ភ្នំពេញ ៖ គ្រឿងក្រអូបមួយចំនួន ដែលដាក់តាំងក្នុងហាងធានី លក់គ្រឿងក្រអូប កាបូប ទឹកដោះគោ កូនកេ្មង គ្រឿងទេស និងភេសជ្ជៈត្រូវបាន នគរបាលការិយាល័យរំលោភកម្មសិទ្ធិ បញ្ញា ចំណុះឱ្យនាយកដ្ឋានប្រឆាំងបទ ល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំ ដោយលោក ទូច យុទ្ធា នាយការិយាល័យ រំលោភកម្មសិទ្ធិញ្ញានិងចូលរួមពីស្ថាប័ន អយ្យការ ។
ករណីចុះបង្ក្រាបទីតាំងលក់គ្រឿង ក្រអូប បានធើ្វឡើងនៅវេលាម៉ោង២ និង ៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៥ នៅចំណុចហាងភានី លក់គ្រឿង ក្រអូប ដែលមានទីតាំងផ្ទះលេខ៥៤ ផ្លូវ លេខ៥១ (វិថីប៉ាស្ទ័រ) ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
លោក ទូច យុទ្ធា បានឲ្យដឹងថាដោយយោងតាមបទបញ្ជាពីរលោក ជា សុមេធី អគ្គស្នងការរងនឹងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឲ្យចុះត្រួតពិនិត្យមើលទីតាំងលក់គ្រឿងក្រអូបខាងលើនេះ ថាមានការលួចស្តុបចែកចាយផលិតផលក្លែងបន្លំម៉ាក់ ដែរម្ចាស់ក្រុមហ៊ុនឌួងត្រាហ្គានប្តឹង ទើបលោកសុំគោលការណ៍ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងចូលរួមជាមួយភាគីដើមបណ្ដឹងចុះមកឆែកឆេរទីតាំងលក់គ្រឿងក្រអូសខាងលើនេះ ជាលិទ្ធផលដកហូតបានវត្ថុតាំងជាក់ស្តែងផងដែរ ។
លោក ទូច យុទ្ធា បានបន្តទៀតថា ក្នុងការចុះ ឆែកឆេរទីតាំងលក់គ្រឿងក្រអូបខាងលើ នេះ សមត្ថកិច្ចដកហូតបានគ្រឿងក្រអូប ចំនួន១៤មុខ ក្នុងនោះមានសាប៊ូកក់សក់ សាប៊ូដុសខ្លួន២០៤ដប ក្រេមលាងមុខនឹងលាបស្បែក៥៧ដើម យកទៅរក្សាទុកនៅការិយាល័យ រំលោភកម្មសិទ្ធិបញ្ញាបណ្ដោះអាសន្ន នៅកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ហើយក្នុងការចុះបង្ក្រាបនេះ យោងតាម ពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនឌួង ត្រាហ្គានដែល នាំសាប៊ូផ្ដាច់មុខពីប្រទេសថៃចូលមកលក់នៅក្នុង ប្រទេសកម្ពុជា ៕ ស ដារ៉ា