ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​បាន​ទទួល​អំណោយ​ពី​សហគមន៍​មូល​ និ​ធិ​នគរ​កាយ​វត្ដ​និង​អនុ​សាខា​កាក​ បាទ​ក្រហម​ខណ្ឌទួលគោក​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សម្ភារ​ប្រើប្រាស់​រួម​នឹង​ គ្រឿង​ឧបភោគបរិភោគ​ថែម​ទាំង​ថវិកា​ មួយ​ចំនួន​ទៀត​ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ អគ្គិភ័យ​កាលពី​ពេល​កន្លង​មក​ស្ថិត​ក្នុង​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ ។​

​ពិធី​ផ្ដល់​អំណោយ​ដល់​ជន​រង​គ្រោះ​ ដោយ​អគ្គិភ័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​មានការ​ចូលរួម​ពី​លោក​ ម៉ែ​ន​ សិរី​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​ អស់លោក​ លោកស្រី​មន្ដ្រី​ក្រោម​ឱវាទ​ រួម​ជាមួយនឹង​ព្រះតេជព្រះគុណ​ ខឹ​ម​ សម្បត្ដិ​ ប្រធាន​សហគមន៍​មូលនិធិ​នគរ​ កាយ​វត្ដ​ព្រះពុទ្ធ​សាសនា​កម្ពុជា​ និង​ជា​ ព្រះ​ចៅអធិការ​វត្ដ​ញាណ​រង្សី​ ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​បាន​ អំណោយ​នា​ព្រឹក​នោះ​មាន​ចំនួន​២៨​ គ្រួសារ​ដោយ​ក្នុង​នោះ​២៣​គ្រួសារ​គឺជា​ ប្រជាពលរដ្ឋ​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ​ និង​ ៥​គ្រួសារ​ទៀត​ជា​ជន​រង​គ្រោះ​(​ម្ចាស់ផ្ទះ​)​។​

​លោក​ ម៉ែ​ន​ សិរី​ ប្រធាន​ក្រុមប្រឹក្សា​ ខណ្ឌទួលគោក​បាន​លើក​ឡើង​ថា​ នេះ​គឺ​ ជា​លើក​ទី​២​ហើយ​ដែល​អនុ​សាខា​កាក​ បាទ​ក្រហម​ខណ្ឌទួលគោក​បាន​នាំ​យក​នូវ​ សម្ភារ​ គ្រឿង​ឧបភោគបរិភោគ​មក​ផ្ដល់​ ជូន​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ភ្លើង​ឆាប​ ឆេះ​ផ្ទះ​នា​ពេល​កន្លង​មក​ ។​

​លោក​បាន​បន្ដ​ថា​ អនុ​សាខា​កាកបាទ​ ក្រហម​ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ គ្រប់ពេលវេលា​ ហើយ​ជាមួយ​គ្នា​នោះ​ លោក​បាន​បញ្ជាក់​ថា​ បើ​ទោះបីជា​ អំណោយ​ទាំង​អស់នេះ​វា​មិន​ច្រើន​តាម​ តម្រូវការ​ចាំបាច់​របស់​បងប្អូន​ក៏​ពិត​ មែន​ តែ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ បាន​មួយ​រយៈ​ផង​ដែរ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ក្នុង​នាម​អាជ្ញា​ ធរ​ខណ្ឌទួលគោក​ក៏​ដូច​ជា​អនុ​សាខា​កាក​ បាទ​ក្រហម​ខណ្ឌទួលគោក​នឹង​ខិតខំ​កៀរ​ គរ​រក​សប្បុរសជន​ដើម្បី​នាំ​យក​សម្ភារ​ គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​មក​ ជួយ​បន្ដ​ទៀត​ ៕​ អា​រុណ​រះ​

bcesd (2)

bcesd (1)

bcesd

bcesd (3)


ចែករំលែក៖