ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុង​ត្រូវ​រថភ្លើង​បុក​ពេល​ព្យាយាម​ឆ្លងកាត់​ផ្លូវដែក​ស្លាប់​១៦​នាក់​នៅ​ឥណ្ឌូ​នេ​ស៊ី​

ចែករំលែក៖

​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១៦​នាក់​ បាន​ស្លាប់​នៅ​ក្នុង​រថយន្ដក្រុង​ធុន​តូច​មួយ​ ក្រោយ​ពេល​ដែល​រថយន្ដក្រុង​នោះ​ព្យា​ យាម​ឆ្លងកាត់​ផ្លូវដែក​ពេល​រថភ្លើង​មក​ កៀក​ក្នុង​ទីក្រុង​ Jakarta​ ប្រទេស​ឥណ្ឌូ​ នេ​ស៊ី​កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

​សារព័ត៌មាន​ Channel​ News​ Asia​ បាន​ដកស្រង់​សម្ដី​មន្ដ្រី​ក្នុង​តំបន់​បានឱ្យ​ ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ ម៉ោង​ នៅ​ក្នុង​តំបន់​ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លង​ កាត់​ក្នុង​ទីក្រុង​ចា​ការ​តា​។​

​ប៉ូលិស​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ ថា​ រថភ្លើង​បាន​បុក​ពេញទំហឹង​ទៅ​លើ​ រថយន្ដក្រុង​ពេល​ដែល​រថយន្ដក្រុង​នោះ​ ព្យាយាម​ឆ្លងកាត់​ផ្លូវ​បើ​ទោះ​មានការ​ ហាមឃាត់​ថា​មាន​រថភ្លើង​កំពុង​តែ​មក​ដល់​ក្ដី​។​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​ បាន​សម្លាប់​មនុស្ស​១៦​នាក់​មាន​ទាំង​អ្នកបើកបរ​ផង​ដែរ​។​ ចំណែក​ខាង​រថភ្លើង​ វិញ​មិន​មាន​អ្នក​រង​របួស​នោះ​ឡើយ​។​

​លោក​ Muhammad​ Iqbal​ អ្នក​នាំ​ ពាក្យ​ស្នងការ​ប៉ូលិស​ទីក្រុង​ចា​ការ​តា​ បានឱ្យ​ដឹង​ថា​ មាន​មនុស្ស​២៤​នាក់​នៅ​ លើ​រថយន្ដក្រុង​ ប៉ុន្ដែ​ស្លាប់​តែ​១៦​នាក់​ ប៉ុណ្ណោះ​។​ ចំណែក​អ្នក​ដទៃ​ទៀត​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ។​ កាលពី​ឆ្នាំ​២០១៣​មាន​មនុស្ស​៧​នាក់​ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ដូច​គ្នា​នេះ​ដែរ​ ក្នុង​ទីក្រុង​ចា​ការ​តា​ ៕​ ម៉ែ​វ​ សា​ធី​

dse (1)


ចែករំលែក៖