ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​៣​គ្រឿង​ប្រដេញ​គ្នា​ដូច​រឿងភាពយន្ដ​ ជ្រុល​ចង្កូត​ទម្លុះ​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​ទាំង​៣​គ្រឿង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ត​៣​គ្រឿង​បើក​ជែង​គ្នា​យ៉ាង​លឿន​នៅ​លើ​ស្ពាន​ព្រែក​សំរោង​ បាន​ជ្រុល​ទៅ​ បុក​ទម្លុះ​រង្វង់​មូល​ត្រើយ​ខាងកើត​គល់​ស្ពាន​ព្រែក​សំរោង​ដូច​ក្នុង​រឿង​ភាគ​ចិន​ហុងកុង​ បង្ក​ការ​ភា្ញ​ក់​ផ្អើល​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ចំពុះក្អែក​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​3​គ្រឿង​ គឺ​ទី​១​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P3587,​ ទី​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE8987​ និង​ទី​៣​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K2928​ បើក​ស្របគ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្លងស្ពាន​ព្រែក​សំរោង​។​

​ប្រភព​ដដែល​បាន​បន្ដ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ទាំង​៣​គ្រឿង​បើក​ស្រប​ទិស​គ្នា​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា​ ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដើម្បី​ដេញ​ជែង​គ្នា​ ដោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​ជែង​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​ចុះ​ពីលើ​ស្ពាន​ដែល​ជា​ផ្លូវ​កោង​តែ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ទម្លុះ​របង​ស​ង្ក័​សី​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​ ដែល​កំពុង​តែ​ជួសជុល​ធ្វើ​ឲ្យ​ធ្លុះធ្លាយ​ស​ង្ក័​សី​រាយ​ប៉ាយ​នៅ​លើ​រង្វង់​មូល​។​ ពេល​រថយន្ត​កាម​រី​ឆ្លាម​ដែល​ បើក​មក​ពីក្រោយ​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ឡើង​រង្វង់​មូល​ទាំង​៣​គ្រឿង​ តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ទេ​ ។​

​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​៣​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ច្បារ​អំពៅ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​ វិបុល​

១៣


ចែករំលែក៖