ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទួល​ស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​ជា​ជនជាតិ​កូ​រេ​៉​បាន​សម្រេច​ តែ​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទួល​ស័ព្ទ​ដៃ​មា​៉​ក​LG​ ពី​បុរស​ម្នាក់​ជា​ជនជាតិ​កូ​រេ​៉​បាន​សម្រេច​ ខណៈ​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ដើរ​ឆ្លងផ្លូវ​ ។​ ហេតុ​កាណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ ថ្ងៃ​ទី​០៤​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នី​វង្ស​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ​ សី​ រា​៉​មូ​៉​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ទួល​គោក​ក្នុង​សង្កាត់​ខណ្ឌទួលគោក​ មុខរបរ​មិន​ពិតប្រាកដ​ មានឈ្មោះ​ ភា​ សីហា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ។​ ចំណែក​រង​គ្រោះ​មានឈ្មោះ​ ជា​ជនជាតិ​កូ​រេ​៉​ ភេទ​ប្រុស​ អាយុប្រមាណ​៤០​ឆ្នាំ​ជាង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ដើរ​ម្នាក់ឯង​តាម​ផ្លូវ​លេខ​៩៣​ខ​ណះ​ពេល​ដែល​កំពុង​តែ​ស្រាប់តែ​ភ្លាមៗ​នោះ​ក៏​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ហុងដា​ម៉ាក​c125​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FJ.4868​ ។​ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទួល​ស័ព្ទ​ដៃ​មិន​បាន​សម្រេច​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​បើក​រត់គេច​ខ្លួន​ តែ​ដោយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​កំពុង​ជិះ​ល្បាត​នៅ​ជិត​នោះ​ក៏​បានឮ​ ជន​រង​គ្រោះ​ស្រែក​ឡោ​ឡោ​យ​ដោយ​ឃើញ​ដូ​ច្នះ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ក៏​ឃើញ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យា​៉​ង​ជាក់​ស្នែង​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រហូត​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​ភា្ល​មៗ​តែម​ង្ដ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ស​ រស្មី​

sew sew (1)


ចែករំលែក៖