ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ សហការ​ជាមួយ​សមត្ថកិច្ច​អូរ​ឡាំ​ពិ​ក​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មូ​៉​តូ​បាន​១​យប់​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​៣​នាក់​បន្ទាប់​ធ្វើ​សកម្មភាព​លួច​មូ​៉​តូ​បាន​យប់​ថ្ងៃ​ដ៏​ដែល​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ សហការ​ជាមួយ​សមត្ថកិច្ច​អូរ​ឡាំ​ពិ​ក​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ភ្លាមៗ​។​ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ផ្អេ​ ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ​ពេជ្រ​ ម៉ៅ​ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​រើស​អេ​ត​ចាយ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ផ្អា​រ​ ផ្លូវ​៣៣៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ (​ជា​អ្នក​ជន​ដៃដល់​)​ជនសង្ស័យ​ទី​២​មានឈ្មោះ​ ខុ​ម​ រតនា​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​រើស​អេ​ត​ចាយ​ស្នាក់​នៅ​ភូមិ​ផ្អា​រ​ ផ្លូវ​៣៣៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ (​ជា​អ្នក​មើលផ្លូវ​)​ជនសង្ស័យ​ទី​៣​មានឈ្មោះ​ រស់​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​រើស​អេ​ត​ចាយ​ ស្នាក់​នៅ​ភូមិ​ផ្អា​រ​ ផ្លូវ​៣៣៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​(​ពី​បទ​សមគំនិត​)​ ។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ អុល​ សុ​ឡៃ​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ជាងសំណង់​ ស្នាក់​នៅ​ខុន​ដូ​អូ​ឡាំ​ពិ​ច​ មានស្រុក​កំណើត​ខេត្តកំពង់ចាម​។​ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ សេរី​ឆ្នាំ​២០១៣​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1G​ 9223​។​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រួប​គេ​បាន​មក​ពី​ជួបជុំ​មិត្ត​ភ័​ក្ត​ នៅ​ម្តុំ​ផ្សា​របឹង​ត្របែក​ ខ​ណះ​មក​ដល់​មុខ​ខុន​ដូ​វិញ​ក៏​ឈប់​ម៉ូតូ​ដើម្បី​រង​ចាំ​បងប្អូន​បើកទ្វា​អោយ​ដោយ​មិន​ដក​សោ​ចេញពី​ម៉ូតូ​ទេ​។​ ភ្លាម​នោះ​ស្រាប់តែ​មាន​បុរស​អូសរ​ទះ​អេ​ត​ចាយ​ម្នាក់​ដើរមក​ពីក្រោយ​ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​បាត់​។​ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ច​ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ស្វែងរក​។​

​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ហើយ​នោះ​នគរបាល​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ច​ការ​បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ធ្វើការ​តាម​ដាម​និង​ស្រាវជ្រាវ​ក៏​បាន​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​តែម​ង្ដ​រួម​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​នោះ​លួច​យក​ទៅ​ខាងលើ​នេះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ ស​ រស្មី​

image3 copy

image2 copy

image1 copy


ចែករំលែក៖