ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ទីតាំង​នាំ​ចូល​សាច់​-​ស៊ុត​ បក្សី​ខុសច្បាប់​នៅ​កៀន​ស្វាយ​

ចែករំលែក៖

​ខេត្តកណ្តាល​ :​ ទីតាំង​មួយ​កន្លែង​ដែល​នាំ​ចូល​សាច់​និង​ស៊ុត​បក្សី​ខុសច្បាប់​ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្ន​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​បង្ក្រាប​ រក​ឃើញ​សាចសត្វ​បក្សី​ប្រភេទ​គ្រួ​ច​ជិត​៤០០​គីឡូក្រាម​ ស៊ុត​គ្រួ​ច​ចំនួន​១០១​កេស​ ។​

​ករណី​ចុះ​បង្ក្រាប​ទីតាំង​រក្សា​ ទុក​បក្សី​សត្វ​នាំ​ចូល​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ទួល​ ត្នោត​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​លឹ​ម​ ទៀង​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​លក់​ ដូរ​និង​ចិញ្ចឹមសត្វ​ ។​

​ការ​ចុះ​បង្ក្រាប់​នេះ​ ដឹកនាំ​ ដោយ​លោក​វរៈសេនីយ៍ទោ​ សេង​ គឹ​ម​ឃ​ន​ នាយ​កា​រិ​យា​ ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​,​លោក​វរៈសេនីយ៍ត្រី​ លី​ សុ​ជាតិ​ នាយ​រង​ការិយាល័យ​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​,​ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ដឹកនាំ​ដោយ​លោក​ អ៊ូ​ ម៉ា​នរិន្ទ​ ប្រធាន​សាខា​កាំ​កុង​ ត្រូល​ខេត្តកណ្តាល​ ,​លោក​ ប៊ុ​ន​ ចំរើន​ ប្រធាន​ស្នាក់​ការ​កាំ​ កុងត្រូល​កំពង់​ផែ​ស្វ័​យ​ត​ភ្នំពេញ​ និង​មន្ត្រី​ក្រុមការងារ​ជា​ ច្រើន​នាក់​ទៀត​ ។​

​មុន​ពេល​ចូល​ទៅ​ត្រួតពិនិត្យ​ សមត្ថកិច្ច​បាន​អាន​ដី​ ការ​បង្គាប់​អោយ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឬ​រុករក​វត្ថុ​តាង​ ចេញ​ដោយ​លោក​ហុ​ក​ វ៉ា​ន់​ធី​ណា​ ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ លេខ​១០១៣​ ចុះ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ អោយ​ម្ចាស់​ទីតាំង​ស្តាប់​ ពាក់ព័ន្ធ​ករណី​នាំ​ចូល​ ស្តុក​ សាច់​គ្រួ​ច​ ពង​គ្រួ​ច​ និង​សត្វ​ មាន់​រស់​សម្រាប់​ចែកចាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ។​

​លោក​វរៈសេនីយ៍ទោ​ សេង​ គឹ​ម​ឃ​ន​ នាយការិយាល័យ​ប្រ​ ឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​សមត្ថកិច្ច​រក​ឃើញ​សត្វ​គ្រួ​ច​ចំនួន​៧​កេះ​ ស្មើ​និង​៣៥០​គីឡូក្រាម​ និង​ស៊ុត​គ្រួ​ច​ជាង​១០០​កេះ​ ដែល​ម្ចាស់​ទី​តាំ​នាំ​ចូល​មក​ពី​ក្រៅប្រទេស​ដោយ​ខុសច្បាប់​ ។​ ហើយ​សាច់សត្វ​ទាំងអស់​ នេះ​ខូចគុណភាព​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ ។​ ចំពោះ​ចម្លើយ​របស់​ម្ចាស់​ ទីតាំង​ដែល​ប្រាប់​សមត្ថកិច្ច​ថា​សត្វ​គ្រួ​ច​ទាំង​អស់នេះ​ ទិញ​នៅ​ក្នុងស្រុក​ គ្រាន់តែ​ជា​ ការ​ឆ្លើយ​ដោះសារ​ប៉ុណ្ណោះ​ពេល​សួរ​រក​វិ​ក័យ​ប័ត្រ​ទិញ​ចេញពី​កន្លែង​កសិដ្ឋាន​ឬ​កន្លែង​ចិញ្ចឹម​គ្មាន​អ្វី​ទាំងអស់​ ។​ ក្រោយ​ពី​ ឆែកឆេរ​រក​ឃើញ​ សត្វ​គ្រួ​ច​ និង​ស៊ុត​រួម​ជាមួយ​មធ្យោបាយ​ដឹក​ជញ្ជូន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហ៉ី​យ៉ា​ន់​ដាយ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-6791​ និង​ត្រូវ​បញ្ជូន​ទៅ​ កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដើម្បី​បន្ត​នីតិវិធី​ ។​

​លោក​ អ៊ូ​ ម៉ា​នរិន្ទ​ ប្រធាន​ សាខា​កាំកុងត្រូល​ខេត្តកណ្តាល​បាន​ប្រាប់​ថា​ ការ​នាំ​ចូល​សត្វ​គ្រួ​ច​ និង​ពង​គ្រួ​ច​ទាំង​អស់នេះ​គឺ​ខុស​សារា​ចរណ៍​ណែនាំ​លេខ​០០២​ របស់​រាជរដ្ឋាភិបាល​ ដែល​ហាមឃាត់​មិន​អោយ​នាំ​ចូល​ សាច់​ សត្វ​ និង​ស៊ុត​ បក្សី​គ្រប់​ប្រភេទ​ ពី​ក្រៅ​ ប្រទេស​ ព្រោះ​ការពារ​ ខ្លាច​ឆ្លង​ជំងឺ​ផ្តាស់​សាយ​បក្សី​ ។​ ប្រសិនបើ​ម្ចាស់​ទីតាំង​ ប្រ​ មូល​ទិញ​ក្នុងស្រុក​ត្រូវ​តែ​យក​វិ​ក័យ​ប័ត្រ​មក​បង្ហាញ​ដល់​សមត្ថកិច្ច​ ប្រសិនបើ​គ្នាន​វិ​ក័យ​ ប័ត្រ​ទិញ​-​លក់​ ទេ​នោះ​ គឺ​ខុសច្បាប់​ហើយ​ ចាំ​ដោះស្រាយ​ជាមួយ​តុលាការ​ទៅ​ ៕​សណ្តោស​


srs (1)

srs

srs (2)


ចែករំលែក៖