ព័ត៌មានទាន់ហេតុការណ៍៖

អង្គរក្ស​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ៤​នាក់​ត្រូវ​បាន​តុលាកា​នាំ​យក​មក​សាកសួរ​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​លី​ សុខ​លេង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២​ខែ​ ធ្នូ​ឆ្នាំ​ ២០១៥​ នេះ​បាន​បន្ត​សាកសួរ​អង្គរក្ស​៤​នាក់​របស់​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ និង​សមគំនិត​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ដោយ​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​០៥​ធ្នូ​ ២០១៤​ យោង​តាម​មាត្រា​២០០​ និង​២៩​ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញ​ថា​ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប្រសិនបើ​តុលាការ​ឃើញ​ថា​ មាន​ពិរុទ្ធភាព​ដូច​ការ​ចោទប្រកាន់​មែន​ ។​

​ជុំវិញ​ហេតុការណ៍​នៃ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ធ្វើ​អោយ​កក្រើក​រាជធានី​ភ្នំពេញ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​១៨​នាទី​យប់​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ២០១៤​ ខណៈ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ដើម្បី​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​ឡោ​ តិច​សេង​ស្ថិត​នៅ​ផ្លូវ​លេខ​២៧៤​ សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ ។​

​អង្គរក្ស​ទាំង​៤​នាក់​នេះ​ មានឈ្មោះ​សៀង​ វាសនា​ អាយុ​៤៤​ឆ្នាំ​ ជា​ជន​ដៃដល់​ជា​យោធា​ បម្រើ​ការ​នៅ​ង​៧០​ មានស្រុក​កំណើត​សង្កាត់​លេខ​៥​ ក្រុង​តា​ខ្មៅ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ផ្លៀត​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មានកូន​២​នាក់​ ។​ ២-​ឈ្មោះ​មាស​ សម្បត្តិ​ហៅ​ទូច​ អាយុ​២៧​ឆ្នាំ​ ជា​យោធា​ បម្រើ​ការ​នៅ​ង​៧០​ មានស្រុក​កំណើត​ឃុំ​មេ​ញស្រុក​កោះអណ្តែត​ ខេត្តតាកែវ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មិត្តភាព​ខណ្ឌ​៧​មក​រា​ មានកូន​ម្នាក់​ ។​ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ «​ឃាតកម្ម​គិត​ទុកជា​មុន​»​ ។​ ទី​៣​ -​ឈ្មោះ​កួយ​ ចាន់​ថុ​ល​ អាយុ​២៩​ឆ្នាំ​ (​អ្នក​មើលផ្លូវ​)​ ជា​អង្គរក្ស​មានស្រុក​កំណើត​នៅ​ភូមិ​គោក​ព្រីង​ ឃុំ​គោក​ត្រប់​ ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ មានកូន​ម្នាក់​និង​ទី​៤​ -​ឈ្មោះ​លី​ សៅ​ហៅ​រី​ អាយុ​២៨​ឆ្នាំ​ (​អ្នក​ឌុ​ប​ជន​ដៃដល់​)​មានស្រុក​កំណើត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៤៧​ ផ្លូវជាតិ​លេខ​២​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ មានកូន​ម្នាក់​ ។​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​អ្នក​ទាំង​៤​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ដែល​មាន​ចែង​ក្នុង​មាត្រា​ ២០០​និង​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ​៕​ ព្រែក​ជ័យ​

pp


ចែករំលែក៖