ព័ត៌មានទាន់ហេតុការណ៍៖

​កីឡាករ​ វ៉ា​ន​ វ៉ុ​ន​ និង​ ហេង​ សា​វឿ​ន​ រួម​ជាមួយ​អត្ដ​ព​លិ​ក​ដទៃ​ត្រូវ​គ្រូពេទ្យ​សិង្ហ​បុរី​វាយតម្លៃ​ពិការ​ខុស​ពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៧

ចែករំលែក៖

​សិង្ហ​បុរី​ ៖​ តាម​សេចក្ដីរាយការណ៍​ ពី​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ ហ្គេ​ម​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ បានឱ្យ​ដឹង​ ថា​ អត្ដ​ព​លិ​ក​ជន​ពិការ​កម្ពុជា​ទាំងអស់​ ត្រូវ​បាន​គ្រូពេទ្យ​របស់​ប្រទេស​សិង្ហ​បុរី​ ធ្វើការ​វាយតម្លៃ​ប្រភេទ​ពិការ​របស់​ពួក​ គេ​ខុស​គ្នា​ពី​គ្រូពេទ្យ​ប្រទេស​កម្ពុជា​ និង​ គ្រូពេទ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ប្រកួត​ កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៧​កន្លង​ ទៅ​ ។​

​លោក​ ចាន់​ វិចិត្រ​ អ្នក​យក​ព័ត៌មាន​ ប្រចាំ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​១១​និង​ជា​អ្នក​ ទទួល​បន្ទុក​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ ជាមួយ​សកម្មភាព​នានា​របស់​អត្ដ​ព​លិ​ក​ ជន​ពិការ​កម្ពុជា​នៅ​ប្រទេស​សិង្ហ​បុរី​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដល់​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​បញ្ជាក់​ ថា​ អត្ដ​ព​លិ​ក​ជន​ពិការ​កម្ពុជា​ទាំង​៣០​ នាក់​ត្រូវ​គ្រូពេទ្យ​សិង្ហ​បុរី​វាយតម្លៃ​សា​ ជា​ថ្មី​ ។​

​សម្រាប់​កីឡាករ​ វ៉ា​ន​ វ៉ុ​ន​ ម្ចាស់​ មេដាយមាស​៣​គ្រឿង​កាលពី​ព្រឹត្ដិ​ ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៧​នៅ​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​កីឡាករ​ ហេង​ សា​វឿ​ន​ ត្រូវ​បាន​គេ​វាយតម្លៃ​ប្រភេទ​ ពិការ​ T54​ ដូច​គ្នា​ ។​ ដោយឡែក​ប្រភេទ​ កីឡាហែលទឹក​កីឡាករ​ ពេជ្រ​ កា​រ៉េ​ ស្ថិត​ ក្នុង​ប្រភេទ​ពិការ​ S4​ ,​ អ៊ូ​ ផល្លា​ S10​ ស្រ៊ា​ង​ លាភ​ S9​ ។​ ចំពោះ​កីឡាការិនី​ ២​នាក់​ទៀត​ គឺ​កីឡាការិនី​ ហ៊ុន​ ស្រី​ណា​ក់​ និង​កីឡាការិនី​ យី​ សុខ​ចាន់​ ស្ថិត​ក្នុង​ ប្រភេទ​ពិការ​S9​ ដូច​គ្នា​។​ ចំណែក​កីឡា​ ករ​ ឯក​ ញាន​,​ សាមុទ្រ​ ឈុ​ន​ពន់​*​និង​ កីឡាករ​ ហ៊ុន​ ស៊ឺ​ន​ ស្ថិត​ក្នុង​ប្រភេទ​ពិការ​ T53​ ដូច​គ្នា​ ។​

​គួរ​រំលឹក​ថា​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ ដែរ​ទង់ជាតិ​ និង​ភ្លេងជាតិ​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ក៏​បាន​បង្ហូត​ឡើង​ជាមួយនឹង​ទង់ជាតិ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ ដែល​ជា​សមាជិក​ប្រទេស​ប្រជាជាតិ​ អាស៊ី​អាគ្នេយ៍​នៅ​លើ​ទឹកដី​ប្រទេស​សិង្ហ​បុរី​ ៕​ សារី​ម​

ed4 (1)


ចែករំលែក៖