ។​

​ចំណែក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ រថយន្ដ​នា​ពេល​កន្លង​មក​មាន​ ទី​១-​ម៉ាក​ Toyota​ Rav4​ ពណ៌​ក្រហម​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​2M-0864​នៅ​ចំណុច​បុរី​ញូ​វ​ ថោ​ន​ផ្ទះ​លេខ​F03​ ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាត់​កាលពី​វេលា​ម៉ោង​២​ នាទី​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ វង់​ សាវ​តុង​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​ លក់​គ្រឿងសង្ហារិម​ ។​

​ទី​២-​រថយន្ដ​ម៉ាក​ ទៀ​យៀ​តា​ HighLander​ ពណ៌​ខ្មៅ​ ស៊េរី​ ២០០១​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២​ទ​-៦៥៦៧​ នៅ​ចំណុច​ មុខ​ក្រុមហ៊ុន​ MSJASEA​ សេវា​សន្ដិសុខ​ឯកជន​ ស្ថិត​នៅផ្ទះ​លេខ​ M១៦​ ផ្លូវ​បេតុង​ បុរី​ញូ​វ​ថោ​ន​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ កាលពី​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ សុភ​ណ្ឌ័​ សុភ​ក្រ័​ ភេទ​ប្រុស​ អាយុ​២១​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ កន្លែង​កើតហេតុ​ខាងលើ​។​ ទី​៣-​រថយន្ដ​ ម៉ាក​ កាម​រី​ឆ្លាម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២​អ​-៥៧៩៥​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៣១៩​ A​ ផ្លូវ​លេខ​៨១​ ភូមិ​ឬ​ស្សី​ទី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ កាលពី​ម៉ោង​០០​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជា​កម្ម​សិទ្ធ​តរបស់​ឈ្មោះ​ ខៀវ​ រ៉ូ​យ៉ា​ ភេទ​ប្រុស​ អាយុ​ ៣៣​ ឆ្នាំ​ ។​រថយន្ដ​ដែល​ពួក​គេ​លួច​បាន​ ជា​ច្រើន​លើក​ ច្រើន​សា​នៅ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​ បាន​យក​ទៅ​លក់​ឱ្យ​មនុស្ស​ ប្រុស​ម្នាក់​ឈ្មោះ​ ដេ​អិន​ នៅ​ខាងត្បូង​របង​ ក្រសួងការពារជាតិ​ និង​យក​ទៅ​លក់​ ខេត្ដកំពង់ស្ពឺ​។​

​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ដើម្បី​កសាង​ សំណុំរឿង​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕​ អរុណរះ​


ចែករំលែក៖