ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្ត​បាត់ដំបង​ សម្រេច​ផ្ត​ន្តា​ទោស​ លោកគ្រូ​ យ៉ែ​ម​ ជ្រិ​ន​ ដាក់​ពន្ធនាគារ​ ២៥​ឆ្នាំ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ តុលាការខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ បាន​សម្រេច​ផ្តន្ទាទោស​ គ្រូពេទ្យ​ប្រចាំ​ភូមិ​ លោក​ យ៉ែ​ម​ ជ្រិ​ន​ ដាក់​ពន្ធនាគារ​រយៈពេល​ ២៥​ឆ្នាំ​។​

​លោក​ យ៉ែ​ម​ ជ្រិ​ន​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា​ដែល​ឆ្លង​មេរោគ​អេ​ដស៍​ ១២០​នាក់​ បាន​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ ដាក់​ពន្ធ​គារ​អស់​មួយ​ជីវិត​ និង​ខ្លះ​ទៀត​ទាមទារ​សំណង​ជា​ប្រាក់​រាប់​សិប​លាន​រៀល​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា​ប្រមាណ​ ២៩០​នាក់​ ត្រូវ​បាន​ធ្វើតេស្ត​ឈាម​រក​ឃើញ​មាន​ផ្ទុកមេរោគ​អេ​ដស៍​ជា​បន្តបន្ទាប់​កាលពី​ខែធ្នូ​ ឆ្នាំ​២០​ ១៤​។​ មក​ដល់​បច្ចុប្បន្ន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ក្នុង​ឃុំ​រកា​ ១០​នាក់​ហើយ​ បាន​ទទួលមរណភាព​។​ អ្នក​ទទួលមរណភាព​ទាំង​ ១០​នាក់​ នោះ​ មាន​ប្រុស​ ៦​នាក់​ ស្រី​ ៤​នាក់​៕​ ហេង​ សូ​រិ​យា​

a


ចែករំលែក៖