ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់​កន្ត្រាក់​បក់​បោក​ប៉ើង​ដំបូល​សាលារៀន​ និង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពញាឮ​

ចែករំលែក៖

​ខេត្ត​ក​ណ្ត​លៈ​ ករណី​គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ បណ្តាល​ឲ្យ​ដំបូល​សាលារៀន​ ,​ដំបូល​ឃ្លាំង​ក្រុមហ៊ុន​ចំណី​សត្វ​ និង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ប៉ើង​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ​តែ​ខ្យល់​កន្ត្រាក់​បក​បោក​វាយប្រហារ​ កាលពី​វេលា​ម៉ោង​២២​ និង​១០​នាទី​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ករណី​ខ្យល់​កន្ត្រាក់​វាយប្រហារ​ទៅ​លើ​ភូមិសាស្ត្រ​ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ បណ្តាល​ឲ្យ​ប៉ើង​ដំបូល​សាលា​បឋម​សិក្សា​ពោធិ​មង្គល​ ,​ប៉ើង​ដំបូល​ឃ្លាំង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ និង​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង​ផ្ទះ​ផង​ដែរ​ ។​

​សមត្ថកិច្ច​បន្ត​ថា​ សាលា​បឋម​សិក្សា​ពោធិ​មង្គល​ត្រូវ​បាន​ខ្យល់​បក​បោក​ប៉ើង​ដំបូល​ក្បឿ​វង​អស់​ជា​ច្រើន​សន្លឹក​ ,​ឃ្លាំង​ផ្ទុក​ចំណី​សត្វ​ក្រុម​ហ៊ុយ​មួយ​ត្រូវ​បាន​ខ្យល់​បក​បោក​ប៉ើង​ជញ្ជាំង​ និង​ដំបូល​ស​ង្ក័​សី​ជា​ច្រើន​សន្លឹក​ ។​

​ដោយឡែក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​ និង​បង្គោល​ភ្លើង​មួយ​ដើម​នោះ​មាន​ ទី​-​ផ្ទះ​របស់​ឈ្មោះ​ ហែម​ ផល្លា​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ទទួល​រង​ប៉ើង​សំយាប​ប្រក់​ក្បឿង​ ទី​២-​ផ្ទះ​របស់​ឈ្មោះ​ យិ​ន​ កា​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ទទួល​រង​ប៉ើង​ដំបូល​ស​ង្ក័​សី​ ទី​៣-​ផ្ទះ​របស់​ឈ្មោះ​ ប៊ុត​ គឹ​ម​សាន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ទទួល​រង​ប៉ើង​សំយាប​ប្រក់​ស័​ង្គ​សី​ ទី​៤-​ផ្ទះ​របស់​ឈ្មោះ​ សេង​ សឿ​ន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ទទួល​រង​ប៉ើង​ដំបូល​ប្រក់​ស័​ង្គ​សី​ ទី​៥-​ផ្ទះ​របស់​ឈ្មោះ​ ស​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ទទួល​រង​ប៉ើង​ដំបូល​សំយាប​ស​ង្ក័​សី​ ទី​៦-​បាក់​បង្គោល​ភ្លើង​០១​ដើម​ ទី​៧-​ផ្ទះ​របស់​ឈ្មោះ​ វ៉ែន​ រិ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ទទួល​រង​ប៉ើង​ដំបូល​ក្បឿង​ និង​ស​ង្ក័​សី​ និង​ទី​៨-​ផ្ទះ​របស់​ឈ្មោះ​ អ៊ូ​ អ៊​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ទទួល​រង​ប៉ើង​សំយាប​ដំបូល​ស​ង្ក័​សី​ ៕​ស្អាង​ជ័យ​

rse (2) rse (1) rse (3) rse rse (4)

 


ចែករំលែក៖