ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់​ពាក្យ​សម្ដី​គ្នា​ក្នុង​វង់​ផឹកស៊ី​កាប់​ស្លាប់​ម្នាក់​ របួស​២​នាក់​ ចាប់​បាន​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នគរបាល​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ បន្ទាប់​ពី​ចាក់​ទៅ​លើ​អ្នក​ផឹកស៊ី​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​២​នាក់​កាលពី​វេលា​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​ចំណុច​បន្ទប់​ជួល​លេខ​1713​ ក្រុម​ទី​17​ ភូមិ​ព្រែក​តាឡុ​ង​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។​

ក្រុម​ជន​រង​គ្រោះ​៣​នាក់​ ទី​១/​ ឈ្មោះ​ ទូច​ សំអាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​មុខរបរ​ កម្មករ​រោងចក្រ​ មានស្រុក​កំណើត​ភូមិ​ ស្រមោច​ហែរ​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​(​ស្លាប់​)​។​ ទី​២/​ ឈ្មោះ​ ទូច​ សំ​អុល​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្រុក​កំណើត​ភូមិ​ ស្រមោច​ហែរ​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​(​ស្នាក់​នៅ​កន្លែង​កើតហេតុ​ រង​របួសស្រាល​)​។​ ទី​៣/​ ឈ្មោះ​ហ៊ីង​ មក​រា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​មុខរបរ​ កម្មករ​រោងចក្រ​ ស្រុក​កំណើត​ភូមិ​ ស្រមោច​ហែរ​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​(​ស្នាក់​នៅ​កន្លែង​កើតហេតុ​ រង​របួសស្រាល​)​។​

ចំណែក​ជន​បង្ក​ ឈ្មោះ​ មាស​ រិ​ទ្ធី​ ហៅ​ មាស​ សុធី​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មានស្រុក​កំណើត​ ភូមិ​សំបួរ​ ឃុំ​អង្គ​រស​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ មាន​ប្រពន្ធ​ឈ្មោះ​ សុភា​ មានកូន​២​នាក់​ ស្នាក់​នៅផ្ទះ​ជួល​លេខ​ 18​ ក្រុម​21​ ភូមិ​ទួល​រកា​1​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​។​

​ប្រភពព័ត៌មានបានបញ្ជាក់ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ និង​ជនល្មើស​បាន​ផឹកស៊ី​ជួបជុំ​គ្នា​នៅផ្ទះ​ជួល​កើតហេតុ​នោះ​ ហើយ​ក៏​មានការ​ប៉ះ​សម្ដី​គ្នា​ ដោយ​ជន​រង​គ្រោះ​ ដែល​មាន​គ្នា​ច្រើន​បាន​ឌឺដង​ដាក់​ជនល្មើស​ ដែល​មាន​តែ​ម្នាក់ឯង​។​ ខណៈ​ដែល​ជនល្មើស​កំពុង​ចិត​ស្វាយ​ ដោយ​មានកាំបិត​នៅ​នឹង​ដៃ​ស្រាប់​នោះ​ ក៏​ផ្ទុះ​កំហឹង​រហូត​កាប់​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​ និង​របួស​២​នាក់​ ​។​

​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ម៉ោង​៩​និង​៤០​នាទី​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះសំណាក់​ ម្លិះ​លាភ​ ទីតាំង​លេខ​ 1709​ ផ្លូវជាតិ​លេខ​២​ ក្រុម​ទី​១៥​ ភូមិ​ព្រែក​តាឡុ​ង​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​។​

​នៅពេលនេះ ជនសង្ស័យកំពុង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ដើម្បី​បញ្ជូន​ ទៅ​អធិការ​ខណ្ឌមានជ័យ​ចាត់ការ​បន្ត​៕​ ហេង​ សូ​រិ​យា​

fdss3


ចែករំលែក៖