ព័ត៌មានទាន់ហេតុការណ៍៖

ត​ខ្សែ​ចាប់​អំ​ពូ​ល​ភ្លើង​ កាន់​ចំ​ឌុ​យ​អំ​ពូ​ល​ឆក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ និង​របួស​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​:​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ ដោយសារ​តែ​ពួក​គាត់​កំពុង​រៀប​ឥដ្ឋ​ធ្វើ​ផ្ទះល្វែង​ហើយ​បាន​ប៉ះ​ជាមួយ​ខ្សែភ្លើង​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ ផ្ទះល្វែង​ ជាន់​ទី​៣​ បុរី​បុ​៊​ន​ហួរ​ ភូមិ​ព្រៃ​ព្រីង​ត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឯក​ គឿ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រាំកក់​ ឃុំ​ត្រាំកក់​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ប្រពន្ធ​ និង​កូនប្រុស​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្ដិ​ រួមការ​ងារ​ ចំនួន​៣​នាក់​ទៀត​ បាន​នាំ​គ្នា​ធ្វើការ​សំណង់​ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​នោះ​ បន្ទាប់​មក​បុរស​រង​គ្រោះ​បាន​ ត​អំ​ពូ​ល​ម្នាក់ឯង​ ហើយ​ចៃដន្យ​ប៉ះ​ចំ​មុខតំណរ​ បណ្ដាល​ឲ្យ​ចរន្ត​អគ្គី​ស​នី​ ឆក់​ដួល​ទាំង​កំរោល​ រង​របួស​យ៉ាង​ ធ្ងន់ធ្ងរ​ ។​ខណៈនោះ​មិត្តភក្ដិ​រួមការ​ងារ​ បាន​នាំ​គ្នា​សែង​យក​ទៅ​កប់​ក្នុង​ដីខ្សាច់​ជា​ការ​សង្គ្រោះ​បឋម​ ក្រោយមក​ កមក​លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ បាន​ចុះ​ទៅ​កាន់​ទីនោះ​ ហៅ​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ដើម្បី​សង្គ្រោះ​តែ​ដោយ​អកុសល់​ជន​រង​គ្រោះ​បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។​ ក្រោយ​ពេល​កើតហេតុ​ សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕​ សុខា​សែន​ជ័យ​

IMG_0711 copy

IMG_0715 copy

IMG_0714 copy


ចែករំលែក៖