ព័ត៌មានទាន់ហេតុការណ៍៖

ឡេះ​ តើក​ ជួប​ ហេង​ វិ​ឆ័​យ​ រីឯ​ វៀង​ សា​វ៉​ន​ ប៉ះ​ជាមួយ​ថៃ​ រិ​ទ្ធី​ នៅ​សង្វៀន​TV5​ ARENA

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​នាក់​ ត្រូវ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ទូរទស្សន៍​ ប៉ុស្តិ៍​លេខ​៥​ អា​រី​ណា​ ក្នុង​ជំនួប​ប្រកួត​មិត្តភាព​រួម​ជាតិ​ មាន​ដូច​ជា​កីឡាករ​ ឡេះ​ តើក​ មក​ពី​ក្លិប​ ពុទ្ធ​សេរី​វង្ស​កីឡា​ត្រូវ​ ជួប​ប្រកួត​ជាមួយ​កីឡាករ​ ហេង​ វិ​ឆ័​យ​ មក​ពី​ក្លិប​ កងពលតូច​លេខ​៧០​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ វៀង​ សា​វ៉​ន​ មក​ពី​ក្លិប​គី​សែ​មាន​ប្ញ​ទ្ធិ​ ត្រូវ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ ថៃ​ រិ​ទ្ធី​ មក​ពី​ ក្លិប​ នាគរាជ​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​៦​ ខែធ្នូ​ឆ្នាំ​២០១៥​។​

​ជំនួប​រវាង​កីឡាករ​ ឡេះ​ តើក​ នឹង​ ហេង​ វិ​ឆ័​យ​ អាច​និយាយ​បាន​ថា​ ជា​ការ​ប្រកួត​សងសឹក​ដោយ​កន្លង​ទៅ​ ពួក​គេ​ធ្លាប់​បាន​វាយ​ចាញ់​និង​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ការ​ប្រកួត​ចុង​ក្រោយ​កីឡាករ​ហេង​ វិ​ឆ័​យ​ចាញ់​ កីឡាករ​ ឡេះ​ តើក​ដោយ​ពិន្ទុ​។​វិ​ឆ័​យ​ មាន​ស្នៀត​ទាត់​ល្អ​ មុន​ឡើង​ប្រកួត​ជាមួយ​ ឡេះ​តើក​គេ​ក៏​ធ្លាប់​វាយ​ឈ្នះ​ អ្នក​ប្រដាល់​ជើង​ចាស់​ក្នុងស្រុក​ ជា​ច្រើន​នាក់​ហើយ​ដែរ​។​ក្នុង​នោះ​ហេង​ វិ​ឆ័​យ​ ធ្លាប់​វាយ​ឈ្នះ​ ឡេះ​ តើក​ដោយ​ពិន្ទុ​ចំនួន​២​ដង​ ដូច្នេះ​ការ​ប្រកួត​ នេះ​ច្បាស់​ណាស់​ថា​ ពួក​គេ​ ទាំង​២​នាក់​ត្រូវ​ប្រកួត​សងសឹក​ដូច​គ្នា​ ពីព្រោះ​ការ​ប្រកួត​ចាញ់​និង​ឈ្នះ​នូវ​មិន​ទាន់​បាន​បែងចែក​ច្បាស់​ថា​កីឡាករ​រូប​ណា​ម្នាក់​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ នេះ​នៅឡើយ​។​

​ចំណែកឯ​តួលេខ​ប្រកួត​ចុង​ក្រោយ​ បាន​បញ្ជាក់​ថា​ កីឡាករ​ហេង​ វិ​ឆ័​យ​ វាយ​ឈ្នះ​ កីឡាករ​ ពុទ្ធ​ ផ​ន​កុសល​ម​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ក្នុង​ទឹក​ទី​៤​ ដែល​ជា​សិស្ស​រួម​គ្រូ​ជាមួយ​ឡេះ​ តើក​ដែរ​។​ទោះបី​យ៉ាងនេះ​ក្តី​កីឡាករ​ទាំង​២​នាក់​ហាក់​មិនសូវ​បាន​បង្ហាញមុខ​នៅ​លើ​សង្វៀន​ ញឹក​ញ​ប់​ដូច​ជា​អ្នក​ប្រដាល់​ឯទៀត​ឡើយ​ ។​

​ដោយឡែក​ការ​ប្រកួត​ រវាង​កីឡាករ​ ថៃ​ រិ​ទ្ធី​ នឹង​វៀង​ សា​វ៉​ន​ ពួក​គេ​ពុំ​ធ្លាប់​ជួប​គ្នា​ទេ​កន្លង​ទៅ​ ដោយសារ​តែ​វៀង​ សា​វ៉​ន​ ជា​រៀមច្បង​ រីឯ​ថៃ​ រិ​ទ្ធី​ វ័យក្មេង​និង​ធ្លាប់​ប្រកួត​តែ​ប្រភេទ​កីឡា​MMA​ ឬ​ក៏​ហៅ​ថា​កីឡា​វាយ​ក្នុង​ទ្រុង​ដែក​៨​ជ្រុង​ប៉ុណ្ណោះ​។​ រវាង​ថៃ​ រិ​ទ្ធី​នឹង​វៀង​ សា​វ៉​ន​បើ​ប្រៀបធៀប​ប្រវត្តិ​ប្រកួត​ និង​បទ​ពិសោធន៍​នោះ​ ថៃ​ រិ​ទ្ធី​ មាន​គម្លាត​ឆ្ងាយ​ពី​ វៀង​ សា​វ៉​ន​ ដាច់​តែ​ម្តង​ ដូច្នេះ​ការ​ប្រកួត​នេះ​ ហាក់បីដូច​មាន​សមត្ថភាព​ខុស​ពី​គ្នា​ដាច់​ ប៉ុន្តែ​គេ​មាន​កម្លាំង​សុ​ហ្វ​មិន​ចាញ់​ វៀង​ សា​វ៉​ន​ឡើយ​។​

​ក្រៅពី​ជំនួប​ប្រកួត​របស់​កីឡាករ​ទាំង​៤​នាក់​ខាងលើ​នេះ​ហើយ​ក៏​នៅ​មាន​ ការ​ជួប​ប្រកួត​ រវាង​កីឡាករ​ ជើង​ចាស់​ ជ័យ​ វ​ណ្ណះ​ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ជាមួយ​កីឡាករ​ ប៉ូ​ វ៉ា​ន់​ស័ក្តិ​ មក​ពី​ក្លិប​គី​សែ​មាន​ប្ញ​ទ្ធិ​ ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​។​កីឡាករ​ ឆាយ​ ម៉េ​ត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​ កីឡាករ​ យិ​ន​ បូ​រិ​ន​ មក​ពី​ក្លិប​អាស៊ី​កីឡា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ផង​ដែរ​៕​ សារី​ម​

 

ed4


ចែករំលែក៖