ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​កំពុង​ចត​ស្ងៀម​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ជ្រុល​ទៅ​បុករ​ថយ​ន្ថ​មួយ​គ្រឿង​កំពុង​ចត​ស្ងា​ម​ចំ​ពី​ចំ​ហ៊ៀ​ង​បណ្ដាល​អោយ​ដួល​រង​របួសធ្ងន់​ចំណែក​រថយន្ដ​និង​ម៉ូតូ​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​លេខ​១១០​កែង​និង​ផ្លូវ​លេខ​១៧​ ស្ថិត​ក្នុង​សង្កាត់​ ផ្សា​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ ស៊ុ​យ​ស៊ូ​គី​ស្មា​ក​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BV-6479​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១០​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រថយន្ដ​TAKOMA​ មួយ​គ្រឿង​ដែល​ឈប់​ស្ងា​ម​ចំ​ផ្នែក​ចំ​ខាងក្រោយ​បណ្ដាល​អោយ​ខូចខាត​បន្តិច​ប​ន្ទួ​ច​និង​ម្ចាស់​ម៉ូតូ​ដួល​រង​របួសធ្ងន់​។​

​ប្រភព​ដែល​បាន​បន្ត​ថា​ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ ប៉ុស្ដិ៍​រដ្ឋបាល​ នគរបាល​ផ្សារ​ចាស់​ ដើម្បី​រង​ចាំ​សាច់​ញា្ញ​តិ​មក​ទទួលយក​ទៅ​វិញ​ ៕​ ព្រែក​ជ័យ​

sed (3)

sed (2)

sed (1)

sed


ចែករំលែក៖