ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំ​ញៀន​២​កញ្ចប់​តូច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២​ ខែធ្នូ​ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​ទឹកថ្លា​ តាម​បណ្តោយ​ផ្លូវ​ហាន​ណូ​យ​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ និង​ដកហូត​ថ្នាំ​ញៀន​២​កញ្ចប់​តូច​។​

​ជនសង្ស័យ​ទី​១​ឈ្នោះ​ទុ​យ​ សុ​ជាតិ​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ មុខរប​ជាង​បាញ់ថ្នាំ​ឡាន​ ស្នាក់​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ មានស្រុក​កំណើត​នៅ​ ភូមិ​ថ្មី​ ឃុំ​រកា​គយ​ ស្រុក​កងមាស​ ខេត្តកំពុងចាម​។​ ទី​២​ឈ្មោះ​ឡូញ​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ មុខរប​ជាង​ឡាន​ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ មានស្រុក​កំណើត​នៅ​ភូមិ​ពាម​ជញ្ជាំង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូ​រាំង​ឪ​ ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ពល​កើ​ហេតុ​កម្លាំង​ល្បាត​បាន​ជិះ​ល្បាត​តាម​មូលដ្ឋាន​របស់​ខ្លួន​ខ​ណះ​មក​ដល​ល​ចំណុច​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BN​ 5101.​ ដោយ​មានការ​សង្ស័យ​ ក៏​ហៅ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូច​ ទើប​សម្ថ​កិច្ច​ធ្វើការ​ឃាត់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សុខា​សែន​ជ័យ​

IMG_0789

IMG_0725

IMG_0788


ចែករំលែក៖