ព័ត៌មានទាន់ហេតុការណ៍៖

​រាជរដ្ឋាភិបាល​ស្នើ​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​​ឯកជន​ពង្រឹងគុណភាព​បណ្ដុះបណ្ដាល​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០១៥​ បាន​អញ្ជើញ​ជា​ អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ជូន​ ដល់​និស្សិត​ជ័យ​លា​ភី​កម្រិត​បរិញ្ញាបត្រ​ រង​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ សរុប​ចំនួន​៣.១៦៩​នាក់​របស់​វិទ្យាស្ថាន​ វ៉ា​ន់​ដា​ ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤​កន្លង​ទៅ​ ក្នុង​នោះ​ក៏​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​អាហារូបករណ៍​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​៥០​នាក់​ផង​ដែរ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ កោះ​ពេជ្រ​ ។​

របាយការណ៍​សង្ខេប​និង​លទ្ធផល​នៃ​ ការ​បណ្ដុះបណ្ដាល​របស់​លោក​ ហេង​ វ៉ា​ន់​ដា​ នាយក​វិទ្យាស្ថាន​វ៉ា​ន់​ដា​បាន​ថ្លែង​ ថា​ ឈរ​លើ​មូលដ្ឋាន​ដើម្បី​ពង្រឹង​និរន្ដរ​ ភាព​ និង​សេវា​អប់រំ​ប្រកបដោយ​គុណ​ ភាព​ខ្ពស់​ក៏​ដូច​ជា​ផ្ដល់​នូវ​ភាព​ជឿជាក់​ និង​ជាទី​ទុកចិត្ដ​យ៉ាង​កក់ក្ដៅ​ដល់​គ្រប់​ មជ្ឈដ្ឋាន​អ្នក​សិក្សា​ ពិសេស​អាណា​ព្យា​ បាល​របស់​និស្សិត​នោះ​សម្រាប់​បច្ចុប្បន្ន​ ក៏​ដូច​ជា​អនាគត​ វិទ្យាស្ថាន​វ៉ា​ន់​ដា​បាន​ អនុវត្ដ​និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ ក្នុង​នោះ​បន្ដ​ពង្រឹងគុណភាព​ប្រព័ន្ធ​គ្រប់​ គ្រង​ផ្ទៃក្នុង​ ពង្រឹងគុណភាព​សាស្ដ្រាចារ្យ​ ពង្រឹង​វិន័យ​របស់​និស្សិត​ឱ្យ​ស្រប​តាម​ សេវា​អប់រំ​ ក្នុង​គោលបំណង​អនុវត្ដ​ឱ្យ​ បាន​ល្អ​ប្រសើរ​តាម​កម្រិតស្ដង់ដារ​មួយ​ ប្រកបដោយ​និរន្ដរភាព​និង​ប្រសិទ្ធភាព​ ខ្ពស់​ ។​

បើ​យោង​តាម​ការ​ធ្វើ​អង្កេត​របស់​ ការិយាល័យ​សេវា​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ ដា​ទាក់ទង​ទៅ​នឹង​ការងារ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​និស្សិត​ជ័យ​លា​ភី​ត្រូវ​ទទួល​ បាន​សញ្ញាបត្រ​សរុប​ចំនួន​៣.១៦៩​នាក់​ នេះ​មានការ​ងារ​ធ្វើ​ចំនួន​២.៦៧២​នាក់​ គឺ​ ស្មើនឹង​៨២,២៧​ភាគរយ​ ។​

ទន្ទឹម​នឹង​នេះ​សម្រាប់​វិស័យ​អប់រំ​វិញ​ ជា​វិស័យ​អាទិភាព​ដែល​ជា​និច្ចកាល​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ តែងតែបាន​ផ្ដល់​ការ​យកចិត្ដ​ទុក​ ដាក់​ជា​ប្រចាំ​ហើយ​តែងតែបាន​ផ្ដល់​កិត្ដិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​ លា​ភី​គ្រប់ៗ​ជំនាន់​តាម​សំណើ​របស់​ គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថានឧត្ដមសិក្សា​ រដ្ឋ​និង​ឯកជន​នានា​ ។​

មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​ជ័យ​លា​ភី​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​ ហេតុ​ អ្វី​បានជា​និស្សិត​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​ វ៉ា​ន់​ដា​ច្រើន​ជានា​រី​?​ ច្បាស់​ណាស់​ការ​ សិក្សា​គឺ​ទាមទារ​និរន្ដរភាព​ គុណភាព​ ។​ ពាក់ព័ន្ធ​នឹង​គុណភាព​គឺ​មិនមែន​ចេះ​តែ​ ធ្វើ​ឱ្យ​ខាង​តែ​បាន​នោះ​ទេ​ ព្រោះ​គុណភាព​ ក៏​ត្រូវ​មានការ​ប្រកួតប្រជែង​គ្នា​ផង​ដែរ​ ហើយ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​បាន​ ទាមទារ​ពង្រឹងសមត្ថភាព​ក្នុង​ការ​បណ្ដុះ​ បណ្ដាល​ធនធានមនុស្ស​នៅ​ក្នុង​គ្រឹះស្ថាន​ ឧត្ដម​សិក្សា​មិន​ថា​គ្រឹះស្ថានសាធារណៈ​ ឬ​គ្រឹះស្ថាន​ឯកជន​ទេ​ ។​

