ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​2​គ្រឿង​បុក​គ្នា​ពេញទំហឹង​របួសធ្ងន់​ស្រាល​2​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ពីមុខ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​ស្រាល​ពីរ​នាក់​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​០៥​នាទី​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​កងកម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​ តាម​បណ្ដោយ​ផ្លូវ​ឧ​ញ្ញា​ទេព​ផ​ន​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ សេរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FF.6470​ ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿ​ល​ល្មម​ ខ​ណះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ សៀមរាប​ 1B.7532​ ជិះ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​ មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​គៀប​ជាប់​គ្នា​ និង​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​មរ​ងរ​បួស​ធ្ងន់ធ្ង​ន​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ រីឯ​ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ​ រង​របួសស្រាល​ តែ​ក្រោយ​ពេល​បង្កហេតុ​រួច​ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ ។​

​ប្រ​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​សោម​ សុ​ី​ណា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ខ្វាន់​មាស​ ឃុំ​ពត់​សរ​ ស្រុក​បាទី​ ខេត្តតាកែវ​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែកឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ រង់ចាំ​ដោះ​ស្រាល​តាម​ក្រោយ​៕​ ព្រែក​ជ័យ​

IMG-20151203-WA0005 copy

IMG-20151203-WA0004 copy

IMG-20151203-WA0003 copy

IMG-20151203-WA0002 copy

IMG-20151203-WA0001 copy

IMG-20151203-WA0000 copy

IMG-20151203-WA0006 copy


ចែករំលែក៖