ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​បោះពួយ​ម៉ូតូ​សង់​កូរ៉េ​ បុក​ខឿន​ចិញ្ចើមថ្នល់​បោក​នឹង​ដើម​ត្របែកព្រៃ​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ បន្ទាប់​ពី​រូប​គាត់​បាន​ផឹកស្រា​ស្រវឹង​ ហើយ​ជិះ​ម៉ូតូ​ទៅ​បុក​ ខឿន​ចិញ្ចើមថ្នល់​ ហើយ​ផ្លោង​ទៅ​បោក​ដើម​ត្របែកព្រៃ​នៅ​សងខាង​ផ្លូវ​។​

​ហេតុការណ៍​នេះ​ បង្ក​ការ​ភា្ញ​ក់​ផ្អើល​ នៅ​វេលា​ម៉ោង​១១​ និង​២០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ចំនុច​មុខ​កន្លែង​លក់​ ម៉ាស៊ីន​ខ្យល់​យីហោ​ស៊ី​តូ​ តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន័​ន្ធ​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ បាន​បើក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ក្នុង​សា្ថ​នភា​ព​ស្រវឹង​ជោកជាំ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​ លុះដល់​ចំនុច​កើតហេតុ​ខាង​ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ខឿន​ដែល​គេ​ធ្វើ​ព​ទ្ធ័​ជុំវិញ​ដើមឈើ​ ហើយ​ហោះ​ទៅ​បុក​ក្បាល​និង​ដើម​ត្របែកព្រៃ​ដែល​គេ​ដាំ​លម្អ​ផ្លូវ​ បណ្ដាល​ឲ្យ​បែកក្បាល​រង​របួសធ្ងន់​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​សន្លប់​មិនដឹង​ខ្លួន​ ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​ តែ​ដោយ​សភាព​របួសធ្ងន់​ពេក​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​ ចំនែកឯ​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុ​ ខ​ដើម្បី​រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​ វិបុល


៣


ចែករំលែក៖