ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​ ខណៈ​បុរស​ម្នាក់​បាន​យក​កាំបិត​អារ​ដៃ​ខ្លួនឯង​ដោយ​សង្ស័យ​ថា​ខ្មោច​ចូល​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​យក​កាំបិត​អា​ដៃ​ខ្លួនឯង​បណ្តាល​អោយ​ហូរ​ឈម​ស្រោច​ខ្លួន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​ឆោឡោ​ទាំង​យប់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​បន្ទប់​ជួល​ជាន់​ទី​១​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជន​រង​គ្រោះ​ដែល​យក​កាំបិត​អារ​ដៃ​ខ្លួនឯង​នៅ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​រី​ម​ រី​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្ម​រោងចក្រ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ មានស្រុក​កំណើត​ស្រុក​ខ្យា​ច់​កណ្តាល​ខេត្តកណ្តាល​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​បាន​ដើរ​ ចូល​ក្នុង​បន្ទប់ទឹក​ដោយ​មាន​កាន់​កាំបិត​បុ័ងតោ​នៅ​ក្នុង​ដៃ​ ។​ បន្ទាប់​មក​ស្រាប់តែ​អា​រក​នឹង​អារ​ដៃ​ខ្លួនឯង​បណ្តាល​អោយ​ហូរ​ឈាម​ស្រោច​ខ្លួន​និង​ស្រែក​យ៉ាង​ខ្លាំង​ដូច​មាន​ខ្មោច​ចូល​ អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​មានការ​ភ័យ​គ្រប់ៗ​គ្នា​ហើយ​បាន​រាយការណ៍​ទៅ​សម្ថ​កិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ នៅ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​ខាងលើ​តែងតែ​មន​ខ្មោចលង​អ្នក​ដែល​មក​ចួ​ល​ស្នាក់​នៅ​ទីនោះ​ជា​ចឹក​ញាប់​ទើប​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​បាន​ចាកចេញ​លែង​ហ៊ាន​នៅ​។​ ក្រោយមក​ទើប​មាន​បុរស​២​នាក់​បងប្អូន​មក​ជួល​បន្ត​ ។​ តាម​ការ​អោយ​ដឹង​ពី​ប្អូនប្រុស​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​បងប្រុស​របស់​គាត់​តាំងពី​មក​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​មក​តែងតែមាន​អាកា​រះ​មិនសូវ​ស្រួល​ដូច​មាន​ខ្មោច​ចូល​អ​ញ្ចឹ​ង​។​

​ក្រោយមក​បាន​មួយសន្ទុះ​ជន​រង​គ្រោះ​បានដឹង​និយាយ​ធម្មតា​ដោយ​មិនដឹង​ថា​ខ្លួន​ធ្វើ​អ្វី​សោះ​ ហើយ​សមត្ថកិច្ច​ក៏​បាន​សួរនាំ​រួច​ក៏​ត្រឡប់​ទៅ​គោលដៅ​វិញ​ ៕​ សុខា​ សែន​ជ័យ


IMG_1072

IMG_1071


ចែករំលែក៖