ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដល់ផ្លូវកែងមិនបន្ថយល្បឿនបួងចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ និងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿនដល់ផ្លូវកែងមិនបន្ថយល្បឿនបានបួងចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០១៥​ ស្ថិតតាមបណ្ដោយផ្លូវ២១៧ កែងនិង១៣៩ ក្នុងសង្កាត់ផ្សារអូរឬស្សី៣ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2Y.9676 បើកបរដោយនារីម្នាក់បានបើកក្នុងល្បឿនយ៉ាងលឿនចេញពីផ្លូវ១៣៩ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ដោយម្ចាស់មិនបន្ថយល្បឿនក៏បានបួងចង្កូតបតស្ដាំ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ រីឯរថយន្តបានក្រឡាប់ផ្ងាជើងមួយចំហៀងរងការខូចខាត តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យម្ចាស់ និងនរណាម្នាក់រងរបួសនោះទេ ហើយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះសហកាគ្នាជួយលើករថយន្តបង្កឡើងលើវិញភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តឲ្យសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខា​សែនជ័យ​

IMG_0780 copy

IMG_0778 copy

IMG_0777 copy


ចែករំលែក៖