ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់ខ្លួន​មេ​គ្រឿងញៀន​ធំ​ម្នាក់​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​មេ​គ្រឿងញៀន​ធំ​ម្នាក់​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​។​ ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ មួយ​កញ្ចប់​ធំ​ និង​កញ្ចប់​តូច​ចំនួន​២៥៦​កញ្ចប់​ ថ្នាំ​ពណ៌​ផ្កាឈូក​៧០​គ្រាប់​ ថ្នាំ​បន្ទះ​៩២​គ្រាប់​ ថ្នាំ​ដប​ចំនួន​៤​ និង​ជញ្ជីង​ព្រមទាំង​វត្ថុ​តាង​វេច​ខ្ចប់​ផង​ដែរ​ ។​

​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ក្លិប​កម្សាន្ត​ យីហោ​ ប្រូ​ហ្វេ​ស​ ។​ ជនសង្ស័យ​មានឈ្មោះ​ ទា​ មិ​នា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០០៤​ ផ្លូវ​លេខ​២៩៤​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ៕​ អរុណរះ​


ចែករំលែក៖