ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥​ កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​ បណ្ដាល​ឱ្យ​ស្លាប់​៨៦​នាក់​ របួសធ្ងន់​ស្រាល​ ៣៩៩​នាក់​នៅ​ខេត្តពោធិ៍សាត់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥​ នៅ​ក្នុង​ខេត្តពោធិ៍សាត់​មានការ​កើនឡើង​៣៨​លើក​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ប្រុស​ ស្រី​ចំនួន​ ៨៦​នាក់​ របួសធ្ងន់​ស្រាល​ចំនួន​ ៣៩៩​នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​ ។​

​យោង​តាម​របាយការណ៍​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ ការ​គ្រោះថ្នាក់​ចរាចរណ៍​គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​ចំនួន​ ២៥៩​លើក​ ដែល​ឆ្នាំ​២០១៤​កើត​មាន​ចំនួន​ ២២១​លើក​ កើនឡើង​ចំនួន​ ៣៨​លើក​ ស្មើនឹង​ ១៧.១៩​ភាគរយ​ ។​

​ប្រភព​បន្ត​ថា​ ការ​ស្លាប់​មនុស្ស​ប្រុស​ ស្រី​មាន​ចំនួន​៨៦​នាក់​ស្រី​ ១៨​នាក់​ដែល​ឆ្នាំ​២០១៤​ ស្លាប់​ ៧៤​នាក់​ កើនឡើង​ ១២​នាក់​ ស្មើនឹង​ ១៦.២១​ភាគរយ​។​ រង​របួសធ្ងន់​ចំនួន​ ២៥២​នាក់​ ស្រី​ ៦៧​នាក់​ ដែល​ឆ្នាំ​២០១៤​ របួសធ្ងន់​ចំនួន​ ២០៦​នាក់​ កើនឡើង​ចំនួន​ ៤៦​នាក់​ ស្មើនឹង​ ២២.៣៣​ភាគរយ​។​ របួសស្រាល​ចំនួន​ ១៤៧​នាក់​ ស្រី​ ៣៤​នាក់​ដែល​ឆ្នាំ​២០១៤​ចំនួន​ ១១៨​នាក់​ កើនឡើង​ ចំនួន​ ២៩​នាក់​ ស្មើនឹង​ ២៤.៥៧​ភាគរយ​ ។​

​ក្នុង​របាយការណ៍​បន្ដ​ថា​ ការ​ខូចខាត​មធ្យោបាយ​ធ្វើ​ដំណើរ​រួម​មាន​ កង់​ចំនួន​ ៩​គ្រឿង​,​ ម៉ូតូ​ចំនួន​ ២៣៤​គ្រឿង​,​ រឺ​ម៉ក​ម៉ូតូ​ចំនួន​ ៥​គ្រឿង​,​ គោ​យន្ត​កន្ដ្រៃ​ចំនួន​ ១៧​គ្រឿង​,​ រថយន្ត​តូច​ចំនួន​ ៥៤​គ្រឿង​,​ រថយន្ត​ធន់​ធំ​ចំនួន​ ២៩​គ្រឿង​ ។​ ក្នុង​របាយការណ៍​ខាងលើ​បន្ត​ទៀត​ថា​ មូលហេតុ​ក្នុង​ការ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥​ខាងលើ​នេះ​ ប្រើប្រាស់​ល្បឿន​លឿន​ចំនួន​ ៩៩​ករណី​,​ បើកបរ​មិន​ប្រកាន់​ស្ដាំ​ចំនួន​ ៥០​ករណី​,​ បើកបរ​មាន​ជាតិ​អាល់កុល​ចំនួន​ ២១​ករ​ណ​,​ បើកបរ​ជែង​ចំនួន​ ៤៣​ករណី​,​ បើកបរ​មិន​គោរព​សិទ្ធិ​អត្តិ​ភាព​ចំនួន​ ២៨​ករណី​,​ បើកបរ​បត់​ឆ្វេង​បត់​ស្ដាំ​ឆ្លងផ្លូវ​ចំនួន​ ៧​ករណី​,​ បើកបរ​ងោ​គ​ងងុយ​ចំនួន​ ៣​ករណី​,​ កត្ដា​ផ្លូវ​ចំនួន​ ៥​ករណី​,​ កត្ដា​យាន​ចំនួន​ ៣​ករណី​ ។​ ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​ចំនួន​ ១៩​ករណី​ និង​ជនសង្ស័យ​ ៣​នាក់​(​ប្រុស​)​ និង​បាន​យក​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ជួយ​សង្គ្រោះ​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំនួន​ ៨​លើក​ មនុស្ស​ចំនួន​ ២៣​នាក់​ ស្រី​ ៨​នាក់​ ៕​ ប៉ឹម​ ពិន​

IMG_8562

IMG_5801


ចែករំលែក៖