ព័ត៌មានទាន់ហេតុការណ៍៖

លោក​ John​ Kerry​ ៖​ សភា​អា​មេ​រិ​ក​នឹង​មិន​អនុម័ត​កិច្ចព្រមព្រៀង​បរមាណូ​ជាមួយ​អី​រ៉​ង​ឡើយ​

ចែករំលែក៖

​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ឃើ​រី​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​បាន​បញ្ជាក់​ថា​ បណ្តា​ តំណាងរាស្ត្រ​អា​មេ​រិ​ក​មិន​អាច​កែប្រែ​កិច្ចព្រមព្រៀង​បរមាណូ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ អី​រ៉​ង​នោះ​ឡើយ​ បើ​ទោះបី​មានការ​គម្រាមកំហែង​ពី​សមាជិក​ព្រឹ​ត​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ​ ។​

​មាន​ប្រសាសន៍​នៅ​មុខ​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​អា​មេ​រិ​ក​ លោក​ច​ន​ឃើ​រី​បញ្ជាក់​ថា​ លោក​ប្រតិកម្ម​យ៉ា​ខ្លាំង​ទៅ​នឹង​លិខិត​ដែល​មាន​ចុះហត្ថលេខា​របស់​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​ទាំង​៤៧​រូប​ ដោយ​ក្នុង​នោះ​គម្រាម​លុប​ចោល​កិច្ចព្រមព្រៀង​ បរមាណូ​ជាមួយ​អី​រ៉​ង​ ។​

​លោក​ច​ន​ឃើ​រី​បញ្ជាក់​ទៀត​ថា​ វា​ជា​រឿង​ខុស​ឆ្ក​ង​ពេល​ដែល​លិខិត​សរសេរ​ថា​ សភា​អាច​ផ្លាស់​ប្តូរ​កិច្ចព្រមព្រៀង​ណាមួយ​បាន​ចុះហត្ថលេខា​ទាំងនោះ​ មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ​ គឺ​ខុស​ទាំងស្រុង​។​ លិខិត​របស់​តំណាងរាស្ត្រ​អា​មេ​រិ​ក​ខាងលើ​កំពុង​តែ​បំផ្លាញ​ទំនុកចិត្ត​មក​ លើ​រដ្ឋាភិបាល​អា​មេ​រិ​ក​ ពី​បណ្តារ​រដ្ឋាភិបាល​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ។​ ទាំងនោះ​មិន​ ត្រឹ​ន​តែ​ធ្វើ​ឲ្យ​អី​រ៉​ង​បាត់បង់​ទំនុកចិត្ត​ទេ​គឺ​ពិភពលោក​ទាំងមូល​ ។​

​ការ​ប្រតិកម្ម​ខាងលើ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ធ្វើ​ឡើង​ក្រោយ​ពេល​ តំណាងរាស្ត្រ​អា​មេ​រិ​ក​៤៧​រូប​បាន​សរសេរ​លិខិត​មួយ​ច្បា​ប់ប្រមាន​ដល់​ប្រទេស​អ៊ី​រ៉​ង់​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ ពី​កិច្ចព្រមព្រៀង​ណាមួយ​ស្តី​ពី​កម្មវិធី​បរមាណូ​ អាច​នឹង​ត្រូវ​កែ​ទម្រ​ង​ឬ​ ក៏​លុប​ ចោល​ក្រោយ​ពេល​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​បញ្ចប់​អាណា​ត្តិ​នៅ​ឆ្នាំ​២០១៧​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អី​រ៉​ង់​លោក​ Javad​ Zarif​ និយាយ​ថា​ លិខិត​របស់​តំណាងរាស្ត្រ​អា​មេ​រិ​កមក​ពី​គណបក្ស​សាធារណរដ្ឋ​ប្រមា​ន​ថា​ កិច្ចព្រមព្រៀង​ទាំងឡាយ​ស្តី​ពី​កម្មវិធី​បរមាណូ​នឹង​ត្រូវ​លុប​ចោល​ទាំងនោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ អា​មេ​រិ​ក​មិន​គួរ​ឲ្យ​ទុកចិត្ត​ ហើយ​មិន​ត្រូវ​ស្តាប់​ឬ​ធ្វើ​តាម​អា​មេ​រិ​ក​ឡើយ​ ។​

​អ្នក​ផ្តើម​សរសេរ​លិខិត​ប្រមា​ន​គឺជា​តំណាងរាស្ត្រ​ Tom​ cotton​ តំណាង​រដ្ឋ​ Arkansas​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដោយ​មានការ​ចុះហត្ថលេខា​ពី​តំណាងរាស្ត្រ​៤៦​ផ្សេង​ទៀត​ទៅ​លើ​លិខិត​ប្រមាណ​ដល់​ប្រទេស​អី​រ៉​ង​។​ នៅ​ក្នុង​លិខិត​នោះ​បាន​ស​សេរ​ថា​ បើ​ទោះបី​ប្រធានាធិបតី​មានការ​អាណិត​អា​ស៊ូ​តែ​សភា​អា​មេ​រិ​ក​ដែល​ដើរតួ​នាទី​សំខាន់​បំផុត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ប្រាក​ដិ​ជា​មិន​ឯកភាព​ ហើយ​ស្ថាប័ន​សំខាន់​ទាំង​ពី​អាច​នឹង​បោះ​ឆ្នោត​លុប​ចោល​នៅ​ពេល​អនាគត​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​បញ្ជាក់​ទៀត​ថា​ លិខិត​របស់​តំណាងរាស្ត្រ​អា​មេ​រិ​ក​គឺ​មិន​សម​ស្រប​ទៅ​នឹង​ច្បាប់​ទំនាក់ទំនង​ការ​បរទេស​។​ លោក​បញ្ជាក់​ទៀត​ថា​ សកម្មភាព​ខាងលើ​នឹង​ធ្វើ​ឲ្យ​ការ​ខិតខំ​ពិភាក្សា​ស្វែងរក​កិច្ចព្រមព្រៀង​ត្រូវ​បាន​រារាំង​ ហើយ​អី​រ៉​ង់​មិន​ទុកចិត​ទៅ​លើ​អា​មេ​រិ​ក​ទៀត​នោះ​ឡើយ​៕
ម៉ែ​វ​ សា​ធី​

Sathy1-(3)

Sathy1

Sathy1-(1)

Sathy1-(2)


ចែករំលែក៖