ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់​ MK៨២​ទម្ងន់​៥០០​ផោន​ត្រូវ​ប្រជា​កសិករ​ប្រទះ​ឃើញ​កប់​ដី​នៅ​ស្រុក​ល្វាឯម​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ គ្រាប់​ប្រភេទ​ទម្លាក់​ពីលើ​យន្តហោះ​ម៉ាក​MK៨២​ដែល​មាន​ទម្ងន់​ជាង​២០០​គីឡូក្រាម​(៥០០​ផោន​)​ត្រូវ​បាន​ប្រជា​កសិករ​ប្រទះ​ឃើញ​កប់​នៅ​ក្នុង​ដីស្រែ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​ និង​១៥​នាទី​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ព្រែក​ចារ​ ឃុំ​សំបួរ​ ស្រុក​ល្វាឯម​ ។​ ក្រោយ​ពី​ឃើញ​យ៉ាង​ដូច្នេះ​ម្ចាស់​ស្រែ​ឈ្មោះ​ ស៊ុំ​ ឆក​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ហើយ​សមត្ថកិច្ច​នគរបាល​ក៏​បាន​ចុះ​ទៅ​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ជិត​ រង​ចាំ​មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ “CMAC”​ ចុះ​ទៅ​យក​ទទួលយក​ ។​

​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ធ្នួ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​-​ជាតិពុល​ និង​សមត្ថកិច្ច​នគរបាល​ស្រុក​ល្វាឯម​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ “CMAC”​ ចុះ​ទៅ​ជីក​កកាយ​យក​គ្រាប់​ដែល​ប្រទះ​ឃើញ​នោះ​ចេញពី​ក្នុង​ដី​ ដើម្បី​យក​ទៅ​កំទេច​ចោល​នៅ​ពេល​ក្រោយ​ ។​

​មន្ត្រី​ជំនាញ​ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ គ្រាប់​មួយ​គ្រាប់​ដែល​ប្រជា​កសិករ​ប្រទះ​ឃើញ​នេះ​ គឺជា​ប្រ​ប្រភេទ​ទម្លាក់​ពីលើ​យន្តហោះ​ម៉ាក​MK៨២​ផលិត​នៅ​USA​ មាន​ទម្ងន់​៥០០​ផោន​ ស្មើនឹង​ទម្ងន់​២២៧​គីឡូក្រាម​ ប្រវែង​២.២២​ម៉ែត្រ​ មុខកាត់​២៧៣​សង់ទីម៉ែត្រ​ ។​ គ្រាប់​នេះ​វា​នៅ​សេះសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្លេះ​ រហូត​ដល់​បច្ចុប្បន្ន​នេះ​វា​នៅ​មាន​គុណភាព​នៅឡើយ​ (​នៅ​ផ្ទុះ​)៕​ ស្អាង​ជ័យ​

20151202214321 (2)

20151202214321 (1)

20151202214321

20151202214321 (3)


ចែករំលែក៖