ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខណ្ឌទួលគោក​ ឃាត់ខ្លួន​បុរស​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​

ចែករំលែក៖

​ភ្នំពេញ​ ៈ​ បុរស​២​នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​(​សំលៀក​បំពាក់​ប៉ា​រ៉ា​ ដោយ​មាន​ម្នាក់​មាន​ពាក់​សក្តិ​៥​ខ្លែង​ក្លាយ​)​ ត្រូវ​បាន​កម្លាំង​ អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​១ ​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​២២១​ កែង​១២២​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ បុរស​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ឈ្មោះ​ កើ​ រ​នី​ ភេទ​ប្រុស​ ៤០​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​គីឡូ​លេខ​៩​ ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំ​រះ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ (​ស្លៀកពាក់​សំលៀក​បំពាក់​ប៉ា​រ៉ា​ពាក់​សក្តិ​៥​ខ្លែង​ក្លាយ​)​ ទី​២​ឈ្មោះ​-​ គង់​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ស្នាក់​នៅ​ភូមិ​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ (​ស្លៀកពាក់​សំលៀក​បំពាក់​អាវ​ប៉ា​រ៉ា​ មិន​មាន​ស័ក្តិ​ទេ​)​។​

​ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​ទាំង​ពីរ​នាក់​បាន​ចេញពី​គោលដៅ​ស្នាក់​នៅ​រៀងខ្លួន​ដោយ​បាន​មក​ជួប​គ្នា​នៅ​មុខ​មន្ទីរពេទ្យ​១៧៩​ ក៏​បាន​បបួល​គ្នា​ដើរ​សុំ​លុយ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​តាំង​ពីមុខ​មន្ទីរពេទ្យ​១៧៩​រហូត​មក​ដល់​ផ្លូវ​២២១​កែង​១២២​ ទើបត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អង្គភាព​តែ​ម្តង​។​

​បេ​ី​តាម​ការ​បំភ្លឺ​ ឈ្មោះ​ កើ​ រ​នី​ ភេទ​ប្រុស​ បាន​ឲ្យ​ដឹង​ថា​ពី​មុន​រូបគេ​ជា​យោធា​នៅ​វរៈ​សេនា​តូច​១៤៥​ ឈរជើង​នៅ​ថ្មដា​ ក្រោយ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​បាន​ចាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៧៩​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​បាន​វិល​ចូល​អង្គភាព​វិញ​អស់​រយៈពេល​៥​ទៅ​៦
​ឆ្នាំ​។​

​បេ​ី​តាម​ការ​បំភ្លឺ​ ឈ្មោះ​ គង់​ ប៊ុ​ន​ធឿ​ន​ បាន​ឲ្យ​ដឹង​ថា​ពី​មុន​រូបគេ​ជា​យោធា​នៅ​បន្ទាយលង្វែក​ ក្រោយ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​បាន​ចាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៧៩​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​បាន​វិល​ចូល​អង្គភាព​វិញ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។​

​ក្រោយ​ពី​ការ​សាកសួរ​បុរស​ទាំង​ពីរ​ដែល​ស្លៀកពាក់​យោធា​ដើរ​សុំ​គេ​នេះ​មិន​មាន​ឯកសារ​ដែល​បញ្ជាក់​ថា​ខ្លួន​យោធា​នោះ​ឡើយ​ ៕​ ស​ ដា​រ៉ា​

IMG_3109 copy

IMG_3108 copy

IMG_3110

IMG_3107


ចែករំលែក៖