ព័ត៌មានទាន់ហេតុការណ៍៖

សារមន្ទីរ​កូរ៉េ​ខាងជើង​នៅ​ទឹកដី​ខេត្ដ​សៀ​មា​ប​ សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ សារមន្ទីរ​កូរ៉េ​ខាងជើង​មួយ​ នៅ​លើ​ទឹកដី​ខេត្ដសៀមរាប​ ដោយ​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ជាង​២៤​លាន​ដុល្លា​អា​មេ​រិ​ក​ ត្រូវ​បាន​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៤​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​។​

​ការ​បើក​ឲ្យ​មាន​សារមន្ទីរ​នេះ​ ក្នុង​គោលបំណង​បង្ហាញ​រូបភាព​រស់​រវើក​ពី​យុគសម័យ​អង្គរ​ ដល់​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​ មុន​ចូល​ទស្សនា​ផ្ទាល់​ប្រាសាទ​ បេតិកភណ្ឌ​ ដ៍​ល្បីល្បាញ​មួយ​នេះ​ក្រោម​អធិបតី​យ​ភាព​លោក​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ដ្រី​។​

​សារមន្ទីរ​នោះ​មានឈ្មោះ​ សារមន្ទីរ​សព្វទស្សន៍​អង្គរ​ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ​ ក្នុង​សង្កាត់​ស្លា​ក្រាម​ក្រុង​សៀមរាប​ ក្បែ​សាលាខេត្ដ​សៀមរាប​ ប្រមាណ​១០០​ម៉ែត្រ​ពី​ខាងត្បូង​។​

​លោក​ យឹ​ម​ ណុ​ល​ឡា​ ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ និង​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស​ ដើម្បី​សម្រប​សម្រួលការ​អនុវត្ដ​គម្រោង​វិ​នី​យោគ​សាងសង់​សារមន្ទីរ​សព្វទស្សន៍​អង្គរ​ថ្លែង​ថា​ ការ​សាងសង់​សារមន្ទីរ​នេះ​ឡើង​ ក្នុង​គោលបំណង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​ អំពី​ប្រវត្ដិសាស្ដ្រ​ក្នុង​យុគសម័យ​អង្គរ​ រួម​មាន​រូប​ចម្បាំង​ការពារ​ទឹកដី​ ការ​កសាង​ប្រាសាទ​អង្គរ​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នា​សម័យ​អង្គរ​ផង​ដែរ​នោះ​។​លោក​បាន​បន្ដ​ថា​ កា​រវិ​នី​យោគ​លើ​វិស័យ​នេះ​ ចំណាយ​ទឹកប្រាក់​២៤,២១៥,៤២១​ដុល្លា​អា​មេ​រិ​ក​ នៅ​លើ​ផ្ទៃដី​សរុប​៦១១៥​ម៉ែត្រការ៉េ​។​

​នៅ​ក្នុង​សា​មន្ទីរ​នេះ​ គេ​សង្កេត​ឃើញ​មាន​តាំង​រូប​សព្វទស្សន៍​ រូប​គំរូ​ប្រាសាទ​នៅ​អង្គរវត្ដ​ តាំង​រូបគំនូរ​ផ្ទៃដី​ធម្មជាតិ​សិប្ប​និ​ត្ដ​ដែល​ទស្សនា​បាន​ចំ​ង៉ា​យ​១០០​គីឡូម៉ែត្រ​។​ជាមួយ​គ្នា​នោះ​ដែរ​ នៅ​ក្នុង​សារមន្ទីរ​សព្វទស្សន៍​អង្គរ​ ក៍​មាន​រូបគំនូរ​យ៉ាង​រស់រ​វឹក​ ស្ដី​ពី​ការ​កសាង​ប្រាសាទអង្គរវត្ដ​ ចម្បាំង​ការពារ​បូរណៈភាព​ទឹកដី​ និង​ទិដ្ឋភាព​របស់​ប្រជាពលរដ្ឋរ​សើ​នៅ​ នា​យុគសម័យ​នោះ​ផង​ដែរ​។​រូបគំនូរ​នោះ​គូរ​ដោយ​វិចិត្រករ​ល្បីៗ​មក​ពី​ប្រទេស​កូរ៉េ​ខាងជើង​ចំនួន​៦៣​រូប​។​

​បើ​តាម​របាយការណ៍​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ បង្ហាញ​ថា​ សារមន្ទីរ​សព្វទស្សន៍​អង្គរ​នេះ​ ត្រូវ​បាន​កសាង​ឡើង​នៅ​ជាង​ពាក់កណ្ដាល​ឆ្នាំ​២០១១​ និង​រួចរាល់​រួម​ទាំង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ផ្សេងៗ​ នៅ​ចុងឆ្នាំ​២០១៥​នេះ​ ដោយ​ក្រុមហ៊ុន​ Mansudae​ Newtech​ Coperation​ Ltd​ ៕​ ជា​និរន្ដរ៍​

IMG_0404

IMG_0395

IMG_0369

IMG_0363

IMG_0332

IMG_0407

IMG_0300


ចែករំលែក៖