ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ ស្រី​៨​នាក់​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​

ចែករំលែក៖

​ភ្នំពេញ​៖​ នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​តែ​បន្ត​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជនជាតិ​បរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ ជា​លិទ្ធ​ផល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៨​នាក់​ ដេ​ី​ម្បី​សាកសួរ​រក​ឯកសារ​ត្រឹមត្រូវ​ ។​

​ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២​ ខែធ្នូ​ ២០១៥​ ដោយ​ឆែកឆេរ​នៅ​តាម​ផ្ទះ​ជួល​;​យាន្ត​ដ្ឋា​ន​ តាម​ផ្លូវ​លេខ​២៦១​ សង្កាត់​ទឹកល្អក់​៣​ និង​តាម​ហាង​កាហ្វេ​ ;​ម៉ាស្សា​ កោស​ជប់​ នៅ​ខាងក្រោយ​ម​ជ្ឍ​មណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ផ្លូវ​២២៣​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ ទួល​គោក​ ។​

​ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​នេះ​រួច​ ជា​លិទ្ធ​ផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ ៨​នាក់​ ក្នុង​នោះ​មាន​មនុស្ស​ប្រុស​៥​នាក់​ស្រី​៣​នាក់​ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​ ដឹក​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ​ ដើម្បី​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​ ៕​ស​ ដា​រ៉ា​

IMG_3092 IMG_3091 IMG_3090 IMG_3093


ចែករំលែក៖