ព័ត៌មានទាន់ហេតុការណ៍៖

ឆក់​ទូរស័ព្ទ​គេ​គេចខ្លួន​បាន​១០​ខែ​ ត្រឡប់​ចូល​ផ្ទះ​វិញ​សមត្ថកិច្ច​ក្របួច​ជាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​បុ​ស្ដិ៍​ផ្សារ​ដើម​ថ្កូវ​ឃាត់ខ្លួន​ បន្ទាប់​ពី​កម្លាំង​នគរ​បាន​បុ​ស្ដិ៍​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ ថា​ជន​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​គេ​ កាលពី​វេលា​ម៉ោង​៥​ និង​នឹង​ ៣០​នាទី​ ថ្ងៃ​ទី​ ០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ តាម​ផ្លូវ​លេខ​ ២៧១​ ក្នុង​ក្រុម​ទី​ ៤៤​ ភូមិ​ ០៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ហើយ​ក៏​បាន​គេចខ្លួន​បាត់​រហូត​។​ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ នៅផ្ទះ​ជួល​របស់​ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​១​ ក្រុម​២​ ផ្លូវ​៤៣០​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ខេ​ង​ ប៊ុ​ន​ធន​ ភេទ​ប្រុស​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​ខ្លួន​ជិះ​ម៉ូតូ​មក​ផ្ទះ​។​ ពេល​មក​ដល់​ចំណុច​ កើតហេតុ​ត្រង់​ផ្លូវ​លេខ​ ២៧១​ ក្នុង​ក្រុម​ទី​ ៤៤​ ភូមិ​ ០៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ បាន​ឈប់​ម៉​តូ​ទីនោះ​ ហើយ​បាន​លើក​ទូរ​សព្ទ័​និយាយ​ ពេល​កំពុងនិយាយ​នោះ​ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​អ៊ុ​ ច​ន្នី​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​បាន​ រួច​គេចខ្លួន​បាត់​តែ​ម្តង​ ។​

​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​បុ​ស្ដិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ ដើម្បី​ឲ្យ​ជួយ​តាម​ចាប់ខ្លួន​ជនសង្ស័យ​។​ ពេល​នោះ​កម្លាំង​នគរបាល​បាន​ចេញ​កម្លាំង​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​រហូត​ ទើប​សមត្ថកិច្ច​បាន​តាម​រក​ឃើញ​។​ លុះដល់​រសៀល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្លាំង​នគរបាល​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ ហើយ​ក៏​ឃាត់ខ្លួន​នៅ​នឹង​កន្លែង​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ត្រូវ​សមត្ថកិច្ច​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជា​ធានី​ ដោះស្រាយ​តាម​និ​តិ​វិធី​៕​ វិបុល​

khada0077


ចែករំលែក៖