ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជាប់ចោទ​វាយ​សម្លាប់​ មិត្ដ​ភ​កិ្ដ​ពេល​ផឹក​សី​ុ​កើត​មាន​ទំនាស់​ ពាក្យ​សម្ដី​

ចែករំលែក៖

​ខេត្ដ​កំបង់​ចាម​ ៖​ សមត្ថកិច្ច​នគរ​ បាល​ស្រុក​ស្រី​សន្ធរ​ ខេត្ដកំពង់ចាម​បាន​ ឃាត់ខ្លួន​បុរស​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ សម្លាប់​មនុស្ស​ប​ពា្ជ​ូ​ន​ទៅ​សាលាដំបូង​ ខេត្ដ​ ខណៈ​ជន​ពាក់ព័ន្ធ​២​នាក់​ទៀត​បាន​ នឹង​កំពុង​រត់គេច​ខ្លួន​ ។​

​នគរបាល​បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធើ្វ​ឡើង​នៅ​ ព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ បន្ទាប់​ ពី​សមត្ថកិច្ច​ទទួល​បានការ​រាយការណ៍​ ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ ឃាតកម្ម​ បាន​កើតឡើង​នៅ​ភូមិ​ស្យា​ បឹង​វែង​ ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ លី​ ឈី​ត​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ រីឯ​ជន​រង​គ្រោះ​ ត្រូវ​មិត្ដ​ភ​កិ្ដ​ក្នុង​វង់​ផឹក​ សី​ុ​វាយ​សម្លាប់​ឈ្មោះ​ យ៉​យ​ យិ​ុ​ន​ ភេទ​ ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ កើតហេតុ​ខាងលើ​ ។​

​បើ​តាម​ជនជាប់ចោទ​ឈ្មោះ​ លី​ ឈី​ត​ បាន​បំភ្លឺ​ថា​ រូបគេ​បាន​យក​សម្បក​ដប​ កីឡាកាស​មាស​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ រីឯ​បក្ខពួក​របស់​គេ​ឈ្មោះ​ យ៉ែ​ម​ នួន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ជា​ មួយ​គ្នា​ បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​ រង​គ្រោះ​ ចំណែក​បក្ខពួក​គេ​ម្នាក់​ទៀត​ ឈ្មោះ​ រុម​ វឹ​ុ​ង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជា​អ្នក​យក​ដុំ​ថ្ម​គប់​លើ​ជន​រង​គ្រោះ​ ។​

​នគរបាល​បានឱ្យ​ដឹង​ដែរ​ថា​ ជនសង្ស័យ​ ឈ្មោះ​ យ៉ែ​ម​ នួន​ និង​ឈ្មោះ​ រុម​ វ៉ឹ​ង​ បាន​ រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​មិន​ ដឹង​ទៅ​សំងំ​នៅ​ទីណា​ទេ​ តែ​សមត្ថកិច្ច​ បាន​នឹង​កំពុង​តាម​ស្វែង​ចាប់ខ្លួន​ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​ ជន​រង​គ្រោះ​និង​ដៃដល់​ដែល​ ជា​មិត្ដ​ភ​កិ្ដ​ធ្លាប់​ផឹក​សី​ុ​ជាមួយ​គ្នា​ បាន​ ទិញ​ស្រា​កីឡាកាស​មាស​មក​ផឹក​សី​ុ​រហូត​ ដល់​ស្រវឹង​ កើត​ទំនាស់​ពាក្យ​សម្ដី​ ហើយ​ ក៏​វាយ​សម្លាប់​គ្នា​តែ​ម្ដង​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​មិន​បា​នប​ពា្ជ​ា​ក់​ ឱ្យ​ដឹង​ទេ​ថា​ ការ​ដែល​ជន​រង​គ្រោះ​និង​ជន​ ដៃដល់​ឈាន​ដល់​វាយ​សម្លាប់​គ្នា​ គេ​ពុំ​ ដឹង​ថា​ ពួក​គេ​ទាស់​ពាក្យ​សម្ដី​គ្នា​ពី​រឿង​អី្វ​ ឡើយ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បា​នប​ពា្ជ​ូ​ន​ ទៅ​តុលាការ​ រីឯ​បក្ខពួក​សមត្ថកិច្ច​បាន​ នឹង​កំពុង​តាម​ចាប់ខ្លួន​ ។​ ដោយឡែក​ សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​ គ្រ​យ​សារ​ចាត់ចែង​ធើ្វ​បុណ្យឧទ្ទិសកុសល​ តាម​ប្រពៃណី​ ៕​ វណ្ណៈ​

Vanak

Vanak-(1)

Vanak-(2)

Vanak-(3)

Vanak-(4)


ចែករំលែក៖