ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយ​ផឹកស្រា​៣​នាក់​បង​ប្អួ​ន​ឃើញ​ គេ​ដើរ​កាត់មុខ​ហៅ​ផឹក​ជាមួយ​ដូច​ ហៅ​មក​ចាក់​សម្លាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ គួរ​ឱ្យ​អាណោចអាធ័ម​ជា​ ពន់ពេក​ដែល​បងប្អូន​៣​នាក់​ផឹកស៊ី​សប្បាយ​ ជាមួយ​គ្នា​សុខៗ​ចង់​សម្ដែង​ចិត្ដល្អ​បាន​ ហៅ​អ្នក​ដែល​មិន​ស្គាល់​មក​ផឹក​ជាមួយ​ ក្រោយមក​ទាស់សម្ដី​គ្នា​បន្ដិចបន្ដួច​ត្រូវ​ជនសង្ស័យ​ចាក់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ ស្រាល​២​នាក់​ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​នៅ​ម៉ោង​៨​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ បន្ទប់​ជួល​ក្រុម​១៧​ ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។​

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ចាក់​អង្រែ​ក្រោម​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ ទី​១-​ឈ្មោះ​ទូច​ សំអាង​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ ស្រុក​កំណើត​ភូមិ​ស្រមោច​ហែ​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្ដតាកែវ​ (​ស្លាប់​)​ស្នាក់​នៅ​ កន្លែង​កើតហេតុ​ត្រូវ​មួយ​កាំបិត​ចំ​ឆ្អឹង​ ជំនីរ​ខាងឆ្វេង​,​ ទី​២-​ឈ្មោះ​ ទូច​ សំ​អុល​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ត្រូវជា​បង​ បង្កើត​អ្នក​ស្លាប់​ មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត​ភូមិ​ ស្រមោច​ហែ​ ឃុំ​ ចំបក់​ ស្រុក​បាទី​ ខេត្ដតាកែវ​ ស្នាក់​នៅ​ កន្លែង​កើតហេតុ​រង​របួសស្រាល​ត្រូវ​មួយ​ កាំបិត​ចំ​ដោះ​ខាងឆ្វេង​ និង​ទី​៣-​ឈ្មោះ​ ហ៊ីង​ មក​រា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខ​ របរ​កម្មករ​រោងចក្រ​ស្រុក​កំណើត​ភូមិ​ ស្រមោច​ហែ​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្ដ​ តាកែវ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​រង​ របួសធ្ងន់​ត្រូវ​មួយ​កាំបិត​ចំ​ដោះ​ខាងស្ដាំ​។​

​ប្រភព​ព័ត៌មាន​ពី​ជន​រង​ឈ្មោះ​ ទូច​ សំ​អុល​ បានឱ្យ​ដឹង​ថា​ នៅ​មុន​កើតហេតុ​ ជនសង្ស័យ​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​អាយ​ខន​ ពណ៌​ស​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 1W-0168​ មក​រក​ ម្ចាស់ផ្ទះ​ជួល​តែ​ម្ចាស់ផ្ទះ​មិន​នៅ​ ។​ ខណៈ​ ពួក​គាត់​ទាំង​៣​នាក់​បងប្អូន​កំពុង​តែ​អង្គុយ​ ផឹក​ស្រាស​អស់​២​លី​ត្រ​ហើយ​បាន​ទិញ​ ស្រា​បៀរ​ថែម​មួយ​កេស​ទៀត​មក​ផឹក​ បន្ថែម​ហើយ​ឃើញ​ជន​ដៃដល់​ឈរ​នៅ​ ក្បែរ​បន្ទប់​ជួល​ក៏​បាន​ហៅ​ចូល​មក​អង្គុយ​ផឹក​ជាមួយ​ដោយ​បាន​នាំ​គ្នា​និយាយ​ពី​ រឿង​ប្រាក់ខែ​ ។​ ពេល​នោះ​ជន​ដៃដល់​បាន​ និយាយ​ថា​ ខំធ្វើការ​យូរ​ទើបបាន​ប្រាក់ខែ​ តែ​ប៉ុណ្ណឹង​ ។​ ពេល​ឮ​ដូច្នេះ​ជន​រង​គ្រោះ​បាន​ និយាយ​តទៅ​វិញ​ថា​ បើ​គ្មាន​សម្ដេច​ ហ៊ុន​ សែន​ ក៏​គ្មាន​ប្រាក់ខែ​ឡើង​ដែរ​ ។​ គ្រាន់​ តែ​ជន​រង​គ្រោះ​និយាយ​បែប​នេះ​ស្រាប់​ ជន​ដៃដល់​និង​ជន​រង​គ្រោះ​ក្រោកឈរ​ទល់មុខ​ស​ង្រឺ​ត​ធ្មេញ​ដាក់​គ្នា​ហើយ​ជន​ដៃដល់​បាន​លូកដៃ​ចូល​ទៅ​ក្នុង​ហោប៉ៅ​ខោ​ដក​ កាំបិត​មុត​ស្រួច​ចាក់​មួយ​កាំបិត​ត្រូវ​ ចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​ចំ​ឈ្មោះ​ ទូច​ សំអាង​ បណ្ដាល​ឱ្យ​ស្លាប់​មុន​ពេល​បញ្ជូន​ដល់​មន្ទីរ​ ពេទ្យ​ ។​ បន្ទាប់​មក​ជន​ដៃដល់​ក៏​បន្ថែម​ ចាក់​ទៅ​លើ​បុរស​ជា​បងប្អូន​២​នាក់​ទៀត​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​និង​ស្រាល​ ។​

​ក្រោយ​ពី​បង្កហេតុ​ជន​ដៃដល់​បាន​ឡើង​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​អាយ​ខន​រត់​មក​ចូល​ផ្ទះសំណាក់​យីហោ​ម្លិះ​មាស​ទៅ​សម្ងំ​ខាងក្នុង​បាត់​ស្រមោល​តែ​ម្ដង​ ទើប​ធ្វើ​ឱ្យ​មាន​ ការ​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌមានជ័យ​ ចុះ​មក​ឡោម​ព័ទ្ធ​ឆែកឆេរ​រក​គ្រប់​ច្រកល្ហក់​គ្រប់​បន្ទប់​ផ្ទះសំណាក់​តែ​រក​ជន​ដៃ​ ដល់​មិនឃើញ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ បាន​ត្រឹម​កសាង​សុំ​ណុំ​រឿង​តាម​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។​ រីឯ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី​ ៕​ ភា​រ៉ា​-​ដង្កោ​

image1

image4

image3

image2


ចែករំលែក៖