ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ក្រ​វី​១​ចំនួន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ក្រ​វី​ ១​ចំនួន​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នៅ​តាម​ផ្លូវ​ហេតុ​កាល​នេះ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ ថ្ងៃ​ទី​២​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​ ផ្លូវ​លេខ​៩០​ សង្កាត់​ច្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​ប្រភព​ព​ត៌​មាន​ពី​លោក​ តី​ វិ​សា​ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ ១​មានឈ្មោះ​ ទា​ មិន​នា​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​នៅផ្ទះ​ជួល​លេខ​០៤​ផ្លូវ​២៩៤​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​ ជា​អ្នក​ចែកចាយ​ថ្នាំ​ក្រ​វី​ ។​

​លោក​ តី​ វិ​សា​ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ចាប់​បាន​ជនសង្ស័យ​ចែកចាយ​ថ្នាំ​ក្រ​វី​កម្លាំង​របស់​លោក​បាន​តាម​ស្រាវជ្រាវ​យូរណាស់​មក​ហើយ​ក៏​ស្រាប់តែ​ដល់​ថ្ងៃ​កើតហេតុ​ខាង​កម្លាំង​របស់​លោក​ក៏​តាម​ជនសង្ស័យ​កំពុង​តែ​ជិះ​រថយន្ត​១​គ្រឿង​មា​៉​ក​COOPER​ព​ណ៍​លឿង​ពាក់​ស្លាក់​លេខ​2AA.9558​រហូត​ក៏​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​រួច​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ដ​ក៏​បាន​រក​ឃើញ​ថ្នាំ​ក្រ​វី​១​ចំនួន​ទៀតៗ​ ក្រោយមក​ក៏​ឈាន​ទៅ​ដល់​ចូល​ឆែកឆេរ​នៅ​ក្នុងផ្ទះ​ជួល​របស់​ជនសង្ស័យ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៩៤​ផ្ទះ​លេខ​០៤​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​ ។​ ក្នុង​ដោយ​ការ​ឆែកឆេរ​នៅផ្ទះ​ជួល​ខាងលើ​នេះ​ចូលរួម​ពី​លោក​ សៀង​ សុខ​ ព្រះរាជ​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​ ស​ រស្មី​

image1

image4

image3

image2

image5

image6


ចែករំលែក៖