ដើម្បី​ទាក់ទាញ​ស្រូប​យក​និស្សិត​មក​ សិក្សា​ក្នុង​គ្រឹះស្ថានសិក្សា​នីមួយៗ​ឱ្យ​បាន​ ច្រើន​គឺ​មិន​អាច​គ្រាន់តែ​ធ្វើការ​ទម្លាក់​ ថ្លៃ​ អាហារូបករណ៍​ដើម្បី​បាន​និស្សិត​ នោះ​ទេ​ ឯ​គុណភាព​វិញ​មិន​អាច​ទៅ​ ប្រកួតប្រជែង​នឹង​គេ​បាន​ ។​

សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ដល់​ គ្រប់​គ្រឹះស្ថានឧត្ដមសិក្សា​ទាំងអស់​ទាំង​ គ្រឹះស្ថានសិក្សា​រដ្ឋ​ គ្រឹះស្ថានសិក្សា​ឯក​ ជន​ត្រូវ​ប្រុង​ប្រយ័ត្ន​ ត្រូវ​យក​ការ​ពង្រឹង​ គុណភាព​នៃ​ការ​បណ្ដុះបណ្ដាល​ធ្វើ​ជា​ គោលដៅ​ ។​ បើ​មិន​ដូច្នោះ​ទេ​ គ្រឹះស្ថាន​ សិក្សា​នោះ​នឹង​ឈាន​ទៅ​រក​ក្ស័យធន​ កន្លង​ទៅ​មាន​រួច​មក​ហើយ​ ។​ ការ​បើក​ ឱកាស​ឱ្យ​នារី​ចូល​រៀន​នៅ​វិទ្យាស្ថាន​ វ៉ា​ន់​ដា​ ភាគច្រើន​នេះ​មិនមែន​មាន​ សុទ្ធតែ​ស្ដ្រី​ទាក់ទាញ​ការ​ចូល​រៀន​ទេ​ គឺ​ ជា​កន្លែង​ដែល​នារីៗ​ទាំងនោះ​មក​រៀន​ ដើម្បី​យកគុណ​ភាព​នៃ​ការ​អប់រំ​ ។​

សម្ដេច​សម្ដែង​ការ​កោតសរសើរ​ ដល់​វិទ្យាស្ថាន​ដែល​បាន​ខិតខំ​ផ្ដើម​ពី​តូច​ ទៅ​ធំ​ ការ​វិនិយោគ​ដែល​រាជរដ្ឋាភិបាល​ បាន​ផ្ដល់​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​ ការ​ទាក់ទាញ​វិស័យ​ឯកជន​មានការ​ចូល​ រួម​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ពិតជា​គោលនយោបាយ​ប្រកបដោយ​ ជោគជ័យ​ ។​

​គ្មាន​ជោគជ័យ​ណាមួយ​ដែល​ខ្វះ​ការ​ ចូលរួម​នៃ​គោលនយោបាយ​របស់​ខ្លួន​ អាច​ទទួល​ជោគជ័យ​បាន​ទៅ​រួច​ទេ​ ។​ រាជ​ រដ្ឋាភិបាល​បាន​ផ្ដល់​ឱកាស​ឱ្យ​វិស័យ​ឯក​ ជន​ចូលរួម​ ហើយ​បញ្ហា​នេះ​ក៏​ជា​ការ​ ប្រកួតប្រជែង​ផង​ដែរ​ ប៉ុន្ដែ​ការ​ប្រកួត​ ប្រជែង​នេះ​ក៏​ទាមទារ​គុណភាព​ សមត្ថ​ ភាព​ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។​

ទន្ទឹម​នឹង​ទទួល​បាន​ជ័យ​លា​ភី​នេះ​ សម្ដេច​តេ​ជោ​ក៏​បាន​ផ្ដាំផ្ញើ​ថា​ ជ័យ​លា​ភី​ ដែល​ទទួល​បាន​នៅ​ពេល​នេះ​គ្រាន់តែ​ជា​ ផ្នែក​មួយ​នៃ​ការ​ខិតខំ​ ប៉ុន្ដែ​សូមអ្នក​ទទួល​ បាន​ជ័យ​លា​ភី​ហើយ​ត្រូវ​បន្ដ​ខិតខំ​តទៅ​ ទៀត​ ។​ សូម​ចាំ​ឱ្យ​ច្បាស់​ ហើយ​មិន​ត្រូវ​ ភ្លេច​ថា​ នៅ​ក្នុង​ពិភពលោក​ឬ​ក្នុង​តំបន់​ សូ​ម្បី​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​ មានការ​ប្រកួតប្រជែង​គ្នា​ ហើយ​ក្នុង​ ចំណោម​និស្សិត​ក៏​ត្រូវ​មានការ​ប្រកួត​ ប្រជែង​គ្នា​ដែរ​ ដើម្បី​ស្វះ​ស្វែងរក​ការងារ​ ធ្វើ​ ។​ ដូច្នេះ​សម័យ​បច្ចុប្បន្ន​ដើម្បី​ប្រកួត​ ប្រជែង​បាន​គឺ​មិនមែន​យក​លុយ​ទៅ​សូក​ ដើម្បី​បានការ​ងារ​ធ្វើ​នោះ​ទេ​ គឺ​តម្រូវ​ ការ​ចាប់ផ្ដើម​ពី​សមត្ថភាព​របស់​ខ្លួន​ ផ្ទាល់​ ។​ ដូច្នេះ​ត្រូវ​ពង្រឹង​បន្ដ​សមត្ថភាព​ ព្រោះ​គ្មាន​ចំណេះវិជ្ជា​ណាមួយ​បញ្ចប់​នៅ​ ត្រឹម​យើង​ទទួល​បាន​សញ្ញាបត្រ​កម្រិត​នេះ​ កម្រិត​នោះ​នោះ​ឡើយ​ ៕ ហេង​ សូ​រិ​យា​

IMG_5696

IMG_5699

IMG_5711


ចែករំលែក៖