ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​សុខ​ហ្វី​ន​ដែល​ជា​ក្រុមហ៊ុន​បារាំង​វិនិយោគ​ដំណាំ​​កៅស៊ូ​នៅ​ខេត្ដមណ្ឌលគិរី​រង​ការ​ចោទប្រកាន់​ថា​បាន​ជិះជាន់​​កម្លាំង​ពលកម្ម​ប្រមាថ​អាយុជីវិត​កម្មករ​និង​មិន​គោរព​ច្បាប់​ការងារ​

ចែករំលែក៖

​​ខេត្ដមណ្ឌលគិរី​ ៖​ កម្មករ​ប្រមាណ​ ២០០​នាក់​បាន​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​ សុខ​ហ្វី​ន​របស់​បារាំង​ដែល​បាន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ​ដែល​មាន​ទីតាំង​ក្នុង​ឃុំ​ប៊ូ​ ស្រា​ស្រុក​ពេ​ជ្រា​ដា​បាន​ប្រមាថ​អាយុជីវិត​ កម្មករ​និង​ជិះជាន់​កម្លាំង​ពលកម្ម​ពួក​ គាត់​ដោយ​មិន​គោរព​ច្បាប់​ការងារ​ របស់​ប្រទេស​កម្ពុជា​ឡើយ​ ។​

​ក្រុម​កម្មករ​បាន​ចោទប្រកាន់​បែបនេះ​បន្ទាប់​ពី​មានការ​ផ្ទុះ​ការ​តវ៉ា​រយៈ​ ពេល​៣​ថ្ងៃ​កន្លង​មក​តាំងពី​ថ្ងៃ​ទី​៩​ រហូត​មក​ដល់​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​ ២០១៥​ ប្រយោជន៍​ពួក​គាត់​ទាមទារ​ ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​និង​ប្រាក់ខែ​ តែ​ពុំ​មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​សុខ​ហ្វី​ន​របស់​បារាំង​នេះ​ឡើយ​ ។​ ការ​ផ្ទុះ​ការ​ តវ៉ា​នេះ​គេ​បានឃើញ​បងប្អូន​ក្រុម​កម្មករ​ រាប់រយ​នាក់​ខ្លះ​បាន​វេច​ខ្ចប់​បាយ​ចំណី​មក​ហូប​នៅ​មុខ​ក្រុមហ៊ុន​ ។​

ក្រុម​កម្មករ​បាន​លើក​ឡើង​ថា​ ក្រុម​ ហ៊ុន​បាន​ធ្វើ​មិន​គប្បី​មក​លើ​បុគ្គលិក​កម្មករ​ពោល​គឺ​ខាង​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​និង​អាកប្បកិរិយា​មិន​សមរម្យ​មក​លើ​កម្មករ​ដោយ​ក្រុមហ៊ុន​បាន​មើលងាយ​ប្រមាថ​មក​លើ​បុគ្គលិក​ កម្មករ​ខ្មែរ​ ប្រៀប​បាន​ទៅ​នឹង​សត្វ​ ។​ ជាក់ស្ដែង​កន្លង​ មក​ខាង​ក្រុមហ៊ុន​បាន​បុក​កម្មករ​ខ្មែរ​ម្នាក់​ ឱ្យ​រង​របួស​កាលពីដើម​ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​របួស​ដៃ​ម្ខាង​រួច​ហើយ​បុគ្គលិក​ ក្រុមហ៊ុន​ជា​ជនជាតិ​បរទេស​បាន​ពោល​ពាក្យ​ថាបើ​ទោះជា​ស្លាប់​កម្មករ​ខ្មែរ​៣​នាក់​ ក៏​មិន​ស្មើ​សត្វ​ឆ្កែ​គាត់​មួយ​ក្បាល​ផង​ ។​ ឯ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​ក្នុង​ ក្រុមហ៊ុន​នេះ​គឺ​ខាង​ក្រុមហ៊ុន​ចង់​ដក​ឬ​ បញ្ឈប់​ស្រេច​តាមតែ​ចិត្ដ​របស់​ក្រុមហ៊ុន​ មិន​បាន​គោរព​ច្បាប់​ការងារ​ឡើយ​ ។​

​ក្រុម​បុគ្គលិក​ កម្មករ​របស់​ក្រុមហ៊ុន​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ លក្ខខណ្ឌ​ចំនួន​៣​ចំណុច​ថែម​ទៀត​ទី​១​គឺ​ ពួក​គាត់​ចង់បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ចាប់ពី​២៥.០០០​រៀល​ទៅ​៣០.០០០​រៀល​ទី​ ២​គឺ​សំណូមពរ​ទៅ​ក្រុមហ៊ុន​កុំ​បញ្ឈប់​ បុគ្គលិក​ កម្មករ​ តាមតែ​អំពើ​ចិត្ដ​ទី​៣​គឺ​ សុំ​ឱ្យ​ក្រុមហ៊ុន​កុំ​មើលងាយ​និង​ប្រមាថ​ ដល់​កម្មករ​ខ្មែរ​ ។​

ពួក​គាត់​បាន​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​ ដំបូង​ក្រុមហ៊ុន​បានឱ្យ​ប្រាក់​ឈ្មួ​ល​ក្នុង​មួយ​ថ្ងៃ​២៥.០០០​រៀល​ តែ​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​មិន​បាន​ដំឡើង​ប្រាក់​ឈ្មួ​ល​ឱ្យ​ កម្មករ​ទេ​បែរជា​ទម្លាក់​ប្រាក់​ឈ្នួល​ប្រចាំ​ ថ្ងៃ​មក​ត្រឹម​២០.០០០​រៀល​ទៅ​វិញ​ក្នុង​មួយ​ថ្ងៃ​ ។​ ពួក​គាត់​បាន​ទាមទារ​ឱ្យ​ខាង​ ក្រុមហ៊ុន​គោរព​ច្បាប់​របស់​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ផង​តួយ៉ាង​គ្រា​ដែល​បងប្អូន​កម្មករ​មានធុរៈ​ចាំបាច់​នៅ​ពេល​ ឈប់​សម្រាក​ម្ដងៗ​ខាង​ក្រុមហ៊ុន​តែងតែ​ហែក​លិខិត​ចោល​ ។​

​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ខេត្ដមណ្ឌលគិរី​លោក​ សម​ សា​រិ​ន​ បាន​ថ្លែង​ ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​ ១១​ ខែមីនា​ ឆ្នាំ​២១០៥​ថា​ ការ​ទាមទារ​តវ៉ា​ របស់​បងប្អូន​បុគ្គលិក​ កម្មករ​ជា​រឿង​ត្រឹម​ ត្រូវ​របស់​ពួក​គាត់​ព្រោះ​ផ្អែក​ទៅ​លើ​ច្បាប់​ ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

ទាក់ទិន​នឹង​ការ​តវ៉ា​រវាង​កម្មករ​ជា​ មួយ​ក្រុមហ៊ុន​នេះ​ផង​ដែរ​អ្នក​យក​ព័​ត៌​ មាន​នគរវត្ដ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ ប៉ុក​ ប៉េង​ឈុ​ន​ តំណាង​ក្រុម​ហ៊ុន​សុខ​ហ្វី​បាន​ទេ​ ៕ ឦសាន​

Picture1

Picture2


ចែករំលែក៖