ព័ត៌មានទាន់ហេតុការណ៍៖

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត​សាងសង់​អគារ​«​ទល់​មេឃ​»​ខ្ពស់​បំផុត​លើ​ពិភពលោក​

ចែករំលែក៖

​មន្ត្រី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត​បាន​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​ មានឈ្មោះ​ថា​ Kingdom​ ដែល​មាន​កម្ពស់​រហូត​ដល់​ទៅ​១០០០​ម៉ែត្រ​ នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​បំផុត​លើ​ផែនដី​។​

​ក្រុមហ៊ុន​រដ្ឋ​ Jeddah​ បាន​ទទួល​ការ​សាងសង់​អគារ​ខាងលើ​។​ កម្ពស់​នៃ​អគារ​Kingdom​ Tower​ មាន​រហូត​ដល់​ទៅ​៩៩៩,៧​ម៉ែត្រ​ ខ្ពស់​ជាង​អគារ​ដែល​ធ្លាប់​បំបែក​ឯតទគ​កម្ម​ពិភពលោក​ពី​កម្ពស់​នា​ពេល​បច្ចុប្បន្ន​គឺ​អគារ​Buji​ Khalifa​ នៅ​ទីក្រុង​ឌុ​យ​បៃ​មាន​កម្ពស់​តែ​១៦៧​ម៉ែត្រ​ប៉ុណ្ណោះ​។​

​រដ្ឋាភិបាល​អា​រ៉ាប​កំពុង​តែ​អនុវត្ត​គម្រោង​សាងសង់​ខាងលើ​ ដោយ​មាន​ក្រុមហ៊ុន​ពីរ​ចូលរួម​គឺ​ក្រុមហ៊ុន​Jeddah​ និង​Alinma​ សុទ្ធសឹងតែ​ជា​របស់​រដ្ឋ​ ហើយ​បាន​ផ្តល់​ប្រាក់​ជំនួយ​សម្រាប់​សាងសង់​ដល់​ទៅ​១,២​ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​អគារ​២០០​ជាន់​នេះ​។​ តាម​គម្រោង​អគារ​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២០​។​ នៅ​ពេល​នេះ​អគារ​បាន​សាងសង់​រួច​២៦​ជាន់​ដំបូង​។​ ស្ថាន​នី​យ​ត្រួតពិនិត្យ​នឹង​ដាក់​នៅ​ជាន់​ទី​១៥៧​នៃ​អគារ​នេះ​ ។​

​ជាមួយនឹង​អគារ​ថ្មី​ខាងលើ​នឹង​ដណ្តើម​តំណែង​អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ Burj​ Khalifa​ ។​ ក្រោយ​សាងសង់​រួច​អគារ​នោះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ដែល​ចង់​មើលឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស​ស្អាត​ មើលឃើញ​ពពក​ហោះ​នៅ​ពីក្រោម​ទៀត​ផង​៕​ ម៉ែ​វ​ សា​ធី​

191745baoxaydung_5

191744baoxaydung_4

191742baoxaydung_2_1

191742baoxaydung_2

191741baoxaydung_1


ចែករំលែក៖