ព័ត៌មានទាន់ហេតុការណ៍៖

ទាក់​ឆ្កែ​បាន​សម្រេច​ ជិះ​ម៉ូតូ​គេច​ទៅ​បុក​ដើម​ខ្នុរ​បាក់ជើង​ចោរ​ម្នាក់​ រត់​រួច​៣​នាក់​

ចែករំលែក៖

​ខេត្តកណ្តាល​ :​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចោរកម្ម​លួច​ទាក់​ឆ្កែ​ពេល​យប់​បាន​ជិះ​ម៉ូតូ​បុក​ដើម​ខ្នុរ​បណ្តាល​អោយ​ បាក់់​ម្ខាង​ នៅ​គ្រា​ដែល​ក្រុម​ ជន​ សង្ស័យ​ជិះ​ម៉ូតូ​គេច​ពី​ សមត្ថកិច្ច​ ក៍​ជ្រុល​ទៅ​បុក​ដើម​ ឈើ​ឡើង​រលើង​ឫស​ បន្សល់​ ទុក​ឆ្កែ​២​ក្បាល​ និង​ម៉ូតូ​១​ គ្រឿង​ ។​

​ករណី​ចោរ​ទាក់​ឆ្កែ​ជិះ​ម៉ូតូ​ ទៅ​បុក​ដើម​ខ្នុរ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំនុច​ទំនប់​ សម្តេច​ជា​ ស៊ី​ម​ ស្ថិត​ក្នុងភូមិ​ឈើទាល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ជនសង្ស័យ​មានឈ្មោះ​សុខ​ បូ​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទី​ លំនៅ​ភូមិ​សាមគ្គី​ សង្កាត់​ ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​បាន​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ដើម​ខ្នុរ​ឡើង​រលើង​ឫស​ បណ្តាល​ អោយ​ជនសង្ស័យ​បាក់ជើង​ម្ខាង​ បន្សល់​ទុក​ឆ្កែ​ងាប់​២​ក្បាល​ និង​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ព​ណ៍​ខ្មៅ​ សេរី​ឆ្នាំ​២០១០​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AN-4536​ នៅ​កន្លែង​កើត​ ហេតុ​ ។​

​ដោយឡែក​ជនសង្ស័យ​ ៣​នាក់​ទៀត​ដែល​ជិះ​មូ​តូ​គេចខ្លួន​មាន​ ១-​ឈ្មោះ​ មី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ,២-​ឈ្មោះ​ ធា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​៣-​ឈ្មោះ​ហួយ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​ កែវ​ ។​

​លោក​វរៈ​សេនី​ឯក​ប៉ា​ សំអិត​ អធិការ​នគរបាល​ស្រុក​ កៀនស្វាយ​បានអោយ​ដឹង​ថា​ ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​ភ្នំពេញ​មក​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ ។​ មក​ដល់​ទំនប់​សម្តេច​ជា​ ស៊ី​ម​ ក្រុម​ជនសង្ស័យ​ទាក់​ឆ្កែ​បាន​មួយ​ក្បាល​ គ្រានោះ​ឆ្កែ​ជា​ច្រើន​ ក្បាល​ទៀត​បាន​ព្រុះ​ ឡើង​ផ្អើល​ភូមិ​ ហើយ​ប្រជា​ ពលរដ្ឋ​នាំ​គ្នា​ស្រែក​ “​ ចោរ​!​ ចោរ​!”​ ។​ សម្រែក​របស់​ ប្រជាពលរដ្ឋ​បានឮ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ គ្រានោះ​កម្លាំង​នគរបាល​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​ ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ក៍​បើក​ម៉ូតូ​បុក​ដើម​ខ្នុរ​ឡើង​រលើង​ឫស​ ដោយឡែក​បក្ខពួក​៣​នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​គេចខ្លួន​បាត់​ ។​

​លោក​អធិការ​បន្ត​ករណី​ នេះ​កុំ​តែ​បាន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ កុំ​អី​ជនសង្ស័យ​ គេចខ្លួន​បាត់​ទៀត​ ។​ បន្ទាប់​បើក​បុក​ដើមឈើ​ ជនសង្ស័យ​បាន​រង​របួស​បាត់ជើង​ម្ខាង​ បន្សល់​ទុក​ឆ្កែ​ងាប់​ ២​ក្បាល​ និង​ម៉ូតូ​១​គ្រឿង​ដែល​ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​អ្នក​ភូមិ​ ។​ ដោយ​ជន​ សង្ស័យ​មាន​សមត្ថកិច្ច​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​កៀនស្វាយ​ នៅ​ពេល​ណា​ស្ថានភាព​របួស​បាន​ធូរស្រាល​និង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ ច្បាប់​ ចំណែក​ម៉ូតូ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ ៕​ សណ្តោស​

se (4)

se (3)

se (2)

se (1)

se

se (5)


ចែករំលែក៖