ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​៤​នាក់​នៅ​ស្រុក​កោះធំ​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ មុខ​ស​ញ្ញ​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ប្រុស​-​ស្រី​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​៣​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ប្រតិបត្តិការ​បង្ក្រាប​នេះ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​ ស្មើនឹង​ទម្ងន់​៥០.៤​ក្រាម​ ,​ថ្នាំ​ញៀន​ប្រភេទ​WY​ចំនួន​១២​កញ្ចប់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​ជ្រែ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ដោយ​មានការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ស្នងការ​រង​ទទួល​ផែន​ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ។​

​លោក​អធិការ​បាន​បន្ត​ថា​ ប្រតិបត្តិការ​បង្ក្រាប​ទី​១-​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​២០​នាទី​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់​ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​ ស្មើនឹង​ទម្ងន់​០.៩​ក្រាម​ ,​ថ្នាំ​ញៀន​ប្រភេទ​WY​ ពណ៌​ផ្កាឈូក​ចំនួន​១២​កញ្ចប់​ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ចែកចាយ​-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឡុ​ង​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ទី​២-​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​ដាំង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ។​

​លោក​អធិការ​បន្ត​ទៀត​ថា​ ប្រតិបត្តិការ​បង្ក្រាប​ទី​២-​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​កញ្ចប់​ ស្មើនឹង​ទម្ងន់​០.១៤​ក្រាម​ និង​ទូរ​សព្ទ័​ដៃ​ចំនួន​០១​ គ្រឿង​ផង​ដែរ​ ។​ ជនសង្ស័យ​ឈ្មោះ​ ហាក់​ វ​ណ្ណា​រ៉ា​ ហៅ​ត្រេ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​ជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​

​ប្រតិបត្តិការ​បង្ក្រាប​ទី​៣-​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ឃាត់ខ្លួន​បាន​ស្ត្រី​ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹក​ក​ចំនួន​១​កញ្ចប់​ធំ​ ស្មើនឹង​ទម្ងន់​២៧.៤​ក្រាម​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ។​ ស្ត្រី​ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​មានឈ្មោះ​ ស៊ូ​ បញ្ញា​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​អង្គតាសោម​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្ត​កា​កែវ​ ។​

​លោក​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​បញ្ជាក់​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា​ ថ្នាំ​ញៀន​ដែល​ពួក​គេ​យក​មក​ជួញដូរ​ និង​ចែកចាយ​នេះ​ ពួក​គេ​បាន​ទិញ​ពី​ម​ក្លោ​ង​ដ៏​ធំ​នៅ​ម្តុំ​វាល​ខ្សាច់​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ៕​ ស្អាង​ជ័យ​

res (9)

res (8)

res (6)

res (4)

res (3)

res (1)

res (11)

res (2)

res (10)

res (5)

res


ចែករំលែក៖