ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី ធិន សេងហុង ឈ្នះ មេដាយប្រាក់ និងកីឡាករ វ៉ាន វ៉ុន ឈ្នះមេដាយសំរឹទ្ធិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ចាន់ វិចិត្រ មន្ដ្រី ព័ត៌មានរបស់ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានរាយការណ៍ព័ត៌ មានពីព្រឹត្ដិការណ៍ ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ថា កីឡាការិនី ធិន សេងហុង និងកីឡាករ វ៉ាន វ៉ុន បានឈ្នះមេដាយម្នាក់១គ្រឿង ក្នុងថ្ងៃបើកការប្រកួតដំបូង ។

កីឡាការិនី ធិន សេងហុង បានឈ្នះ មេដាយប្រាក់១ គ្រឿងលើវិញ្ញាសារត់ ល្បឿនលើផ្ទៃរាបចម្ងាយ២០០ម៉ែត្រ និងកីឡាករ វ៉ាន វ៉ុន ប្រកួតវិញ្ញាសាជិះ រទេះចម្ងាយ១០០ ម៉ែត្រទទួលបានមេដាយ សំរឹទ្ធិ១គ្រឿង ។

ប្រភពព័ត៌មានពីមន្ដ្រីគណៈកម្មាធិ ការជាតិប៉ារ៉ាឡាំពិក កម្ពុជាបានឱ្យដឹងថា ចំពោះកីឡាករកីឡាការិនីប្រភេទកីឡា ហែលទឹកកម្ពុជាបាន ចាញ់អស់ហើយ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្ដែកម្ពុជានៅមិនទាន់អស់សង្ឃឹមក្នុង ការស្វែងរកមេដាយបន្ថែមពីព្រឹត្ដិការណ៍ ខាងលើនេះទេ ពីព្រោះកីឡាករកីឡាការិនី កម្ពុជាមួយចំនួន ទៀតនៅមិនទាន់បាន ចេញប្រកួតតាមវិញ្ញាសា របស់ខ្លួននៅ ឡើយ ៕ សារីម

3

1

2


ចែករំលែក៖